27/12/2016 11:18 GMT+7 Email Print Like 0

ល្បីរន្ទឺនំអន្សមស្លឹកបាយដំណើប

អតិថិជន​​ពីចម្ងាយ​ ពេល​​មក​ទស្សនា​តំបន់​​តី​ដូ​ (Tay Do) តែង​តែជ្រើសរើស​សម្រាប់​ខ្លួន​នូ​វ​នំអន្សម​​​ស្លឹក​បាយ​​ដំណើប​មួយ​​គូ​ ធ្វើជា​អំណោយ​​ជូនដល់​​មិត្ត​​ភក្តិ​ និង​សាច់ញាតិ។ ជូន​កាល​នំពិសេសប្រចាំតំបន់​​នេះ​ នៅ​បាន​ផ្ញើទៅ​កាន់ប្រទេស​​អាមេរិក​ អូស្រ្តាលី...។ល។​ ដើម្បី​បងប្អូន​អាណិកជន​​​​ភ្លក្សនូវ​​​រស់ជាតិ​​វិសេស​ នៃ​​​តំបន់​​អង្ករ​ស​ ក្បុស​ ទឹក​​ថ្លាយង់ក្នុង​​​ខេត្ត​កឹន​​ធើ​​ (Can Tho)។​
 

ដើម្បី​ស្វែង​យល់​ពី​អាហារដ៏​ពិសេស​នេះ​ យើង​ខ្ញុំ​បាន​អញ្ជើញ​ទៅកាន់​​​ផ្ទះ​សិប្បការិនី​ ​ហ្វីធី​ត្រុង​ (Huynh Thi Trong) ស្ថិតនៅ​ចុង​ច្រកផ្លូវ​ សង្កាត់​អាន​ថើយ (An Thoi) ខណ្ឌ​ប៊ិញធ្វី (Binh Thuy)។ ឆ្នាំ​នេះ​ គាត់​មានអាយុ​៨៧ឆ្នាំហើយ​ ប៉ុន្តែ​លោក​យាយ​ត្រុង​នៅចងចាំ​ច្បាស់​​លាស់​ណាស់​។ លោកយាយ​ជា​អ្នកបង្កើត​​មុខរបរ​ធ្វើ​នំ​អន្សម​​ស្លឹក​បាយ​ដំណើប និង​រួមកម្លាំង​​យ៉ាងច្រើន​​ ដើម្បី​មុខរបរ​នេះបាន​​រីក​ចម្រើនឡើង​​។​
 
នំ​អន្សម​​ស្លឹក​បាយ​ដំណើបបាន​​សិប្បការិនី ​ហ្វិធី​ត្រុង ​(Huynh Thi Trong) បង្កើត​ឡើងដោយ​ចៃដន្យ​។ លោក​យាយ​ចែក​រំលែក​ជាមួយ​យើង​ខ្ញុំអំ​​ពី​គោលគំនិត​ផ្តូចផ្តើម​នេះថា​៖ “កាលពីដើម​ គ្រូសារ​ខ្ញុំ​ធ្វើ​មុខរបរ​លក់​បាយ​ដំណើប​។ ខ្ញុំ​ប្រើ​ស្លឹក​បាយដំណើប​​ត្រាំ​ជាមួយអង្ករ​​ដំណើប​ ពេលអង្ករ​​ដំណើប​ឆ្អិន​មាន​ពណ៌​ត្នោតនិង​ឆ្ងាញ់ពិសារ​​​។ ចាប់ពី​បាយ​ដំណើប​ស្លឹក​បាយ​ដំណើបនេះ​​ យើង​បាន​អនុវត្ត​តាម​របៀប​នេះ ទៅ​លើក​ការវិច​នំអន្សម​​ស្លឹក​បាយ​ដំណើប។ មនុស្ស​​គ្រប់​គ្នា​ពិសារ​មាន​រស់ជាតិ​ឈ្ងុយ​ឆ្ងាញ់​ ចង់តែពិសារ​”។
 
ដើម្បី​ធ្វើ​បាន​នំ​អន្សម​ស្លឹក​បាយ​ដំណើប​ឈ្ងុយ​ឆ្ងាញ់​ អ្នក​ធ្វើ​ត្រូវ​អនុវត្ត​នូវ​ដំណាក់​កាល​និង​ផ្ចិតផ្ចង់ខ្លាំង​ណាស់​​។ សមាសភាព​សំខាន់​របស់​នំអន្សម ​គឺ​អង្ករ​ដំណើប​ សណ្តែក​ខៀវ​ ទឹកខ្ទិះដូង​​ សាច់​មានជាប់​ខ្លាញ់​ ចេក​​ (ដើម្បី​ធ្វើនំអន្សម​​ចេក) ពងទាផ្អាប់​អំបិល...។ល។​​ ដំបូង​គឺការ​ជ្រើសរើស​វត្ថុ​ អង្ករ​ដំណើបប្រភេទ​ឆ្ងាញ់​ និង​សស្អាត។ ស្លឹក​បាយ​ដំណើប​ស្រស់​​បាន​លាង​ស្អាត​ ស្ងោរ​​និង​សម្រិត​យកទឹក​​ រួច​ដាក់​អង្ករដំណើប​ចុះត្រាំ​ក្នុង​ទឹកស្លឹក​បាយ​ដំណើប​​​ប្រហែល​មួយ​ម៉ោង​។ ​បន្ត​យក​អង្ករដំណើប ​ទៅ​​លាយ​ច្របល់​ជា​មួយ​ទឹកខ្ទិះ​ដូង​ បង់​​​អំបិល​ ច្របល់​ស្ករ ចម្អិនឲ្យ​​ឆ្អិន​​ប្រហែល​​​៣០% ​រួច​វិច​ខ្ចប់ជា​គូ​ៗ​​ដោយ​ស្លឹក​ចេក​។​

 


 តាមសិប្បការិនី ហ្វិញធីត្រុង (Huynh Thi Trong)  ឲ្យដឹងថា ស្នូលនំអន្សមស្លឹកបាយដំណើប ដែល​វិចជា​មួយ​ចេកទុំ​នឹង​
មានរ​ស់ជាតិផ្អែមនិងឈ្ងុយជាង។


ដំណាក់កាលបុកសណ្តែកដីឲ្យម៉ដ្ឋ ផ្សំជាមួយចេកទុំ ពងទាផ្អាប់អំបិលសម្រាប់ធ្វើជាស្នូលនំ។

វត្ថុសំខាន់នៃនំអន្សមស្លឹកបាយដំណើប គឺអង្ករដំណើបនិងស្លឹកបាយដំណើបដែលធ្វើតាមរូបមន្តពិសេស។

ខ្សែចងនំ គឺខ្សែស្រទាប់ចេក ឬខ្សែកក់។

សិប្បការិនី ហ្វីធីត្រុង (Huynh Thi Trong)  ជាអ្នកបង្កើតមុខរបរវិចនំអន្សមស្លឹកបាយដំណើប​ល្បីឈ្មោះ​​
នៅតំបន់​តីដូរ (Tay Do)។


សិប្បការិនី ហ្វីធីត្រុង (Huynh Thi Trong) ណែនាំសមាជិកម្នាក់ក្នុងគ្រូសារវិចនំអន្សមស្លឹកបាយដំណើប។

ដំណាក់កាលស្ងោរត្រូវធានានំឆ្អិនល្មម នឹងធ្វើឲ្យនំអន្សមស្លឹកបាយដំណើបមានរសជាតិឆ្ងាញ់ឥតខ្ចោះ។

ពេលកាត់នំចេញ នំមានពណ៌ត្នោតរលើបនៃអង្ករដំណើប ខាងក្នុងគឺសាច់ ពងទាផ្អាប់អំបិល ខ្លាញ់ និងសណ្តែក សាយ​ក្លិន​
ក្រអូបឈ្ងុយឈ្ងប់ ធ្វើឲ្យនរណាក៏ចង់ពិសារទាំងអស់។


ក្នុងឱកាសបុណ្យទាន បុណ្យចូលឆ្នាំថ្មី ឡនំអន្សមរបស់លោកយាយវិចនំជិត៥០០គូ នៅតែមិនគ្រប់គ្រាន់សម្រាប់តម្រូវការរបស់អតិថិជន។

ដើម្បី​នំ​អន្សម​ស្លឹក​បាយ​ដំណើប​ មាន​រសជាតិ​ឆ្ងាញ់បំផុត​ ដំណាក់កាល​ស្ងោរ​នំ​ក៏​សំខាន់​ណាស់​ដែរ​។ នំ​​​ស្ងោរ​ដោយ​ឱស​​​ ភ្លើង​ឆេះ​ស្មើរ​។ នំស្ងោរ​ប្រហែល​៤ទៅ​ដល់​៥​ម៉ោង​គឺឆ្អិនហើយ​។ ពេល​កាត់​នំ​ចេញ​ នំ​មាន​ពណ៌​ត្នោត​រលើបនៃ​អង្ករ​​ដំណើប​ ខាងក្នុង​គឺ​សាច់​​ ពង​ទា​​ផ្អាប់​​អំបិល​ ខ្លាញ់​ និង​សណ្តែក​ សាយ​ក្លិន​ក្រអូប​ឈ្ងុយ​ ធ្វើ​ឲ្យ​នរណា​ក៏ចង់​ពិសារ​​ដែរ​។​
 
នំ​អន្សម​ស្លឹក​បាយ​ដំណើប​បាន​ភ្ញៀវ​ទេសចរណ៍​ចូល​ចិត្ត​ រាល់លើក​ចុះ​មក​ទស្សនា​ខេត្ត​កឹនធើ (Can Tho)​​។ ក្នុង​មួយ​ថ្ងៃ​ ឡនំ​អន្សម​​​ស្លឹក​បាយ​ដំណើប​​របស់​សិប្បការិនី​ ​ហ្វីញ​ធី​ត្រុង (Huynh Thi Trong)  វិចបាន​​៥០គូ​ តម្លៃ​នំមួយ​គឺ​៤០​ពាន់ដុង​។ ក្នុង​ឱកាស​​បុណ្យទាន​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀតណាម​ ឬ​​នាថ្ងៃចុង​សប្តាហ៍​ ឡនំ​​អន្សម​​របស់​លោក​យាយត្រុង ​វិច​​ជិត​៥០០គូ​ ក្នុង​មួយ​ថ្ងៃ​ នៅតែ​មិនគ្រប់​​គ្រាន់​​សម្រាប់ផ្គត់​ផ្គង់ឲ្យ​អតិថិជន។​
 
ដើម្បី​ឆ្លើយ​តប​តម្រូវការ​​នៃអតិថិជនគ្រប់​បែប​​ នំអន្សម​ស្លឹក​បាយ​ដំណើប​បាន​អ្នកស្រុកក្នុង​តំបន់​តី​ដូរ (Tay Do)​ ​ចែកជា​៤ប្រភេទ​៖ នំអន្សម​​ស្លឹក​បាយ​ដំណើប​​ពងទា​ផ្អាប់​អំបិល​​ នំអន្សម​ស្នូលចេក​ នំអន្សម​ស្នូល​អណ្តែក​ នំអន្សម​​ស្នូល​​អណ្តែក​​ខ្លាញ់​។ ឡនំអន្សម​ស្លឹក​បាយ​ដំណើប​​ជាច្រើន ដែល​មាន​ឈ្មោះ​ល្បី​ដូច​ជា៖ ឡ​នំ​អ៊ុក​បែល (Ut Be) ឡតាយ​ហ្វា (Tai Hoa)​ ឡ​ទឺដែប (Tu Dep) ឡចិញ​កឹម (Chin Cam) ឡមិញតឹន (Minh Tan)​...។ល។​ មាន​អាយុ​កាល​​ជាង​១០ឆ្នាំ​​ មាន​ទំនុកចិត្ត​ចំពោះ​អតិថិជន​ជិត​ឆ្ងាយ។ នំអន្សម​បានឈ្មួញ​មក​ដល់​ទី​កន្លែង​ធ្វើ​ កក់ឲ្យ​វិច​ដោយ​​ចំនួន​ច្រើន ដើម្បី​​យកទៅ​លក់​គ្រប់ទី​​កន្លែង​ដូចជា៖​​ ទីក្រុង​​ហូជីមិញ​ ខេត្ត​ប៊ិញ​​យឿង​  (Binh Duong) ខេត្ត​​​ដុង​ណាយ (Dong Nai)។ ជួន​កាល​​នៅ​ដាក់​ឲ្យ​វិច ​ដើម្បី​ផ្ញើទៅ​ប្រទេសអាមេរិក​ អូស្រ្តាលី​...ជូន​សាច់​ញាតិ​​​​​​​បង​ប្អូន​​អាណិកជន​​ពិសារ​ភ្លក្ស​​រសជាតិ​ពិសេស​ប្រចាំតំបន់ ​អង្ករ​សក្បុស​ទឹក​ថ្លា​យង់​​នៅខេត្ត​​កឹនធើ (CanTho)៕​

 

​អត្ថបទ៖ ង្វៀន​អ្វាញ​ រូបថត៖ ង្វៀន​ឡឹន​
 

បណ្តាអត្ថបទបានផ្សាយ