04/06/2015 09:17 GMT+7 Email Print Like 0

លោក Nguyen Phu Trong៖ ការកសាងជួរបញ្ញាវ័ន្តជាវិនិយោគឲ្យការអភិវឌ្ឍន៍ដោយនិរន្តភាព

នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៥ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៧របស់សម្ព័ន្ធបណ្ដាសមាគម​វិទ្យាសាស្ត្រនិងបច្ចេកទេសវៀតណាម បានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយដោយមានការចូលរួមរបស់តំណាងជិត៦០០នាក់។ ក្នុងអាណត្តិឆ្នាំ (២០១០-២០១៥) សម្ព័ន្ធបណ្ដាសមាគមវិទ្យាសាស្ត្រនិងបច្ចេក ទេសវៀតណាម បានមានសកម្មភាពដ៏សម្បូរបែប ច្នៃប្រឌិត ហើយក្លាយទៅជា អង្គការដើរតួនាទីដ៏សំខាន់ក្នុងការប្រមូលផ្ដុំ លើកទឹកចិត្តបញ្ញាវ័ន្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កសាង និងការពារមាតុប្រទេស។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានលើកច្បាស់ថា៖

“យើងគប្បីយកចិត្តទុកដាក់ដល់ការបំប៉នចំពោះវិជ្ជាជំនាញ សីលធម៌វិជ្ជាជីវៈរបស់មជ្ឈដ្ឋានបញ្ញាវ័ន្ត ជាពិសេសគឺជំនាន់បញ្ញាវ័ន្តវ័យក្មេង លើកដម្កើងមនុស្សនានាដែលមានការរួម វិភាគទានដ៏ជាក់ស្ដែងនិងមានប្រសិទ្ធភាព។ ព្រមទាំងធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងរវាងបក្ស រដ្ឋនិងប្រជាជនជាមួយបញ្ញាវ័ន្ត កសាងសុក្រិតយន្តការ គោលនយោបាយនានាសំដៅពង្រីកសក្ដានុភាពរបស់បញ្ញាវ័ន្តប្រកបដោយប្រសិទ្ធភាព”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ