17/06/2015 10:33 GMT+7 Email Print Like 0

លោក Mogens Lykketoft ជាប់ឆ្នោតជាប្រធានមហាសន្និបាតលើកទី៧០


រូបថតោះអ៊ីធ្វើណែត

នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០១៥​ ក្នុងសម័យ​ប្រជុំពេញ​អង្គ១​នៅទីក្រុង​ញ៉ូយ៉ក​របស់​អាមេរិក មហា​សន្និបាត​នៃអ.ស.បនីតិកាល​ទី៦៩ បាន​ជ្រើសតាំង​លោក​Mogens Lykketoft ប្រធានរដ្ឋសភាដាណឺម៉ាក ធ្វើជាប្រធាន​មហាសន្និ​បាត​អ.ស.ប​លើកទី​៧០។ ថ្លែង​មតិបន្ទាប់​ពីជាប់​ឆ្នោត លោក Mogens Lykketoft បាន​សន្យា​នឹង យក​ចិត្តទុក​ដាក់ដល់កា​រងារ និង​ខំប្រឹងប្រែង​សម្រាប់​សមភាព​រវាង​ប្រទេសនានា និង​ការអភិវឌ្ឍន៍​ចីរភាពលើពិភព​លោក។ តាម​លោកថា ភារ​កិច្ច​សំខា​ន់នា បច្ចុប្បន្ន​របស់សហគមន៍អន្តរជាតិ​គឺពង្រឹង​សន្តិភាព រាំង​ស្កាត់​សង្គ្រាម ជម្រុញ​ការ អភិវឌ្ឍន៍​និង​ទប់ទល់​នឹង​បំរ៉ែបំរ៉ួល​អាកាសធាតុ។ តាម​គំរោង មហាសន្និ​បាត អ.ស.បលើក​ទី៧០នឹងដំណើរ​ការសកម្មភាព​ចាប់​ពីពាក់​កណ្តាល​ខែកញ្ញា​ខាងមុខ ក្នុងរយៈ​ពេល១ឆ្នាំ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ