11/11/2015 15:27 GMT+7 Email Print Like 0

លោក​ប្រធានា​ធិបតី​អ៊ីតាលី គាំទ្រ​គោល​ជំហរ​សន្តិភាព របស់​វៀតណាម​នៅ​សមុទ្រ​ខាង​កើត​

ថ្មីៗ លោក​ប្រធានាធិបតីអ៊ីតាលី Sergio Mattarella បាន​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ថ្នាក់​រដ្ឋ​នៅវៀ​ត​ណាម ​(ចាប់​ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​) សម្រេច​បាន​ជោគ​ជ័យ​។ នេះគឺ​ជា​ដំ​ណើរ​​ទស្សនកិច្ច​លើកដំបូង​បង្អស់ របស់លោកប្រធានាធិបតី​អ៊ីតាលី មកកាន់​វៀត​ណាម ចាប់​​​ពី​​ពេល​​ប្រទេស​ទាំង​ពីរ បង្កើតទំនាក់​ទំនង​ការបរទេស គូសបញ្ជាក់​ពីជំហាន​អភិវឌ្ឍន៍​ដ៏​សំ​ខាន់ ក្នុង​​ការ​​ទំនាក់​ទំនង​ដៃគូ​យុទ្ធ​សាស្រ្ត​វៀត​​ណាម​​-អ៊ីតាលី​​។

ក្នុងក្របខណ្ឌ​ដំណើរទស្សនកិច្ច លោកប្រធានាធិបតី Sergio Mattarella បានជួបពិភាក្សាជា​មួយ​លោកប្រធានរដ្ឋ ទ្រឿង​​តឹន​​​សាង ទទួល​​ស្វាគមន៍​លោក​អគ្គលេ​​ខាបក្ស ង្វៀនភូត្រុង​ ​ជួបសវនាការ​លោក​នា​យក​រដ្ឋមន្រ្តី ង្វៀន​​តឹន​យុង​ លោ​ក​​ប្រធាន​រដ្ឋ​សភា ង្វៀនស៊ីញហុង ចូលរួ​មវេទិ​កា​សហគ្រាសវៀត​ណាម-អ៊ីតាលី​ នៅ​ទីក្រុង​ហូជីមិញ និង​ព្រឹត្តិការណ៍​​ដ៏សំខាន់​ផ្សេង​ៗ​ទៀត​។

នៅក្នុង​ការជំនួប ភាគីទាំងពីរឯ​កភាពជម្រុញការទំនា​ក់ទំនង​សហប្រតិបតិការ នៅក្នុ​ងរយៈពេល​ខាង​មុខ លើក​ទឹកចិត្ត​សហគ្រាសនៃប្រទេសទាំងពីរ តភ្ជាប់ បើក​ទូលាយសហប្រតិបតិការ ​លើគ្រប់វិ​ស័យ ដែល​ភាគី​ទាំង​ពីរ​សុទ្ធ​តែ​មាន​​ប្រៀបខ្លាំង​ដូចជា៖ កែច្នៃ​គ្រឿងយន្ត វាយនភ័ណ្ឌ ស្បែកជើង កែច្នៃឈើ ឧស្សហកម្មរណប សម្ភារៈសំណង់ ថាម​​​ពល កសិកម្ម និងកែច្នៃកអាហារ ឱសថ តាមដាន​និងទាញ​យក​ប្រេង​ឧស្ម័ន។


លោកប្រធានរដ្ឋ ទ្រឿងតឹនសាង ទទួលស្វាគមន៍លោកប្រធានាធិបតី Sergio Mattarella ។
រូបថត៖ ង្វៀនខាង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ពិធីទទួលស្វាគមន៍លោកប្រធានាធិបតី Sergio Mattarella បានរៀបចំឡើងយ៉ាងមហោឡារឹកនៅក្នុងវិមានប្រធានរដ្ឋ។
រូបថត៖ ត្រុងឌឹក-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ទ្រឿងតឹនសាង ជួបពិភាក្សាជាមួយលោកប្រធានាធិបតី Sergio Mattarella។
រូបថត៖ ង្វៀនខាង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ទ្រឿងតឹនសាងនិងលោកប្រធានាធិបតី Sergio Mattarella អញ្ជើញ ធ្វើសាក្សី ក្នុង ពិធី ចុះហត្ថលេខា លើកម្ម​វិធី​សកម្ម​ភាព
២០១៥-​២០១៦ ដើម្បីអនុវត្តដៃគូយុទ្ធសាស្រ្តរវាងវៀតណាមនិងអ៊ីតាលី។ រូបថត៖ ង្វៀនខាង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម

អំពីបញ្ហាតំបន់ ភាគីទាំងពីរបានផ្លាស់​ប្តូរយោបល់ ​អំពីស្ថាន​ការបង្កើនសកម្មភាព​ការងារ ការស្តារ​​ឡើង​វិញ​ថ្ម​ប៉ប្រះ​​ទឹក ​ដែល​ប​ង្កអស្ថិរភាពឲ្យមាន​​សន្តិភាព  ស្ថេរភាព ​សន្តិសុខ​ និងសុវត្ថិភាព​នាវាចរ អាកាសចរ​នៅលើ​សមុទ្រ​​​ខាង​​កើត ទីកន្លែង​ដែលមានគមនាគមផ្លូវសមុទ្រអន្តរជាតិធំ និងតភ្ជាប់​ពាណិ្ជកម្ម​រវាង​ទ្វីប​អ៊ឺរុប​និង​អាស៊ី​អាគ្នេយ៍​។

នៅ​លើ​មូលដ្ឋាន​នោះ លោកប្រធានាធិបតីអ៊ីតាលី បានអះ​អាងគាំទ្រគោលជំហររប​ស់វៀត​ណាម ដោះស្រាយ​អស្ថេរ​ភាព​​ដោយវិធាន​ការសន្តិភាព ​គោរពច្បាប់​អន្តរជាតិ រក្សាសេរីនា​វាចរ អាកាសចរនិ​ងធានា​សុវត្ថិ​ភាព សន្តិ​សុខ​​តំបន់​។


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ទទួលជួបលោកប្រធានាធិបតី Sergio Mattarella។
រូបថត៖ ទ្រីយុង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង ជួបសវនាការជាមួយលោកប្រធានាធិបតី Sergio Mattarella។
រូបថត៖ ឌឹកតាម-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋសភា ង្វៀនស៊ីញហុង ជួបសវនាការជាមួយលោកប្រធានាធិបតី Sergio Mattarella។
រូបថត៖ ត្រុងឌឹក-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានាធិបតី Sergio Mattarella ចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងសន្និសីទសន្ទនាយុទ្ធសាស្រ្តវៀតណាម-អ៊ីតាលី​នៅ​ទីក្រុង​ហូជីមិញ។
រូបថត៖ ថាញវូ-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានាធិបតី Sergio Mattarella បានអញ្ជើញទៅទស្សនាមណ្ឌលវ៉ាន់ម៉ីវ-ក្វឹកទឺយ៉ាម (ហាណូយ) មហាវិទ្យាល័យ​ដំបូង​បង្អស់​របស់​វៀត​ណាម
បានកសាងពី៩៤៥ឆ្នាំមុន។ រូបថត៖ត្រុងឌឹក-ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 
ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀតណាម​/កាសែត​រូបភាព​វៀតណាម​
បណ្តាអត្ថបទបានផ្សាយ