05/02/2016 22:32 GMT+7 Email Print Like 0

លោកឯកអគ្គរដ្ឋទូត Ted Osius មាន “និស្ស័យ” ជាមួយវៀតណាម

មេត្រីភាព ចេះភាសាវៀតណាមល្មមសមគួរ រួម​ជាមួយ​ការខិត​ខំរួមវិភាគ​ទាន​ក្នុង​ការ​បង្កើន​ទំនាក់​ទំនង​រវាង​វៀតណាមនិង​សហរដ្ឋ​អាមេរិក ឯក​អគ្គរដ្ឋ​ទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃសហរដ្ឋ​អាមេរិក​ប្រចាំ​នៅវៀត​ណាម លោក Ted Osius បាន​បន្សល់​ទុក​នូវ​មនោសញ្ចេត​នានិង​ចំណាប់​អារម្មណ៍​ល្អ ចំពោះប្រជា​ជន​វៀត​ណាម​។

មុននឹងថ្ងៃមកកាន់​វៀតណាម​ទទួល​តំណែង នៅលើទំព័រហ្វេសបុកឯកជនរបស់​លោកឯកអគ្គរដ្ឋទូត Ted Osius បាន​និយាយ​ថា៖ “សេចក្តីសម្រេចចិត្ត​របស់លោក​ប្រធានា​ធិបតី Obama តែង​តាំង​ខ្ញុំធ្វើ​ជា​ឯក​អគ្គ​រដ្ឋទូត​ថ្មីនៃ​សហរដ្ឋ​អាមេរិក​ប្រចាំនៅវៀត​ណាម ធ្វើឲ្យក្តីសុបិនរបស់ខ្ញុំបាន​ក្លាយជា​ការពិត”

ហើយ “សុបិន” នោះ បានលោកឯក​អគ្គរដ្ឋទូត Ted Osius ធ្វើឲ្យក្លាយ​ជាការ​ពិតដោ​យការ​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង ក្នុងកិច្ច​ការជម្រុញភា​ពរីកចម្រើនទំនាក់ទំនង នៃប្រទេស​ទាំង​ពីរ ក្នុងនោះមាន​សមិទ្ធិផល​គួរកត់​សម្គាល់​ដូច​ជា ការ​លើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ឡើងកម្រិតដៃគូគ្រប់វិស័យ បញ្ចុះបញ្ចូលរដ្ឋាភិបាល​អាមេរិក លុបចោល​បទដាក់ទណ្ឌកម្មពី អាវុធរងរបួលឲ្យវៀតណាម​សម្រេចបានជោគ​ជ័យ ឧបត្ថម្ភ​វៀត​ណាម​ក្នុង​ដំណើរ​ការចរចា​កិច្ច​ព្រម​ព្រៀង TPP សម្រេចបាន​ជោគជ័យ ហើយជា​ពិសេស គឺការ​អញ្ជើញ​ទៅបំពេញ​ទស្សន​កិច្ច​ជាប្រវត្តិ​សាស្រ្ត របស់លោកអគ្គលេខាបក្ស ង្វៀនភូត្រុង កាន់សហរដ្ឋ​អាមេរិក តាម​សេចក្តី​អញ្ជើញ​នៃលោក​ប្រធានា​ធិបតី អាមេរិក Barack Obama សម្រេចបាន​ជោគជ័យល្អ។ល។

និយាយអំពីការ​ទំនាក់ទំនងរវាងវៀតណាម​និងអាមេរិក លោកឯកអគ្គរដ្ឋទូត Ted Osius បានអះអាងថា ការទំនាក់​ទំនងរ​វាងប្រទេសទាំ​ងពីរ កំពុងតែល្អបំផុតតាំង​ពីមុនមក ហើយកា​រទំនាក់​ទំនង​នេះនឹង​នៅបន្ត​រីកចម្រើន​ក្នុងរយៈ​ពេលខាង​មុខ​ទៀត ក្នុងនោះមានវិស័យដែល “ដល់កម្រិត” ដើម្បីអាចទៅឆ្ងាយជាងនេះទៅទៀត​ដូចជា៖ នយោបាយ​-ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម វិទ្យាសាស្រ្ត-បច្ចេកទេស សុខាភិបាល​-បរិស្ថាន អប់រំ។ល។

ត្រឹមតែខិតខំក្នុងកា​រងារជម្រុញទំនាក់ទំនងនៃប្រទេសទាំងពីរ លោកឯកអគ្គរដ្ឋទូត Ted Osius  នៅ​បង្ហាញបាន​រូបភាព​នៃមន្ត្រីការ​ទូតស្និទ្ធស្នា​ល រួសរាយ និងយល់ដឹង​ពីវប្បធម៌ ទំនៀមទម្លាប់វៀតណាម​យ៉ាងច្បាស់លាស់។

 


លោកឯកអគ្គរដ្ឋទូត Ted Osius ក្នុងពិធី “ពិភាក្សាវិទ្យាសាស្រ្ត​ទំនាក់ទំនងសហប្រតិបត្តិការ​គ្រប់វិស័យ​រវាងវៀត​ណាម​និង​អាមេរិក”។​
រូបថត៖ ឡេហ៊ីវ


លោកឯកអគ្គរដ្ឋទូត Ted Osius  ចូលរួមពិធីពិភាក្សាវិទ្យាសាស្រ្ត ទំនាក់ទំនង​សហប្រតិបត្តិការ​គ្រប់វិស័យរវាង​វៀតណាម​និងអាមេរិក​។
រូបថត៖ ត្រឹងថាញយ៉ាង


នាថ្ងៃទិវាគ្រូបង្រៀនវៀតណាម (២០/១១) លោកឯកអគ្គរដ្ឋទូត Ted Osius និងសមាជិកក្នុងគ្រួសារអញ្ជើញទៅទស្សនាវ៉ាន់មីវ-ក្វឹកទឺយ៉ាម
(ហាណូយ) ជាសាលាមហាវិទ្យាល័យដំបូងបង្អស់របស់វៀតណាម។ រូបថត៖ ត្រឹនថាញយ៉ាង


លោកឯកអគ្គរដ្ឋទូតអាមេរិក Ted Osius និងសមាជិកក្នុងស្ថានទូតមកទស្សនាភូមិកុមារ SOS  ហាណូយ។ រូបថត៖ ឡេហ៊ីវ

នាឱកាសពិធីសែនដូនតា(ខាងវៀតណាម) លោកឯកអគ្គរដ្ឋទូត Ted Osius និងបងស្រីជូនអាវក្រហមធ្វើអំពីអំបោះវៀតណាម ដល់អ្នកម្តាយ សម្តែងពីទឹកចិត្តគោរពស្រឡាញ់ ចំពោះអ្នកមានគុណ នៅវត្តក្វានស៊ឺ (ហាណួយ)។ រូបថត៖ ត្រឹនថាញយ៉ាង

លោកឯកអគ្គរដ្ឋទូត Ted Osius បង្ហាញពីទឹកចិត្តគោរព ចំពោះព្រះសង្ឃ ក្នុងថ្ងៃបុណ្យសែនដូនតាឆ្នាំ២០១៥។ រូបថត៖ ត្រឹនថាញយ៉ាង

លោកឯកអគ្គរដ្ឋទូត អាមេរិក Ted Osius ព្រលែងត្រីឆ្ពឹនចូលបឹង ហូតី ក្នុងថ្ងៃជូនអ្នកតាចង្រ្កានទៅកាន់ឋានសួគ៌ តាមទំនៀមទម្លាប់បុណ្យចូលឆ្នាំថ្មីរបស់ជនជាតិវៀតណាម។ រូបថត៖ ឡេហ៊ីវ

ក្នុងពីធីទទួលបុណ្យចូលឆ្នាំថ្មី ឆ្នាំមមែសប្ត​ស័ក២០១៥ ទទួលចូលឆ្នាំថ្មី នៅវៀត​ណាមជា​លើក​ដំបូង ក្នុង​តួនាទីជាឯក​អគ្គរដ្ឋទូត លោកឯក​អគ្គរដ្ឋទូត Ted Osius បង្កើត​បានរូ​បភាពស្អាតៗធ្វើជាភាពយន្តខ្នាត​ខ្លី “ជម្រាប​សួរវៀត​ណាម”​បង្ហោះលើ​ទំព័រហ្វេស​បុកសម្រាប់​ជូនពរ​ឆ្នាំថ្មី និងចែករំលែក​អារម្មណ៍​របស់​ខ្លួនពីបុណ្យ​ចូល​ឆ្នាំ​វៀត​ណាម។
 

លោកឯកអគ្គ​រដ្ឋទូត Ted Osius គឺជាអ្នកជំនាញការ​ទូត​របស់អាមេរិក​។ មុន​ពេ​ល​បាន​តែង​តាំង​ជា​ឯកអគ្គរដ្ឋ​ទូត​ប្រចាំនៅ​វៀត​ណាម លោកធ្លាប់​ឆ្លង​កាត់ នូវ​តំណែង​សំខាន់​ជាច្រើន​ក្នុង​វិស័យ​ការ​ទូត​ដូច​ជា៖ អនុប្រធាន​ឯកអគ្គ​រដ្ឋទូត​អាមេរិក​នៅឥណ្ឌូនេស៊ី​ទីប្រឹក្សា​ខាង​នយោ​បាយ​ស្ថាន​ទូត​អាមេរិក​នៅរដ្ឋ New Delhi ឥណ្ឌា នាយក​រង​ការិយាល័យ​អំពី​បញ្ហា​ឧបទ្វីបកូរ៉េខាង​ជើង ទីប្រឹក្សា​ជាន់ខ្ពស់​ស្តីពីបញ្ហា​អន្តរជាតិ​នៅការិយាល័យ​ប្រធានា​ធិបតីរង​។

នៅថ្ងៃជូនដំណើរ​អ្នកតាចង្ក្រាន លោកឯកអគ្គរដ្ឋទូត Ted Osius  រួមជាមួយ​គ្រួសារ​ចេញទៅ​បឹង​ហូតី ធ្វើពិធីព្រលែងត្រីឆ្ពឹនជូនដំណើរអ្នកតាចង្ក្រាន ទៅកាន់ឋានសួគ៌ ដូចគ្រួសារ​ជនជាតិវៀត​ណាម នៅហាណូយដទៃទៀតដែរ។ ហើយ​មនុស្ស​ម្នាជាច្រើន​កាន់តែ​ភ្ញាក់ផ្អើរ ពេលឃើញ​លោកទៅ​ផ្សារទិញ​របស់ស​ម្រាប់បុណ្យ​ចូលឆ្នាំ​ថ្មី ចុះចង្ក្រានមូលដៃអាវវេចនំអន្សមជ្រុង។ល។ របៀបពិ​សោធន៍ទាំង​នេះ ឲ្យឃើញថាលោក​មិនត្រឹមតែយល់​ច្បាស់ នៅ​ទាំងគោរព​ហើយមាន​បំណងស្វែង​យល់​នូវ​ប្រការ​ពិសេស ក្នុង​វប្បធម៌​ប្រពៃណី​របស់ជ​នជាតិ​វៀត​ណាម​។

លោកឯកអគ្គរដ្ឋទូត Ted Osius បានទៅចូល​រួមនូវ​ពិធី​បុណ្យធំ​ៗជា​ច្រើន​ក្នុង​វប្បធម៌​ប្រពៃណី​របស់ជនជាតិ​វៀតណាម។ នៅកណ្តាលមេឃភ្ញៀងធ្លាក់​ដូចចាក់ទឹក នៃថ្ងៃ​ពេញ​បូណ៌មីខែប្រាំ​ពីរ ចន្ទគិត មនុស្ស​ជាច្រើន​បានប្រទះ​ឃើញ​លោកនាំ​គ្រួសារ​ទៅចូល​រួមពិ​ធីសែនដូនតា-ពិធីកតញ្ញូរ​បស់ជនជាតិវៀតណាម នៅវត្តក្វាន​ស៊ឺ(ហាណូយ​)។ ហើយថ្មីនេះ នៅទិវាគ្រូបង្រៀនវៀតណាម ថ្ងៃទី២០ ខែវិច្ឆិកា លោក​ជាមួយ​គ្រួសារ​ទៅអុជធូបនៅវ៉ាន់មី-ក្វឹត​ទឺយ៉ាប ជាសាលា​មហា​វិទ្យាល័យ​ដំបូង​បង្អស់​របស់​វៀត​ណាម។ នៅទីនេះ លោក​បានរំលឹក​ពាក្យប្រសាសន៍​ដ៏ល្បីរបស់​លោកប្រធាន​ហូជីមិញ “ដើម្បីផលប្រយោជន៍​ដប់ឆ្នាំដាំឈើ  ដើម្បីផល​ប្រយោជន៍​មួយរយ​ឆ្នាំដាំមនុស្ស​”។

លោកឯកអគ្គរដ្ឋទូត Ted Osius ជាអ្នកសកម្មក្នុងការងារសង្គមណាស់ដូចជា៖ ចូលរួមជិះទោចក្រយាន​យន្ត ចលនា​ពាក់មួក​សុវត្ថិ​ភាព ធាក់កង់ដើម្បី​បរិស្ថាន ចូលរួមបរិច្ចាគឈាម​ដោយស្ម័គ្រចិត្ត។ល។ ជាពិសេស លោកនៅអនុវត្ត​ធ្វើដំណើរដោយកង់ តាម​បណ្តោយ​ប្រទេស​វៀតណាម​ពីជើង​ទៅត្បូង ទៅ​​ទស្សនា​រាល់​វាល​ស្រែ​ស្រូវ និយាយ​ជាមួយកសិករ​ទាំងឡាយ។ នេះប្រហែល​ជារបៀប​ពិសោធន៍​ដែលមាន​មួយតែគ្មាន​ពីររបស់​លោកឯក​អគ្គរដ្ឋទូត​ពិសេស​នេះ។

ដូច្នេះហើយ ទើបតែមួយឆ្នាំក្នុងអាណត្តិ ប៉ុន្តែរូបភាពឯកអគ្គរដ្ឋទូត Ted Osius ក្លាយជារូបភាព​ដ៏ជិតដិតនិ​ងមានវត្តមាន​លើកាសែត​វៀតណាម ជាញឹកញប។ នោះគឺជារូបភាពនៃលោកឯកអគ្គរដ្ឋទូតមេត្រីភាព រួសរាយ យល់ច្បាស់អំពី​វប្បធម៌ ទំនៀមទម្លាប់វៀតណាម ព្រមទាំង​ខិតខំប្រឹង​ប្រែងអស់​ពីសមត្ថភាព​ ដើម្បីការ​អភិវឌ្ឍន៍​រួមនៃ​ប្រទេស​ទាំងពីរ​រវាង​វៀត​ណាម​និង​សហរដ្ឋអាមេរិក៕

អត្ថបទ៖ថាវវី   រូបភាព៖ត្រឹនថាញ់យ៉ាងនិងឡេហ៊ីវ

 

បណ្តាអត្ថបទបានផ្សាយ