09/04/2015 13:08 GMT+7 Email Print Like 0

លោកអគ្គលេខាបក្ស Nguyen Phu Trong ជួបប្រាស្រ័យជាមួយដំណាងសមាគមមិត្តភាពកិច្ចការបរទេសប្រជាជនចិន

ក្នុ​ងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសចិន នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ ២០១៥ ​លោកអគ្គលេខា​បក្ស​ Nguyen​ Phu Trong បានជួបប្រាស្រ័យជាមួយដំណាង​សមាគម​មិត្តភាពកិច្ចការបរទេសប្រជាជន​ចិន​ សមាគ​ម​មិត្ត​ភាពចិន-វៀតណាម និងបណ្ដា​ឥស្សរជន​មិត្តភាពចិន។ នៅក្នុងជំនួបទាំងនេះ អគ្គលេខាបក្ស Nguyen Phu Trong​ បានសង្កត់ធ្ងន់ថា៖ វៀតណាម-ចិន មានទំនាក់ទំនងមិត្តភាព ​ប្រពៃណី​តាំងពីយូរ​យា​ណាស់​មកហើ​យ​ និង​សព្វថ្ងៃ បានក្លាយទៅជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើ​គ្រប់វិស័យ។ នាបច្ចុប្បន្ន វៀតណាមជា​និច្ច​កាល​​ទទួល​បានការ​​ជួយឧបត្ថម្ភដ៏ថ្លៃថ្នូរ​របស់​ប្រជាជនចិន ដែលក្នុងនោះមានបណ្ដាអ្នកជំនាញការ ​ទី​ប្រឹក្សា​និង​កម្មាភិបាល​ចិន។ លោក Nguyen Phu Trong បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះ​ការ​រួម​វិភាគ​ដ៏​ធំ​ធេង​ការជួយឧបត្ថម្ភដ៏ស្មោះត្រង់របស់មិត្តចិនចំពោះវៀតណាម។

អគ្គលេខាបក្ស Nguyen Phu Trong ក៏បានវាយ​តំលៃ​ខ្ពស់ចំពោះសកម្មភាពដ៏​សម្បូរបែប​ជាក់ស្ដែង​របស់​របស់​សមាគម​មិត្តភាពកិច្ចការបរទេសប្រជាជនចិន និងសមាគមមិត្តភាពចិន-វៀតណាម ក្នុងកិច្ចការពូន​ជ្រុំ​អោយ​ទំ​នាក់​​ទំនងមិត្តភាពវៀតណាម-ចិន ​នាពេលកន្លង​ទៅ និង​មានគោលបំណងថា៖ បន្តទទួលបានការជួយ​ឧបត្ថម្ភ​ពី​ភាគីចិនថែមទៀត៕  

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាអត្ថបទបានផ្សាយ