10/04/2015 14:01 GMT+7 Email Print Like 0

លោកអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមមកបំពេញទស្សនកិច្ចនៅខេត្ត Yunnan ប្រទេសចិន

បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥អ គ្គលេខា​បក្សកុម្មុយនីស្ត​វៀត​ណាម​លោក Nguyen Phu Trong បានចាកចេញ​ពី​ទីក្រុង​ប៉េកាំងទៅទស្សនាខេត្ត Yunnan។

មុនពេលចាកចេញពីក្រុងប៉េកាំង នាព្រឹកថ្ងៃទី៩មេសា លោកអគ្គលេខា Nguyen Phu Trong បានទទួលជួប​សន្ទនា​​ជាមួយថ្នាក់ដឹកនាំអង្គភាពអាជីវកម្មជួរ​មុខចំនួន​២​របស់​ចិនក្នុងវិស័យទូរគមនាគមន៍គឺសម្ព័ន្ធក្រុមហ៊ុន Huawei និងសម្ព័ន្ធក្រុមហ៊ុន Zhongxing។ លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះ​លទ្ធផល​សហ​ប្រតិ​បត្តិ​​ការ​រវាងបណ្ដាអង្គភាពអាជីវកម្មចិនជាមួយក្រុមហ៊ុនទូរគមនាគមន៍របស់វៀតណាម។ លោក​អគ្គលេខា​មាន​បំណងថា បណ្ដាអង្គភាពអាជីវកម្មចិននឹងបន្តអនុវត្តគំរោងការណ៍​សហប្រតិបត្តិការប្រកបដោយប្រសិទ្ធ​ភាព​នៅវៀតណាមដើម្បីនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចសំរាប់អង្គភាព​អាជីវកម្មនិងរួមចំណែកទៅក្នុងការ​អភិវឌ្ឍន៍​​សេដ្ឋកិច្ចសង្គមរបស់វៀតណាមក៏ដូចជាបង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ក៏ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច នាយប់ថ្ងៃទី៨មេសា នៅជំនួបមុខជាមួយ​តំណាង​សមាគម​មិត្តភាព​កិច្ច​ការ​បរទេស​ប្រជាជនចិន សមាគមមិត្តភាពចិន-វៀត​ណាម​ជាដើម លោក Nguyen Phu Trong មានបំណងថា បណ្ដា​មិត្តចិននឹងអប់រំ​ជំនាន់វ័យក្មេងចិននាបច្ចុប្បន្នពង្រីកពូនជ្រុំនិងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនង​រវាង​វៀត​ណាម-ចិនកាន់តែស្ថិរភាពអភិវឌ្ឍន៍ស្អាតស្អំ៕

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ