02/10/2015 10:49 GMT+7 Email Print Like 0

លោកប្រធានរដ្ឋទ្រឿងតឹនសាងអញ្ជើញចូលរួមសន្និសីទកំពូល អង្គការសហប្រជាជាតិ

ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែកញ្ញា ទទួលសេចក្តីអញ្ជើញរបស់លោកអគ្គលេខាធិការអង្គការ​សហប្រជាជាតិ លោកប្រធានរដ្ឋទ្រឿងតឹនសាងបានអញ្ជើញចូលរួមសន្និសីទកំពូលអង្គការសហប្រជាជាតិ និងអនុម័តរបៀបវារៈឆ្នាំ ២០៣០ស្តីពី ការអភិវឌ្ឍន៍យ៉ាងរឹងមាំនៅទីក្រុងញីវយ៉ក សហរដ្ឋ​អាមេរិក។

ក្នុងថ្ងៃដំបូងរបស់សន្និសីទកំពូលនេះ លោកប្រធានរដ្ឋទ្រឿងតឹនសាងឡើងថ្លែងសន្ទរកថា បានលើកឡើងពីបញ្ហានិង ឧបសគ្គធំៗ កំពុងគំរាមកំហែងសន្តិភាព សន្តិសុខនិងអភិវឌ្ឍន៍រឹងមាំ ពិសេសគឺភាពក្រីក្រ គ្រោះទុរ្ភិក្ស មេរោគ អយុត្តិធម៌ក្នុងសង្គម  ប្រើបង្អស់ធនធានធម្មជាតិ ការធ្លាក់ចុះបរិស្ថាន ជម្លោះ វិបត្តិ ស្ថានភាពប្រើប្រាស់កម្លាំង អស្ថេរភាព ភាពតានតឹងកាន់តែបង្កើន...

នៅក្នុងក្របខណ្ឌសន្និសីទនេះដែរ លោកប្រធានរដ្ឋ ទ្រឿងតឹនសាងបានអញ្ជើញចូលរួម និងថ្លែងសន្ទរកថានៅសន្និសីទមួយចំនួនទៀតអំពីការកាត់បន្ថយភាពក្រីក្រអត់ឃ្លាន ការអភិវឌ្ឍន៍ជនបទ សមភាពយេនឌ័រ សកម្មភាពរក្សាសន្តិភាព។


លោកប្រធានរដ្ឋទ្រឿងតឹនសាងជួបលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki-moon ។
រូបថត៖ ឡេយឿង –ទីភ្នាក់ងារសារព័ត៌មាន


លោកប្រធានរដ្ឋទ្រឿងតឹនសាងថ្លែងសន្ទរកថាក្នុងពិធីបើកសន្និសីទកំពូលរបស់អង្គការសហប្រជាជាតិ។
រូបថត៖ ង្វៀនខាង–ទីភ្នាក់ងារសារព័ត៌មាន


ទិដ្ឋភាពរួមនៃពិធីបើកសន្និសីទកំពូលរបស់អង្គការសហប្រជាជាតិ។ រូបថត៖ ង្វៀនខាង –ទីភ្នាក់ងារសារព័ត៌មាន

ក្រៅសន្និសីទនេះ លោកប្រធានរដ្ឋទ្រឿងតឹនសាងបានមានជំនួបទ្វេភាគីជាមួយប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេសមួយចំនួន។ ក្នុងបណ្តាជំនួបនេះ លោកប្រធានរដ្ឋទ្រឿងតឹនសាងជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានចរចារពិភាក្សាអំពីបណ្តាវិធានការនូវការជំរុញទំនាក់ទំនងការទូតទ្វេភាគីក៏ដូចជាការចែករំលែកទស្សនអំពីបញ្ហាអន្តរជាតិ ដែលភាគីទាំងពីរយកចិត្តទុកដាក់ផងដែរ។

ក្នុងឳកាសនេះ លោកប្រធានរដ្ឋបានមានបណ្តាសកម្មភាពជួបសំណេះសំណាលជាមួយ ក្រុមអាជីវករ​វៀតណាម 
-​ អាមេរិក និងអញ្ជើញចូលរួមកិច្ចសន្ទនាអំពីទំនាក់ទំនងការទូតវៀតណាមអាមេរិក ក្នុងឳកាសរំលឹកខួបអនុស្សាវរីយ៍ ២០ ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅទីស្នាក់ការសមាគមន៍អាស៊ី និងអញ្ជើញមកទស្សនាទីភ្នាក់ងារសារព័ត៌មានអាមេរិក AP និងធ្វើបទសម្ភាសរបស់ទីភ្នាក់ងារសារព័ត៌មាន AP នេះ។


លោកប្រធានរដ្ឋទ្រឿងតឹនសាងថ្លែងសន្ទរកថានៅសន្និសីទថ្នាក់ដឹកនាំសកលលោកអំពីសមភាពយេនឌ័រ។
រូបថត៖ ង្វៀនខាង 
-ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកប្រធានរដ្ឋទ្រឿងតឹនសាងថ្លែងសន្ទរកថានៅសន្និសីទអំពីទម្រង់រូបភាពអភិវឌ្ឍន៍ជនបទថ្មីនិងសមាគមន៍រឹងមាំ។ រូបថត៖ ង្វៀនខាង -ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកប្រធានរដ្ឋទ្រឿងតឹនសាងអញ្ជើញចូលរួមកិច្ចសន្ទនាគោលនយោបាយនៅសមាគមន៍អាស៊ី (AS)។
រូបថត៖ ង្វៀនខាង 
-ទីភ្នាក់ងារសារព័ត៌មានវៀតណាម
កាសែត Vietnam+/ កាសែតរូបភាពវៀតណាម
បណ្តាអត្ថបទបានផ្សាយ