09/04/2015 13:08 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្ត្រីរុស្ស៊ីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ

នាយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ ២០១៥ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev រួម​ជាមួយ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់រុស្ស៊ី បានចាកចេញពីទីក្រុងហូជីមិញ (ភាគខាងត្បូង​វៀតណាម) បញ្ចប់ដំណើរទស្សនកិច្ច​ជាផ្លូវការ​នៅ​វៀតណាម ចាប់ពីថ្ងៃទី៥​ដល់ថ្ងៃទី៧មេសា។ ក្នុងរយៈពេលស្នាក់នៅវៀតណាម លោកនាយករដ្ឋមន្ត្រី​Dmitry Medvedev​ ​បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបសម្ដែង​ការគួរ​សម​ចំពោះ​អគ្គ​លេខា​បក្ស Nguyen Phu Trong ប្រធានរដ្ឋ Truong Tan Sang និងប្រធានរដ្ឋសភា Nguyen Sinh Hung។ នៅជំនួបប្រាស្រ័យទាំងនេះ ​ភាគី​ទាំងពីរបន្តអះអាងនូវគោលជំហរមុនក៏ដូចជាក្រោយគឺបង្កើនថែមទៀត​ទំ​នាក់​​ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ វៀតណាម-រុស្ស៊ី បំពេញផល​ប្រយោជន៍​យូរអង្វែងរបស់ប្រ​ជាជន​នៃ​ប្រទេសទាំងពីរ ក៏ដូចជា បន្តខំប្រឹងប្រែង​ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។​ ភាគីទាំងពីរ​បាន​ឯកភាព​​បន្តរក្សានិងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រួមសហការយ៉ាងស្អិតរមួត និង​គាំទ្រ​គ្នា​ទៅ​វិញ​​ទៅមកលើឆាកអន្តរជាតិ។ ភាគីទាំងពីរបានឯកភាពជំរុញល្បឿនចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាងវៀតណាម និងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ក្នុងពាក់កណ្ដាល ដើមឆ្នាំ២០១៥ ខំប្រេង​ប្រែង​នាំតំលៃ​ប្រាក់​ពាណិជ្ជកម្មទ្វេភាគីឡើងដល់១០ពាន់លានដុល្លារអាមេរិក នា​ឆ្នាំ​ ២០២០​…ល​ៗ។​ ភាគីទាំងពីរក៏​បាន​មូលមតិ​ជាឯកច័ន្ទដែរថា៖ រាល់ជំលោះនៅសមុទ្រខា​ងកើត ត្រូវដោះស្រា​យ​ដោយ​​សន្តិវិធី ដោយឈរ​លើ​គ្រឹះដ្ឋាន​ច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការ​សហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២​ លាត​ត្រដាង​អនុវត្តដោយគ្រប់គ្រាន់និងប្រសិទ្ធិភាពនូវ សេចក្ដីថ្លែងការណ៍ស្ដីពីការប្រព្រឹត្តរបស់ភាគីនានា នៅសមុទ្រ​ខាង​កើត ( DOC) និងកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត ( COC) យ៉ាងឆាប់ៗ៕ 
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាអត្ថបទបានផ្សាយ