21/10/2014 09:41 GMT+7 Email Print Like 0

លោកជំទាវ​ម៉ែន សំអន គាំទ្រ​ចំពោះ​ឯកអគ្គរាជទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​មាន​ទិសដៅ​ល្អៗ​បន្ដ​បង្កើន​វិស័យសេដ្ឋកិច្ច ជា​គ្រួសារ​អាស៊ាន​តែមួយ


ភ្នំពេញ ៖ លោកជំទាវ​ម៉ែន សំអន ឧបនាយក​រដ្ឋ​ម​ន្រី្ដ រដ្ឋមន្ដ្រី​ក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋ​ស​ភា​ ព្រឹទ្ធសភា និង​អធិការកិច្ច បាន​សម្តែង​នូវ​ការ​គាំទ្រ​ចំពោះ​លោក​ថាច់ ហ្ស៊ី​ដែល​ត្រូវ​បាន​តែង​តាំង​​ជា​ឯកអគ្គរាជទូត​ថ្មី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម  ប្រចាំនៅ​    ព្រះ រា​ជា​ណា​ចក្រ​​​កម្ពុជា ដែល​បា​ន​បង្កើន​ការងារ ក្នុង​គោលបំណង បន្ដ​ទំនាក់ទំនង​កិច្ច​សហ​ប្រតិបត្ដិការ​ លើ​គ្រប់​វិស័យ ពិសេស​ផ្នែក​សេដ្ឋកិច្ច​រវាង​កម្ពុជា និង វៀតណាម ក្នុង​ក្របខណ្ឌ​ប្រទេស​​ជា បងប្អូន ក្នុង​គ្រួសារ​អាស៊ាន តែមួយ ដែល​ជា​និច្ចកាល​តែ​ជួយឧបត្ថម្ភ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​បុព្វហេតុ សន្ដិភាព​វិបុលភាព វឌ្ឍនភាព​សង្គម សេដ្ឋកិច្ច​របស់​ប្រជាជន នៃ​ប្រទេស​​ទាំងពីរ។ ការ​គាំទ្រ​នេះ​ធ្វើឡើង ខ​ណៈ​ពេល​លោកជំទាវ​បាន​អនុញ្ញាត​ឲ្យ​ឯកអគ្គ​រាជ​ទូត​​ជួបពិភាក្សា​ការងារ​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​នៅ​ទីស្ដីការក្រសួង។

ក្នុង​ជំនួប​នោះ​លោក ថាច់ ហ្ស៊ុ បាន​បញ្ជាក់​ថា ទំនាក់ទំនងរវាង​ប្រទេស​កម្ពុជា ប្រទេស​វៀត​ណាម​ នឹង​ខិតខំ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយគ្នា ឲ្យ​កាន់តែ​ខ្លាំងក្លា បន្ថែម​ទៀត ទៅលើ​ផ្នែក​ សេដ្ឋកិច្ច ​វប្បធម៌​ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និង​វិ​ស័យ​ទេសចរណ៍ ពិសេស បង្កើន​​​ការ​ទំនាក់ទំនង វិ​ស័យ​វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​វិស័យ​អប់រំ ជា​មូលដ្ឋាន​ដ៏​សំខាន់​លើ​ការ​ពង្រឹង​សមត្ថភាព នៃ​ការផលិត​លើ​គ្រប់​វិ​ស័យ គាំទ្រ​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ឲ្យ​ទទួល​​បាន​ការ​រីកចម្រើន​ទៅ​ថ្ងៃ​អនាគត ក្នុង​ក្រម​ខណ្ឌ​ប្រទេស​អាស៊ាន​តែមួយ។

លោកជំទាវ ម៉ែន សំអន បាន​បញ្ជាក់​ផង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​ក៏​ដូច​អ្នក​វិនិយោគ​​មកពី​ប្រទេស​វៀតណាម​ទាំងអស់ តែងតែ​យក​ចិ​ត្ដ​ទុកដាក់​ជួយ​កម្ពុជា ដោយ​ទឹក​ចិ​ត្ដ​ស្មោះត្រង់​ នៅ​ពេល​នេះ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​- វៀតណាម​ត្រូវ​បាន​ឈាន​ដល់​កំរិត​កិច្ច​​សហប្រតិបត្តិការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ។ កិច្ច​សហប្រតិបត្តិការ​ផ្នែក​វិទ្យាសាស្ត្រ​​ និង​បច្ចេកវិទ្យា​ជាមួយនឹង​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ដៃគូ​របស់​​អាស៊ាន​ ដើម្បី​លើក​កំពស់​ដល់​ការអភិវឌ្ឍន៍ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៅ​កម្ពុជា។ វិស័យ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា ការអប់រំ ជា​មូលដ្ឋាន​ដ៏​សំខាន់​លើ​ការ​ពង្រឹង​សមត្ថភាព​លើ​គ្រប់​វិស័យ​ គាំទ្រ​ដល់​ការអភិវឌ្ឍន៍ សេដ្ឋកិច្ច​សង្គម។ ទី​១ បាន​និង​កំពុង​អនុវត្ត​កម្មវិធី កិច្ច​សហ​ប្រតិបត្តិការ​ ជាមួយ​ដៃគូ​វៀតណាម​ - ​អាស៊ាន លើ​វិស័យ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ការអប់រំ តាមរយៈ​ការបង្កើត​កិច្ច​សហប្រតិបត្តិការ ដោយ​ជំរុញ​អ្នក​វិនិយោគ និង​អ្នកបច្ចេកទេស​វៀត​ណាម​​ឲ្យ​មក​បណ្ដាក់ទុន នៅ​កម្ពុជា​ឲ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត។ លោកជំទាវ​បាន​បន្ត​ថា កិច្ច​​សហប្រតិបត្តិការ​នេះ​នឹង​ជួយ​លើក​កំពស់​បន្ថែម​ទៀត ដល់​ការ​កសាង​សមត្ថភាព​របស់​មន្ត្រី​រាជកា​រ និង​វិស័យ​ឯកជន​លើ​ផ្នែក វប្បធម៌ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និង​ទេសចរណ៍ ពិសេស​​ វិ​ស័យបច្ចេកវិទ្យា ឧស្សាហកម្ម​ខ្នាត​តូច មធ្យម និង​ធំ និង​ជួយ​ដល់​ការផលិត​ផលិត​ផល​ចំណីអាហារ​ ក្នុង​ការ​ទទួល​បាន​ចំណេះដឹង ផ្នែក​បច្ចេកវិទ្យា ថែមទាំង​រួមចំណែក​ក្នុង​ការ​លើក​កំពស់​គុណភាព សុវត្ថិភាព ម្ហូបអាហារ និង​ការសិក្សា​ស្រាវជ្រាវ​ក្នុង​ការ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ក្នុង​វិស័យ​នេះ។ លោកជំទាវ​បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា វិស័យ​នេះ​មាន​សក្ដានុពល យ៉ាង​​ខ្លាំង​ក្នុង​ការអភិវឌ្ឍន៍ សេដ្ឋកិច្ច​សង្គម ជាពិសេស ការកាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ​ ដូច្នេះ​ការ​លើក​កំពស់​សមត្ថភាព​របស់​សហគ្រាសធន់​តូច និង​មធ្យម តាមរយៈ​ការ​បង្កើន​​​ការ​លើក​កំពស់​គុណភាព និង​សុវត្ថិភាព​ផលិតផល ដោយមាន​ការ​ធ្វើ​តេស្ដ​ពិនិត្យ​តាមដាន​ជាប្រចាំ ជំរុញ​ការគ្រប់គ្រង​គុណភាព និង​ស្ថេរភាព​ផលិតផល ឲ្យ​អនុលោម​តាម​ស្តង់ដារ​ជាតិ និង​ការសិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា ជា​ការ​ងារ​មួយ​ចូល​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជាឲ្យ​សមស្រប​តាម​បរិយាកាស​សេដ្ឋកិច្ច នៅក្នុង​តំបន់ និង​ពិភពលោក។ ជា​មួយ​គ្នា​នេះ​ដែរ​នៅក្នុង​ចរន្ត​សកលភាវូបនីយកម្ម បញ្ហា​គុណភាព​ សុវត្ថិភាព​ផលិតផល គឺ​សំខាន់​ណាស់ ជាពិសេស​ផ្នែក​ចំណីអាហារ ដែល​យើង​ទាំងអស់គ្នា​ត្រូវតែ​យកចិត្តទុកដាក់ ពីព្រោះ​វា​នឹង​ជួយ​លើក​កំពស់​ដល់​សុខមាលភាព របស់​ប្រជា​ពលរដ្ឋ​ ដែល​ជា​អ្នកប្រើប្រាស់ និង​អាច​កាត់បន្ថយ​បាន​ការ​ហូរ​ចូល​នូវ​ផលិតផល​ពី​ខាងក្រៅ ប្រទេស​ហើយនឹង​អាច​ឈាន​ទៅដល់​ការនាំចេញ​ផង​ដែរ៕

តាមគេហទំព័រ kampucheathmey.com
 

បណ្តាអត្ថបទបានផ្សាយ