22/06/2017 10:44 GMT+7 Email Print Like 0

លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan ទទួលជួបសន្ទនាជាមួយ លោក John Kerry


លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan 
ទទួលជួបសន្ទនាជាមួយ លោក John Kerry 

នៅក្នុង​ជំនួបសន្ទនា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ​២០១៧​ នៅទីក្រុងហាណូយ លោក Nguyen Thien Nhan ប្រធាន​គណៈកម្មាធិការ​មជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម និងជា លេខាគណៈកម្មាធិការបក្ស​ទីក្រុងហូជីមិញ បាន​ផ្ញើ​មនោស​ញ្ចេតនា​ដ៏ល្អបវរបំផុត របស់ប្រ​ជាជននៅទីក្រុងហូជីមិញ​ ចំនួន​ ១០​ លាននាក់ និង​ប្រជាជន​វៀត​ណាម​ជូន​ចំពោះលោ​ក John Kerry ហើយមានក្ដីសង្ឃឹមថា ​ដោយមានបទ​ពិសោធន៍ដ៏ថ្លៃថ្លា និងកិ​ត្យានុ​ភាព​របស់​ខ្លួន ស្ដីពី​បណ្ដាបញ្ហាលើស​កលលោកនេះ លោក John Kerry នឹងបន្តរួមចំណែកក្នុងទំ​នាក់ទំនង រវាងអា​មេរិក និងវៀត​ណាម​ ឲ្យកាន់តែល្អប្រសើរថែមទៀត។ តាមលោក Nguyen Thien Nhan ថារដ្ឋាភិបាលវៀតណាម កំពុងប្រមូល​ផ្ដុំលើការកែលម្អបរិយាកាស​វិនិយោគ។ ទីក្រុងហូជីមិញ​ក៏នឹង​សម្រេចរួចរាល់​យន្តការទាក់​ទាញការ​វិនិយោគ​ផង​ដែរ​។ លោកបានសង្កត់ធ្ង​នលើគោលដៅ ដើម្បីនាំទីក្រុងហូជី​មិញ ក្លាយទៅ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​។​
 
វីឯ​ខ្លួនវិញ   អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry មាន​បំណង​ចង់ជួយ​ឧបត្ថម្ភ​ទីក្រុងហូជីមិញ​ដើម្បី​ទាក់ទាញការវិ​និយោគប​រទេស ហើយ​អះអាង​ថាត្រៀម​ខ្លួន​ជាស្រេច​រួមសហការ​ជាមួយ​ទីក្រុងដើម្បី​អនុវត្តការ​កសាង​ទីក្រុ​ង​ឆ្លាត​៕

​តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ