11/03/2017 10:57 GMT+7 Email Print Like 0

លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញជួបសន្ទនាជាមួយប្រធានរដ្ឋឡាវ


លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញជួបសន្ទនាជាមួយប្រធានរដ្ឋឡាវ
 

ក្នុងក្របខ័ណ្ឌ ដំណើរបំពេញទស្សនកិច្ចនៅវៀតណាម នាថ្ងៃទី៩​ ខែមិនា ឆ្នាំ២០១៧ ​លេខា​គណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Dinh La Thang បានជួបសន្ទនាជាមួយលោកស្រី Pany Yathotou ប្រធានរដ្ឋសភាឡាវ។ ​នៅទី​នេះ​ លោក Dinh La Thang បានថ្លែងថា៖ ទីក្រុងមានគោលការណ៍​អភិវឌ្ឍន៍​ទំនាក់​ទំនងជាមួយឡាវនិយាយរួម​និងជាមួយរដ្ឋធានីវៀងច័ន្ទនិងតំបន់ផ្សេងៗ​ទៀត ​សំដៅជំរុញថែមទៀតទំនាក់ទំនងមិត្តភាព​ពិសេសវៀតណាម-ឡាវ។

រីឯ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou បានអះអាងថា៖​ក្នុង​តួនាទីរបស់ខ្លួននឹងបន្តជំរុញដំណើការនៃគំរោងការណ៍នានារវាងរដ្ឋាភិបាល​នៃប្រទេសទាំងពីរក៏ដូចជាគំរោងការណ៍រវាងរដ្ឋធានីវៀងច័ន្ទនិងតំបន់​ផ្សេង​ៗទៀតរបស់ឡាវជាមួយទីក្រុងហូជីមិញប្រកបដោយប្រសិទ្ធភាពបំផុត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ