08/10/2014 10:23 GMT+7 Email Print Like 0

លើតំបន់អគ្គីសនីខ្យល់បាកលាវ

នៅកណ្តាលភាពធំល្វីងល្វើយរវាងមេឃនិងទឹក ព្រមទាំង
វាលដីដុះនៅក្បែរសមុទ្រឃុំវិញត្រាច់ដុង ទីក្រុងបាកលាវ ខេត្តបាកលាវ បណ្តាសរសទួប៊ីនអគ្គីសនីមហាខ្យល់ធំរបស់
រោងចក្រអគ្គីសនីខ្យល់បាកលាវ ជាសំណង់ស្នូល និងធំបំផុត
ក្នុងប្រទេសស្តីអំពីអគ្គីសនីខ្យល់ ដែលលេចឡើងជ្រងោចំតើត
ខ្ពស់ ជាសក្ខីភាពនៃសក្តានុពលអនេកនៃថាមពលខ្យល់នៅ
តំបន់វាលទំនាបទន្លេគីវឡុង។

 

 
ការចាប់ផ្តើមចំណាប់ចិត្តនៅបាកលាវ

មុននេះប្រមាណ៥ឆ្នាំ ប្រជាជនរស់នៅវិញត្រាច់ដុង ស្ទើរតែវាល់ប្រាំងវាល់វស្សា នៅលើឡូចិញ្ចឹមបង្កង ឬ
គៀសងាវនៅលើវាលដីដុះលិចទឹកប្រៃ ក្រោមជួរដើមឈើកោងកាង ហេតុនេះទោះជាយល់សប្តិ គេក៏មិន
អាចស្មានបាន៖ថ្ងៃនេះលើបណ្តាវាលដីដុះមានខ្យល់យ៉ាងខ្លាំង ប្រពន្ធ័ថាមពលបចេ្ចកវិទ្យាខ្ពស់មួយ  បាន
លេចឡើងយ៉ាងជ្រងោ ផ្គត់ផ្គង់ប្រភពអគ្គីសនីស្អាតដែលកកើតពីប្រភពខ្យល់ជាមិនចេះអស់ នៃតំបន់ដីដុះ
លិចទឹកប្រៃនៅស្រុកកំណើតរបស់ពួកគេ។


តាមកម្មវិធីស៊ើបអង្កេតថាមពលទ្វីបអាស៊ីរបស់ធនាគារពិភពលោក សក្តានុពលថាមពលអគ្គីសនីខ្យល់នៅ
ប្រទេសវៀតណាម ទទួលបានប្រមាណ513.360MW លើស200ដង ប្រសិនជាប្រៀបធៀបនឹងអនុភាពរបស់
ទំនប់វារីអគ្គិសនី លើនឡា។

ក្នុងនេះ ខេត្តបាកលាវមានឆ្នេរសមុទ្រប្រវែង 56km ដែលត្រូវវាយតំលៃថា៖ មានល្បឿនខ្យល់ល្អបំផុតនៅ
ក្នុងទូទាំងប្រទេស (ល្បឿនខ្យល់មធ្យមពី6,5-7,2m/s បណ្តាខែមានខ្យល់ខ្លាំងបានកើនឡើងដល់10m/s)
និងទទួលបានបណ្តាទិសខ្យល់ស្នូល។

ក្រៅពីនេះ បាកលាវ ក៏មានបណ្តាវាលដីដុះគ្មានប្រជាជនរស់នៅ ហេតុនេះងាយស្រួលសំរាប់ការកសាង ក៏
ដូចជាបើកទូលាយរោងចក្រអគ្គីសនីខ្យល់។



នាយករដ្ឋមន្ត្រីង្វៀនតឹនយុង និងនាយករដ្ឋមន្ត្រីដាណឺម៉ាក Helle Thorning-Schmidtឃើញផ្ទាល់ភ្នែក
ពិធីចុះហត្ថលាខាលើកិច្ចសហប្រតិបត្តិការវិនិយោគ ថាមពលសេដ្ឋកិច្ចរវាងក្រុមហ៊ុនទទួលខុសត្រូវ
មានកំរិតសាងសង់ -ពាណិជ្ជកម្ម -ទេសចរណ៍យុត្តិធម៌ និងក្រុមហ៊ុនVestasគ្រុប
រូបថត៖ ឯកសាររបស់រោងចក្រអគ្គីសនីខ្យល់បាកលាវ


រដ្ឋមន្ត្រីការបរទេសអាមេរិក John Kerryនិងលោកង្វៀនក្វាងយុងប្រធានក្រុមប្រឹក្សាគ្រប់គ្រងធនាគារអភិវឌ្ឍន៍
វៀតណាម បានឃើញផ្ទាល់ភ្នែក ពិធីចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្មទូប៊ីនចំនួន52គ្រឿង
សំរាប់រោងចក្រអគ្គីសនីខ្យល់បាកលាវដំណាក់កាលទី២។
 រូបថត៖ឯកសាររបស់រោងចក្រអគ្គីសនីខ្យល់បាកលាវ

ឧបករណ៍បំរើឲ្យការកសាងរោងចក្រអគ្គីសនីខ្យល់បាកលាវ ផ្គត់ផ្គង់ដោយក្រុមហ៊ុនGEគ្រុប(អាមេរិក) ដែលបានមកដល់
កំពង់ផែកាតឡាយ ទីក្រុងហូជីមិញ។ រូបថត៖ឯកសាររបស់រោងចក្រអគ្គីសនីខ្យល់បាកលាវ


តម្លើងស្លាបកង្ហារនៃទូប៊ីនខ្យល់មានប្រវែង 82,5m ដោយប្រពន្ធ័គ្រឿងសន្ទូចមានកម្លាំងលើក 600តោន។ 
រូបថត៖ឯកសាររបស់រោងចក្រអគ្គីសនីខ្យល់បាកលាវ


នាឆ្នាំ2012 កសាងសម្រេចបានបង្គោលរបស់ទូប៊ីនលេខ4
រូបថត៖ឯកសាររបស់រោងចក្រអគ្គីសនីខ្យល់បាកលាវ


ទូប៊ីននិមួយៗមានទំងន់ជាង 210តោន ធ្វើពីដែកថែបពិសេសមិនច្រែះនាំចូលពីប្រទេសអាមេរិក កំពុង
តម្លើងលើវាលដីដុះលិចទឹកក្បែរមាត់សមុទ្របាកលាវ។ រូបថត៖ឯកសាររបស់រោងចក្រអគ្គីសនីខ្យល់បាកលាវ


ប្រពន្ធ័គ្រឿងសន្ទូចមានកម្លាំងលើក60 តោននាំចូលពីប្រទេសសង្ហបុរីចំតើតទៅដល់កម្ពស់ 105mត្រូវប្រើប្រាស់
ក្នុងការកសាងរោងចក្រអគ្គីសនីខ្យល់បាកលាវ។ រូបថត៖ឯកសាររបស់រោងចក្រអគ្គីសនីខ្យល់បាកលាវ

«
    
គ្រោងដល់ ដំណាក់កាល
ទី២នឹងសម្រេច ហើយដាក់ឲ្យ
ដំណើរការ នាចុងខែធ្នូឆ្នាំ2014
បង្កើនការផលិតអគ្គីសនី របស់
រោងចក្រអគ្គីសនីខ្យល់បាកលាវ ឡើងដល់ ១៦ដង ប្រៀប
ជាមួយបច្ចុប្បន្ននេះ ទទួលបាន320 លាន kWh។
(លោកតូហ្វយយឹន អគ្គនាយកក្រុមហ៊ុនទទួលខុសត្រូវ
មានកំរិតសាងសង់ - ពាណិជ្ជកម្ម -ទេសចរណ៍យុត្កិធម៌
)

»
ហេតុនេះ នាខែកញ្ញាឆ្នាំ2010 រោងចក្រ
អគ្គីសនីខ្យល់បាកលាវ ត្រូវបានបើកការដ្ឋាន
សាងសង់ ក្លាយជាគម្រោងអគ្គីសនីខ្យល់ដំបូង 
នៅតំបន់វាលទំនាបទន្លេគីវឡុង។

រោងចក្រត្រូវបានកលាងនៅលើតំបន់លិចទឹក
ក្បែរមាត់សមុទ្រ មានទំហំ 500ha ស្ថិតនៅឃុំ
វិញត្រាច់ដុង ដោយទុនវិនិយោគសរុប5.200
ពាន់លានដុង អនុភាពគ្រោង99MW ក្នុងមួយ
ឆ្នាំ ផ្តត់ផ្គង់អគ្គីសនី 320លានkWh អគ្គីសនីជាតិ
ជាង20លានkWh ទទួលបានទឹកប្រាក់ចំនួន35ពាន់លានដុង។ ដល់ខែឧសភាឆ្នាំ2013 ដំណាក់កាលទី១
ទូប៊ីនខ្យល់ចំនួន១០គ្រឿង ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ ដែលបានបញ្ចូលក្នុងបណ្តាញអគ្គីសនី
ជាតិ។ គិតដល់ខែមីនាឆ្នាំ2014 ទូប៊ីនចំនួន១០គ្រឿងនេះ បានបញ្ចូលទៅក្នុងបណ្តាញ
អគ្គីសនីជាតិ ជាង20
លានkWh ទទួលបានទឹកប្រាក់ចំនួន35ពាន់លានដុង។

និយាយអំពីការបង្កើតរោងចក្រអគ្គីសនីខ្យល់បាកលាវ លោកតូហ្វាយយឹន អគ្គនាយកក្រុមហ៊ុនទទួលខុស
ត្រូវមានកំរិតសាងសង់ - ពាណិជ្ជកម្មទេសចរណ៍យុត្តធម៌ អង្គភាពវិនិយោគសាងសង់រោងចក្រអគ្គីសនី
ខ្យល់បានឲ្យដឹងថា៖ លោកមានភព្វសំណាងល្អ បានជួបលោក Peter Cowling ប្រធានផ្នែកធ្វើឡើងវិញ នៃ
GE Energy (ក្រុមហ៊ុនកូននៃក្រុមហ៊ុន GEគ្រុប - PV) បានទៅទស្សនគម្រោងអគ្គីសនីខ្យល់មួយ លើសមុទ្រ
របស់ប្រទេសអាមេរិក ហេតុនេះលោកបានគិតដល់ប្រភពខ្យល់នៅស្រុកកំណើតរបស់ខ្លួន។ ចាប់ពីពេល
នោះ លោកបានអញ្ជើញលោក Peter មកប្រទេសវៀតណាម និងកំណត់សក្តានុពលអគ្គីសនីខ្យល់ នៅ
បាកលាវ។

នេះក៏ជាមូលដ្ឋានដើម្បីនៅពាក់កណ្តាលឆ្នាំ2010 ធនាគារអភិវឌ្ឍន៍វៀតណាម(VDB) និងធនាគារអាហរ័ណ
និហរ័ណរបស់អាមេរិក (US Eximbank) ចុះកំណត់ហេតុអំពីកិច្ចព្រមព្រៀងសហការមួយ តាមរូបភាពរួម
ឧបត្ថម្ភឲ្យបណ្តាគម្រោងក្នុងវិស័យអាទិភាពដូចជា៖ អភិវឌ្ឍន៍ថាមពល ការពារបរិស្ថាន បណ្តាគម្រោង
កសាងហេដ្ឋារច្ចនាសម្ព័ន្ធ បណ្តាគម្រោងបំរើសុខុមាលភាពសង្គម។

បន្ទាប់មក ភាគីទាំងពីរបន្តសន្យាកំរិតឧបភ្ថម្ភចំនួន1ពាន់លានUSD សំរាប់ការអភីវឌ្ឍន៍អគ្គីសនីខ្យល់នៅ
តំបន់វាលទំនាបទន្លេគីវឡុង ក្នុងនេះមានគម្រោងរោងចក្រអគ្គីសនីខ្យល់បាកលាវ។

ថ្មីៗនេះ ក្រុមយើងខ្ញុំត្រឡប់មកវិញត្រាច់ដុងវិញ នៅពេលដំណាក់ទី២នៃរោងចក្រអគ្គីសនីខ្យល់បាកលាវ
(បើកការដ្ឋានសាងសង់នាខែកុម្ភៈឆ្នាំ2014) មានទ្រង់ទ្រាយទូប៊ីនចំនួន52គ្រឿង កំពុងដាក់ដំណើរការយ៉ាង
ពុះកញ្ជ្រោល។ បណ្តាអង្គភាពចូលរួមក្នុងដំណើរការសាងសង់នៅទីនោះ បានកេណ្ឌកម្មករ
ចំនួន1.000នាក់
និងបណ្តាម៉ាស៊ីនឧបករណ៍ជាច្រើនធ្វើការទាំងថ្ងៃទាំងយប់។


ឧបករណ៍បំរីឲ្យដំណើរការសាងសង់រោងចក្រអគ្គីសនីខ្យល់បាកលាវ គឺជាឧបករណ៍ទំនើបៗ សុទ្ធតែនាំ
ចូលពីប្រទេសអាមេរិក។ បណ្តាទូប៊ីនខ្យល់ផ្គត់ផ្គង់ដោយក្រុមហ៊ុនGEគ្រុប ដែលមានស្លាបកង្ហារមានប្រវែង
82,5m សមស្របនឹងរបបខ្យល់កំរិតទី3នៅបាកលាវ ។ តាមអ្នកជំនាញការរបស់GE  នេះជាប្រភេទទូប៊ីន
ខ្យល់មួយ ត្រូវបានប្រើប្រាស់ទូលំទំលាយបំផុត ក្នុងវិស័យឧស្សាហកម្មអគ្គីសនី រួមមានជាង16.000គ្រឿង
នៅលើទូទាំងពិភពលោក។

ទូប៊ីននិមួយៗមានទំងន់ជាង210តោន ធ្វើពីដែកថែបពិសេសមិនច្រែះ ធន់នឹងការផ្សឹក ដែលបណ្តាដោយ
អាកាសធាតុនៃមហាសមុទ្រ ត្រូវបានតម្លើងដោយ គ្រឿងសន្ទូចមានកម្លាំងលើក600តោន។
ក្រៅស្លាបកង្ហារ ម៉ាស៊ីនភ្លើង ទូប៊ីននៅមានប្រដាប់វាស់ល្បឿនខ្យល់ និងបញ្ចូនទិន្នន័យល្បឿនខ្យល់ទៅដល់
ប្រដាប់បញ្ជា ប្រអប់លេខ ប្រដាប់លំនឹង ប្រដាប់ដោះស្រាយទិសខ្យល់ ដើម្បីដាក់ទិសដៅសំរាប់ទូប៊ីន ។


នាយករដ្ឋមន្រីង្វៀនតឹនយុង អញ្ជើញមកទស្សនរោងចក្រអគ្គីសនីខ្យល់បាកលាវ នាខែមេសាឆ្នាំ2014។
រូបថត៖ ឌឺកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ពិធីបញ្ចូលក្នុងបណ្តាញអគ្គីសនីជាតិ នៃរោងចក្រអគ្គីសនីខ្យល់បាកលាវ ដំណាក់កាលទី១នាថ្ងៃទី29ខែឧសភាឆ្នាំ2013។
រូបថត៖ឯកសាររបស់រោងចក្រអគ្គីសនីខ្យល់បាកលាវ


រោងចក្រអគ្គីសនីខ្យល់បាកលាវស្ថិតនៅឃុំវិញត្រាច់ដុង (ទីក្រុងបាកលាវ) សំណង់ស្នូល និងធំបំផុតនៅទូទាំង
ប្រទេសអំពីអគ្គីសនីខ្យល់ ប្រកបដោយបណ្តាទូប៊ីនខ្យល់ធំអស្ចារ្យជាសក្ខីភាពនៃសក្តានុពលធំៗ របស់ប្រភព
ថាមពលស្អាតមកពីខ្យល់នៅតំបន់វាលទំនាបទន្លេគីវឡុង។ រូបថត៖ ត្រុងជិញ


ខ្សែកាបអគ្គីសនី បញ្ចូលក្នុងបណ្តាញអគ្គីសនីជាតិ ពីរោងចក្រអគ្គីសនីខ្យល់បាកលាវ
រូបថត៖ ឡេមិញ


ស្ថានីយ៍ប្តូរកម្លាំងអគ្គីសនី22/110KVរបស់រោងចក្រអគ្គីសនីខ្យល់បាកលាវ
រូបថត៖ ឡេមិញ


បន្ទប់បញ្ជារបស់រោងចក្រអគ្គីសនីខ្យល់បាកលាវ ដាក់នៅស្ថានីយ៍ប្តូរកម្លាំងអគ្គីសនី22/110KV
រូបថត៖ ឡេមិញ


តាមលោកផាមត្រុងធឹក ប្រធានផ្នែកថាមពលថ្មី និងបង្កើតថាមពលឡើងវិញ នៃក្រសួងឧស្សាហកម្ម
- ពាណិជ្ជកម្ម ស្តីពីវៀតណាមនិងអាមេរិក សហការអភិវឌ្ឍន៍ថាមពលខ្យល់ ដែលជួយវៀតណាមបង្កើន
សន្តិសុខថាមពលនាពេលអនាគត។ និងការដែលក្រុមហ៊ុនGEគ្រុបបានផ្គត់ផ្គង់ ទូប៊ីនខ្យល់ឲ្យគម្រោង
អគ្គីសនីខ្យល់បាកលាវ នាចុងឆ្នាំ2013 កន្លងមក គឺគម្រោងធ្វើអាជីវកម្មថាមពលខ្យល់ដំបូងរបស់ប្រទេស
វៀតណាម និងប្រទេសអាមេរិក។




រោងចក្រអគ្គីសនីខ្យល់
បាកលាវ មានទ្រង់ទ្រាយ

អនុភាព99MW រួមមានទូប៊ីន
ខ្យល់ចំនួន 62 គ្រឿង។
បើបានមជ្ឈិម អនុញ្ញត្តិដល់
ឆ្នាំ2030 បាកលាវ នឹង
វិនិយោគបើកទូលាយ
បង្កើនអនុភាពនៃ
រោងចក្រអគ្គីសនីខ្យល់
ទទួលបាន480MW ដោយ
មានបង្គោលទូប៊ីន ចំនួន300។»



នៅក្នុងសិក្ខាសាលាមួយអំពី “អភិវឌ្ឍន៍ថាមពលខ្យល់”  រៀបចំដោយ
អគ្គកុងស៊ុលប្រទេសអាមេរិកប្រចាំនៅប្រទេសវៀតណាម និងក្រសួង
ឧស្សាហកម្ម - ពាណិជ្ជកម្ម នៅទីក្រុងហូជីមិញកន្លងទៅ អ្នកជំនាញការ
ខាងអគ្គីសនីខ្យល់ជាច្រើននាក់បានសន្និដ្ឋានថា៖ វៀតណាមបានចាប់ផ្តើម
ធ្វើអាជីវកម្មមួយចំណែកនូវសក្តានុពលនៃការអភិវឌ្ឍន៍អគ្គីសនីខ្យល់របស់
ខ្លួន។ ជាពិសេស រួមជាមួយរោងចក្រអគ្គីសនីខ្យល់បាកលាវ គម្រោង
អគ្គីសនីជាច្រើនទៀត ក្នុងប្រទេសក៏បានអនុវត្តន៍ប្រកបដោយជោគជ័យ
រួមចំណែកបើកឡើងនូវវិស័យឧស្សាហកម្មថាមពលស្អាត និងថ្មីនៅវៀត
ណាមនាអនាគតកាល។


ជីវភាពថ្មីនៅលើវាលអគ្គីសនីខ្យល់

ពីឃុំក្រីក្រមួយ អាស្រ័យដោយមានអគ្គីសនីខ្យល់ ឃុំវិញត្រាច់ដុងដូចជា
បានទទួលជំនោរខ្យល់ថ្មី គឺប្រភពខ្យល់បង្កើតប្រភពអគ្គីសនី សំរាប់បំភ្លឺ
ផ្តល់ជីវភាពសម្បូរឲ្យប្រជាជន។ បច្ចុប្បន្ននេះឃុំសម្រេចបាន13/19 លក្ខណៈវិនិច្ច័យកសាងជនបទថ្មី ក្នុង
នេះលេចធ្លោរួមមាន៖ ស្ពានចំនួន8 ផ្លូវបានកសាងថ្មីមាន ដែលទុនវិនិយោគសរុបជាង1,3ពាន់លានដុង។

លោកឡេតឹនកឹន អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងបាកលាវបានឲ្យដឹងថា៖ ឃុំវិញត្រាច់ដុងពី
ដើមនៅក្រ ប្រជាជនប្រកបមុខរបរនៅសមុទ្រ ត្រូវចាកចេញស្រុកកំណើត ដើម្បីទៅរកស៊ី។  សព្វថ្ងៃនេះ
ដោយសារមុខរបរចិញ្ចឹមបង្កងអភិវឌ្ឍន៍ក្នុងតំបន់ ក៏មានទាំងរោងចក្រអគ្គីសនីខ្យល់ ទាក់ទាញប្រភព
វិនិយោគមកពីច្រើនកន្លែង ជួយជីវភាពប្រជាជនរស់នៅកាន់តែមានលំនឹង។

លើតំបន់អគ្គីសនីខ្យល់ស្ថិតនៅឃុំវិញត្រាច់ដុង សព្វថ្ងៃនេះមានកសិដ្ឋានចិញ្ចឹមជលផល និងក្រុមសហការ
ផលិតចំនួន២០ក្រុម។ ជាក់ស្តែងគឺនិយាយដល់ទម្រង់រូបភាពចិញ្ចឹមបង្កង តភ្ជាប់នឹងការការពារបរិស្ថាន
របស់“ស្តេចបង្កង” សាវងាន់ (ឡេហុងងាន់) ស្ថិតនៅភូមិបៀដុងអា ចំនៅក្បែរបណ្តាបង្គោលទូប៊ីនអគ្គីសនី
ខ្យល់។ មិនត្រឹមតែចិញ្ចឹមបង្កង លោកនៅទាំងចិញ្ចឹមរួមផ្សំនឹងជលផលផ្សេងៗទៀតដូចជា៖ គ្រំ ដើម្បីឆ្លៀត
ប្រើចំណីសេសសល់ សំអាតបាតស្រះ។ ប្រការសំខាន់ៗ គឺ“សេ្តចបង្កង”សាវងាន់ បានប្រើប្រាស់ប្រាក់
ចំណូលជាច្រើន ដែលបានមកពីការចិញ្ចឹមបង្កង ចូលរួមវិភាគក្នុងការកសាងផ្លូវ ការកសាងសាលារៀន
ផ្ទះមេត្តាធម៌ សម្ភារៈសិក្សាសំរាប់កូនសិស្សក្រីក្រឧស្សាហ៍រៀនសូត្រ និងជួយបណ្តាគ្រួសារលំបាកសំបិន
ក្នុងតំបន់។



ជីវភាពថ្មីនៅតំបន់ប្រជាជនហ៊ឹវងិ ភូមិ បៀតីអាឃុំវិញត្រាច់ដុង របស់បងប្អូនខ្មែរ
ក្នុងតំបន់អគ្គីសនីខ្យល់។
 រូបថត៖ ឡេមិញ


ប្រជាជននៅពីរឃុំវិញត្រាច់ដុង និង ហៀបថាញ់ កំពុងប្រើប្រាស់ប្រភពអគ្គីសនីបំរើជីវភាព
រស់នៅ ដែលត្រូវបានបង្កើតពីសក្តានុពលខ្យល់នៅស្រុកកំណើតរបស់ពួកគេ។ រូបថត៖ ត្រុងជិញ


ទម្រង់រូបភាពចិញ្ចឹមបង្កងស្អាតរបស់ “ស្តេចបង្កង” ឡេហុងងាន់នៅក្នុងភូមិបៀដុងអា ឃុំវិញត្រាច់ដុង
ចំក្បែរបណ្តាបង្គោលទូប៊ីនអគ្គីសនីខ្យល់។ រូបថត៖ ត្រុងជិញ


ទម្រង់រូបភាពចិញ្ចឹមក្តាមសក របស់សហករណ៍ណាមដុងនៅភូមិបៀតីអាជាទីកន្លែង
ផ្គត់ផ្គង់ក្តាមផលិតផលសំរេចនាំចេញទៅដល់បណ្តាទីផ្សារជប៉ុន អីរ៉ុប។ រូបថត៖ ឡេមិញ


«
       សព្វថ្ងៃនេះ វៀតណាម
មាន48គម្រោង អំពីអគ្គីសនី
បានចុះបញ្ជីដោយអនុភាព
សរុប4.876MW។
ក្នុងនេះ បានដាក់ដំណើរការ
3គម្រោង។ ក្នុងគោលដៅ
ផ្សាយវៀតណាមនឹង
អាទិភាព លើកកម្ពស់ប្រភព
អគ្គីសនីខ្យល់ពី1.000MW នាឆ្នាំ2020ឡើងដល់
6.200MW នាឆ្នាំ2030»

»
ចំណែកនៅភូមិបៀតីអា មានទម្រង់រូបភាពចិញ្ចឹមក្តាមសក ទទួលការ
ជោគជ័យបង្គួរ របស់សហករណ៍ឃុំណាមដុង។ នេះជាទីកន្លែងមួយក្នុង
ចំណោម៣កន្លែងប្រមូលជ្តុំចិញ្ចឹមក្តាមសកនៅតំបន់វាលទំនាបទន្លេគីវ
ឡុង។ បងនិញក្វឹកទ្រី ប្រធានសហករណ៍បានឲ្យដឹងថា៖ ក្តាមសកគឺជា
មុខទំនិញមានតែមួយគត់កំពុងលក់ដាច់ នៅទីផ្សារជប៉ុន អីរ៉ុប។ល។


ក្នុងតំបន់អគ្គីសនីខ្យល់ ប្រជាជនក៏ត្រូវបានប្រគល់ភារកិច្ចការពារព្រៃការពារ ដើម្បីរួមផ្សំនឹងការចិញ្ចឹមជលផល។ បងង្វៀនហ៊ឹវដាត ប្រជាជនម្នាក់នៅឃុំ
ហៀបថាញ់ ជួលព្រៃការពារក្បែរសមុទ្រទំហំ6ha  ដើម្បីចិញ្ចឹមបង្កង និង
ក្តាមបាន៥ឆ្នាំមកហើយ។ ផាត់បណ្តាប្រាក់ចំណាយជួលព្រៃ ចំណី
រៀងរាល់ឆ្នាំ បងដាតទទួលបានប្រមាណ50លានដុង ប្រាក់ចំណូលជា
ស្ថេរភាព ប្រសិនជាប្រៀបធៀបនឹងមុខរបរនេសាទនៅសមុទ្រ។

ប៉ន្តែចាប់ចិត្តខ្លាំងបំផុតចំពោះក្រុមយើងខ្ញុំ ប្រហែលជារូបភាពអំពីជីវភាពថ្មី របស់បងប្អូនខ្មែរនៅតំបន់
ប្រជាជនហ៊ឹវងិ ភូមិបៀតីអា ឃុំ វិញត្រាច់ដុង។ នៅទីនោះលើតំបន់អគ្គីសនីខ្យល់ផ្ទះ ផ្លូវ សាលារៀន សំរាប់
បំរើឲ្យតំរូវការជីវភាពរបស់ប្រជាជន ត្រូវបានកសាងយ៉ាងគង់វង្ស និងស្រស់ស្អាត។ ជាពិសេស ផ្ទះណាក៏
មានអគ្គីសនី។ និងដោយសារមានអគ្គីសនី ជីវភាពថ្មីមួយកំពុងធ្លោភ្លឺ លុបចោលភាពអផ្សុកអួអាប់នៃ
ជីវភាពរស់នៅជាបណ្តោះអាសន្ននាអតីតកាល ក្បែរបណ្តាម្លប់ព្រៃឈើកោងកាង …។

ចែករំលែកអំពីតួនាទីអគ្គីសនីរបស់ខេត្តខ្លួនលោកវ៉វ៉ាន់យុង លេខាធិការបក្សភាគខេត្តបាកលាវ អះអាង
ថា៖ រោងចក្រអគ្គីសនីខ្យល់បាកលាវ មានអត្ថន័យសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ច - សង្គមអភិវឌ្ឍន៍រួម
ចំណែកអនុវត្តន៍ឧស្សាហូបនីយកម្ម ទំនើបកម្មរបស់ខេត្ត ក៏ដូចជាទាក់ទាញវិនិយោគិនក្នុងនិងក្រៅប្រទេស
កាន់តែជាច្រើន មកដល់បាកលាវសហការអភិវឌ្ឍន៍សក្តានុពលសេដ្ឋកិច្ចសមុទ្ររបស់មូលដ្ឋាន៕
រូបថត៖ ត្រុងជិញ-ឡេមិញ និងឯកសាររោងចក្រអគ្គីសនីខ្យល់បាកលាវ




បណ្តាអត្ថបទបានផ្សាយ