02/04/2017 04:01 GMT+7 Email Print Like 0

លើកស្ទួយសម្រស់អាវផាយវៀតណាម

ក្រោយពី​រៀប​ចំបានជោគជ័យ​ទាំង​បី​លើក​ ពិធី​បុណ្យ​អាវ​ផាយ​ទីក្រុង​ហូជីមិញ​ឆ្នាំ​២០១៧ ដោយ​មន្ទី​រទេសចរណ៍​និង​សមាគម​សហសម្ពន្ធ​​នារី​​ទីក្រុង​​ហូជីមិញ​ សហអធិបតី​​បាន​ក្លាយជាព្រឹត្តិ​ការណ៍​មួយ​ក្នុង​ចំណោម​ព្រឹត្តិ​ការណ៍​ ដែល​រួម​ចំណែក​អភិរក្ស​ និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ពិសេស​ របស់​អាវ​ផាយ​វៀតណាម​ បាន​ភ្ញៀវ​ទេសចរណ៍​និង​មហាជន​យក​ចិត្ត​ទុកដាក់​។​

បណ្តាក់ទុន​​វិនិយោគ​លំអៀង​ទៅ​លើ​​​​ទម្រង់រូប​ភាព​​ គុណភាព​ ពិធី​អាវផាយ​ឆ្នាំ​នេះ​ អូស​បន្លាយ​​បី​ថ្ងៃចាប់​ថ្ងៃទី​៣ដល់​ថ្ងៃទី​១៧ ខែ​មីនា ​ដែល​​មាន​សកម្មភាព​យ៉ាង​សម្បូរ​បែប​ ដើម្បី​ផ្សព្វ​ផ្សាយ​សារ​ដំណឹង​អំ​ពីលក្ខណៈ​​សម្រស់​ល្វតល្វន់​​របស់​អាវផាយ​វៀតណាម​ ទៅ​តាម​សម័យ​កាល​។​ រាត្រី​បើក​ឆាក​ មាន​កម្ម​វិធី​សម្តែង​សិល្បៈ​ពិសេស​មួយ​ ក្រោយ​ប្រធាន​បទ​៖ “ភាព​ប្រណិត​អាវផាយ​វៀតណាម​” ឧទ្ទេសនាម​ដល់​មហាជន​​នូវ​ឈុត​​សម្តែង​ម៉ូដ​អាវ​ផាយ​ ច្រៀង​រាំ​របាំ​ បទយក​ការណ៍​អន្តរកម្ម​ពី​ប្រវត្តិសាស្រ្ត​​វប្បធម៌​​អាវផាយ​វៀតណាម​ និង​ការ​អភិវឌ្ឍអាវ​ផាយ​ក្នុង​ទីក្រុង​ នៅ​រយៈពេល​កន្លង​ហើយ​។ ថ្លែង​សុន្ទរកថា​​ លោក​ត្រឹន​វិញ​ត្វៀន​ (Tran Vinh Tuyen) ​អនុប្រធាន​គណៈ​កម្មការ​ប្រជាជន​​ទី​ក្រុង​បាន​ចែក​រំលែកថា​​ ជាមួ​យ​ការ​ធ្វើ​ដំណើរ​ស្រប​គ្នា​ នៃ​​​អង្គភាព​ ឯកជន​ ជា​ពិសេស​មាន​​​ការ​គាំទ្រ​យ៉ាង​សកម្ម​ពី​ប្រជាជនទី​​ក្រុង​ ទម្រង់រូបភាព​​ ខ្លឹម​សារ​​រៀបចំ​ពិធី​បុណ្យ​ឆ្នាំ​នេះ មាន​កម្លាំង​ផ្សាយ​ទៅ​ដល់​វណ្ណៈ​មនុស្ស​​​​ក្នុង​សង្គម​ និង​ភ្ញៀវទេសចរណ៍​​បរទេស​។​
 
ក្រោម​ប្រធាន​បទ៖ “​ល្វតល្វន់​អាវ​ផាយ​ទីក្រុង​ហូជីមិញ​” ចំណុច​សំខាន់​នៃពិធី​បុណ្យ​ឆ្នាំនេះ ប្រមូល​ផ្តុំ​នៅ​លើ​វិថីថ្មើរ​ជើង​ ង្វៀន​ហ្វេ​ (Nguyen Hue) ស្ថិត​នៅ​មជ្ឈមណ្ឌល​​ទីក្រុង​ ជា​ទីកន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​យ៉ាង​កុះករ​។ ក្រោយ​មក​​ ​មានមនុស្ស​ជាង​៣០០០នាក់​ ស្លៀក​ពាក់​អាវ​ផាយគ្រប់​គ្នា​​ ចូល​រួម​សកម្មភាព​ព្យូហយាត្រា​ “ខ្ញុំ​ស្រឡាញ់​វៀតណាម”។ ជា​ពិសេស​ ដើម្បី​បង្ហាញ​ពី​ទឹក​ចិត្ត​ស្រឡាញ់​ភូមិស្រុក​កំណើត​ និង​កោះ​សមុទ្រ​មាតុភូមិ​ សិស្ស​សាលា​​អនុវិទ្យាល័យ​​ត្រឹង​វឿង​ (Trung Vuong) (ខណ្ឌ១) ក្នុង​សម្លៀក​បំពាក់​​​អាវ​ផាយ​ ឈរ​រៀប​ជា​ផែនទី​វៀតណាម​ រូប​អក្សរ​ S និង​ប្រជុំកោះ​ហ្វាង​សា ​ទ្រឿង​សា។​
 
មិត្ត​បាវ​ត្រឹន​ (Bao Tran) សិស្សសាលា​អនុវិទ្យាល័យ​ត្រឹង​វឿង (Trung Vuong) ​ចែក​រំលែកថា​​៖ “​ពេល​បាន​សាលា​រៀន​​ប្រកាស​​ប្រាប់​ពួក​ប្អូន​នឹ​ងពាក់​អាវផាយ​​ឈរ​រៀបជា​ផែនទី​មាតុភូមិ​ ពួក​ប្អូន​សប្បាយចិត្ត​ណាស់​។ សង្ឃឹមថា​អាវ​ផាយ​​នឹង​មាន​មនុស្ស​ពាក់​ច្រើន​ជាង​ ក្នុង​​វេលា​ធ្វើ​ការ​ងារ​ ឬ​​ជីវភាព​ប្រចាំ​ថ្ងៃ​”។​
 
ពិធី​អាវ​ផាយ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាល​​បើក​ជំហរ ​រួម​ចំណែក​បង្កើត​ការ​បទពិសោធន៍​ពិតៗ ជិត​ស្និទ្ធ​និងរស់​រវើក​ រវាង​ភ្ញៀវទេសចរណ៍​និង​អាវ​ផាយ​វៀតណាម​។ កម្មវិធី​សម្តែង​អាវផាយ​ប្រព្រឹត្តិទៅ​នៅ​តាម​ទី​កន្លែង​ជា​ច្រើន​ដូចជា​៖ អគារ​វប្បធម៌​​យុវជន​ អគារ​វប្បធម៌នារី​ សារមន្ទីរ​អាវផាយ​ទីក្រុងហូជីមិញ​...។ល។ និងទីកន្លែង​កម្សាន្ត​ជា​ច្រើន​ដូចជា៖ សួរ​ឧទ្យាន​ដឹម​សែន (Dam Sen) សួរសត្វ​ ថាវគឹម​វៀន (Thao Cam Vien)...។ល។ សុទ្ធ​តែ​មិន​គិត​​ថ្លៃសម្រាប់​ភ្ញៀវ​ទេសចរណ៍​ ពេល​ពាក់អាវផាយ​ក្នុងឱកាសនេះ​។ មាន​ជាង​កាត់ដេរ​អាវផាយ​នៅ​លើ​ភូមិភាគ​​ទីក្រុង​ អនុវត្ត​បញ្ចុះ​ថ្លៃ​​អាវផាយ ​សម្រាប់ភ្ញៀវទេសចរណ៍​ក្នុង​ស្រុក​និង​អន្តជាតិ​។

 









សិស្សសាលាអនុវិទ្យាល័យត្រឹងវឿង (Tran Vuong) ជាង១០០០នាក់ ខណ្ឌ១ ក្នុងសម្លៀកបំពាក់អាវផាយ
ឈររៀបជាផែនទីវៀតណាម រូបអក្សរ S និងប្រជុំកោះហ្វាងសា ទ្រឿងសារ។ រូបថត៖ អានហីវ ក្វាងឌិញ

ក្រៅពី​នោះ​ នៅ​មាន​ព្រឹត្តិការណ៍​ជាច្រើន​​ក្នុង​កម្មវិធី​បុណ្យ​ដូចជា៖ តាំងពិព័រណ៍​អាវផាយ​វៀតណាម​ ការប្រឡង​ថតរូប​អាវផាយ​រហ័ស​ Photo Maraton នៅលើ​វិថី​ថ្មើរជើង​ង្វៀនហ្វេ (Nguyen Hue) រូបស្អាត​​អាវផាយ​អន​ឡៃ ធ្វើ​ដំណើរ​ដោយ​កង​ “ភាព​សកម្មនៃ​អាវផាយ” ការ​ប្រឡង​គូរ​អាវផាយ​ និង​បុប្ផា​ជូន​កុមារ​ កម្មវិធី​លើកស្ទួយ​​​អ្នក​រចនា​​ម៉ូដ​ ហាងកាត់​ដេរ​អាវផាយ​ល្បី​ឈ្មោះ​នៅ​វៀតណាម​។ល។ ជាពិសេស​ នៅលើ​វិថី​ថ្មើរ​ជើង​ង្វៀនហ្វេ (Nguyen Hue) ​ គណៈ​​របៀបចំ​​បាន​ប្រគល់​១០០កញ្ចប់​អាហារូបករណ៍ ​តម្លៃ២០០លាន​ដុង (ប្រហែល​​១០.០០០ ដុល្លា​អាមេរិក)​ សម្រាប់​និស្សិត​ក្រីក្រ​រៀន​ពូកែ​របស់​ទី​ក្រុង​។ ពិធីបុណ្យ​ជាសកម្ម​ភាព​​មួយ​ក្នុ​ង​ចំណោម​​សកម្មភាព​​​វប្បធម៌​​​មានអត្ថន័យ​​រួម​ចំណែក​សំខាន់​ក្នុ​ងការ​អភិវឌ្ឍ​ ផ្សព្វផ្សាយ​ទីកន្លែងទេសចរណ៍​នៅ​ទីក្រុង​ហូជីមិញ​ ជាមួយ​​ភ្ញៀវទេសចរណ៍​​ក្នុង​និង​ក្រៅ​ប្រទេស៕​


ធ្វើដំណើរដោយកង “ភាពសកម្មនៃអាវផាយ” ឆ្លងទៅវិហារឌឹកបា (Duc Ba)។ រូបថត៖ អានហីវ

ធ្វើដំណើរដោយកង “ភាពសកម្មនៃអាវផាយ” ប្រព្រឹត្តទៅនៅលើវិថីថ្មើរជើង ង្វៀនហ្វេ (Nguyen Hue)។
រូបថត៖ ក្វាងឌិញ


ពិធីបុណ្យអាវផាយបានប្រព្រឹត្តទៅក្នុងបរិយាកាសបើកជំហរ រួមចំណែកបង្កើតការបទពិសោធន៍ពិតៗ ជិតស្និទ្ធ
និងរស់រវើក រវាងភ្ញៀវទេសចរណ៍និងអាវផាយវៀតណាម។ រូបថត៖ថុងហាយ


ប្រជាជនទីក្រុងល្វតល្វន់ក្នុងស្បៃអាវផាយ។ រូបថត៖ ថុងហាយ

មនុស្សគ្រប់គ្នាបង្ហាញពីឯកត្តនិយមតាមចិត្តនៅលើស្បៃអាវផាយ។ រូបថត៖ ថុងហាយ

កម្មវិធីសម្តែងសិល្បៈ “ភាពប្រណិតអាវផាយវៀតណាម” ទាក់ទាញអារម្មណ៍យកចិត្តទុកដាក់របស់ភ្ញៀវទេសចរណ៍។
រូបថត៖ ថុងហាយ


 ភ្ញៀវទេសចរណ៍ទស្សនាស្នាដៃរូបថតពីអាវផាយវៀតណាម ទៅតាមសម័យកាល ដែលបានតាំងពិព័រណ៍​នៅ​លើ​
វិថីថ្មើរជើង ង្វៀនហ្វេ (Nguyen Hue) ។ រូបថត៖ ថុងហាយ
 

 អត្ថបទ៖ ង្វៀន​អ្វាញ រូបថត៖ ថុង​ហាយ អាន​ហីវ​ ក្វាង​ឌិញ​
 

បណ្តាអត្ថបទបានផ្សាយ