01/11/2016 10:19 GMT+7 Email Print Like 0

លើកសរសើរសិស្សានុសិស្ស១៧០នាក់ជាជនជាតិភាគតិចទទួលបានស្នាដៃខ្ពស់


លើកសរសើរសិស្សានុសិស្ស១៧០នាក់ជាជនជាតិភាគតិចទទួលបានស្នាដៃខ្ពស់

នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ គណៈកម្មាធិការជនជាតិទីក្រុងហាណូយបានរួមសហការជាមួយសម្ព័ន្ធសមាគមយុវជនទីក្រុងហាណូយ មន្ទីរអប់រំនិងបណ្ដុះបណ្ដាល រៀបចំពិធីលើកសរសើរសិស្សានុសិស្សឆ្នើម​ជាជនជាតិភាគតិចនៅរដ្ឋធានីហាណូយ ​ឆ្នាំ ២០១៦។ នេះគឺជាសកម្មភាពលើក​សរសើរដល់ប្រពៃណីសិក្សារៀនសូត្រនិងការខំប្រឹងប្រែងឆ្លងកាត់ការលំបាក​របស់សិស្សានុសិស្សជាជនជាតិភាគតិចនៅរដ្ឋធានីហាណូយ។ នៅទី​នេះ ​សិស្សានុសិស្សជាជនជាតិភាគតិចចំនួន ១៧ ០នាក់ នៅក្នុងទីក្រុងហាណូយ ត្រូវបាន​លើកសរសើរនិងប្រគល់​ជូន​រង្វាន់៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ