20/11/2015 09:40 GMT+7 Email Print Like 0

លើកដំកើងគ្រូបង្រៀនឆ្នើមក្នុងឱកាសទិវាគ្រូបង្រៀនវៀតណាមថ្ងៃទី២០ខែ​វិច្ឆិកា

នាថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៥​ នៅទីក្រុងហាណូយ ក្រសួងនគរបាលបាន រៀបចំពិធី​រំលឹក​ខួបអនុស្សាវរីយ៍​ទិវាគ្រូ​បង្រៀន​ថ្ងៃទី២០ខែ​វិច្ឆិកា និងជូនពរគ្រូ បង្រៀន អ្នកវិទ្យាសាស្ត្រ នៅក្នុងកម្លាំងនគរបាល​ដែលបាន​ទទួលស្គាល់ បទដ្ឋាន​កិត្តនាម​ជាសាស្ត្រា​ចារ្យ សាស្រ្តាចារ្យរងឆ្នាំ២០១៥។ នេះជាបណ្តាគ្រូ បង្រៀនមានការរួមចំណែក​សកម្ម​ការងារ​​ការកសាង និងផ្តល់ទឡ្ហីករណ៍វិទ្យា​សាស្ត្រ ដើម្បីក្រសួងនគរបាលដាក់ចេញសំ​ណើរ ជាមួយបក្ស រដ្ឋសំដៅ​រៀប​ចំ ផែនការគោលនយោបាយស្តីអំពីសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំង​ចូលរួមការ ស្រាវជ្រាវ​និង​កសាង​គោលមាគ៌ា​ធ្វើជាមូលដ្ឋាន​សម្រាប់ការ​ផ្លាស់ប្តូរលើគ្រប់ វិស័យ។ ក្នុងថ្ងៃដដែល មន្ទីរអប់រំ​និង​បណ្តុះបណ្តាល​ហាណូយ ក៏​បានរៀបចំពិធីលើកដំកើងបុគ្គលឆ្នើម គ្រូបង្រៀនគំរូរបស់រដ្ឋធានីឆ្នាំ​២០១៥ផងដែរ។​ នៅទី ក្រុង​ហូជីមិញ​វិញ ក៏បានរៀបចំពិធីប្រគល់​រង្វាន់ Vo Trường Toản លើកទី ១៨​ជូនចំពោះបណ្តាគ្រូបង្រៀន កម្មាភិបាល​គ្រប់គ្រង​ដែលមាន​ស្នាដៃ បង្រៀនពូកែ រួម​ចំណែកចូលក្នុងបុព្វហេតុអប់រំនិងបណ្តុះបណ្តាល។ ក៏ក្នុង ឱកាសនេះ​ដែរ គណៈ​កម្មា​ធិការប្រជាជនខេត្ត Lao Cai ក៏បានរៀបចំពិធីលើក ដំកើងគ្រូបង្រៀនឆ្នើមឆ្នាំ២០១៥របស់​ខេត្តចំនួន៦០០នាក់​ផង​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ