27/10/2014 09:56 GMT+7 Email Print Like 0

លើកកំពស់ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ វៀតណាម-ឥណ្ឌា


នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung និងប្រធានាធិបតីឥណ្ឌាលោក Pranab Mukherjee បានជួបសន្ទនានាថ្ងៃទី១៥កញ្ញាឆ្នាំ២០១៤ (VOV)

ទទួលសេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នាព្រឹកថ្ងៃទី២៧ខែ​តុលា​ ឆ្នាំ២០១៤ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung និងលោកជំទាវ​រួមជាមួយ​គណៈ​ប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម បានអញ្ចើញទៅបំពេញទស្សនកិច្ចនៅឥណ្ឌាក្នុងរយៈពេល២ថ្ងៃ។ ដំណើរទស្សនកិច្ចលើកនេះនៅឥណ្ឌារបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung សំដៅ​រឹត​បន្តឹង​ថែមទៀតទំនាក់ទំនង​ទំនុកទុកចិត្តនិងជំរុញ​លើគ្រប់វិស័យ​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​វៀត​ណាម-ឥណ្ឌាលើគ្រប់វិស័យ ពិសេសគឺកិច្ចសហប្រតិបត្តិការ​ការពារជាតិ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ វិនិយោគរវាងប្រទេសទាំងពីរ។ ក្នុងក្របខណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា នាយករដ្ឋមន្ត្រីទាំងពីររូបនឹងអនុវត្តគោលដៅបង្កើនតំលៃពាណិជ្ជកម្មទ្វេភាគីពី៨ពាន់លាន​ឡើង​ដល់​​១៥ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០២០ ពហុបែបប្រភពផ្គត់ផ្គងវត្ថុ​ធាតុ ដើម​សំរាប់​ផ្នែក​ឧស្សាហកម្ម​វៀតណាម។ ដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌារបស់នាយករដ្ឋមន្ត្រី Nguyen Tan ​Dung នឹងប្រមូលផ្ដុំជំរុញកិច្ចសហប្រតិបត្តិការជាក់​ស្ដែងថែមទៀត​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​វិស័យ​វប្បធម៍អប់រំ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung នឹងរួមជាមួយសមាជិក​រដ្ឋាភិបាលថ្មី​របស់​​​ឥណ្ឌាផ្លាស់ប្តូរបញ្ហាដំបន់ និង​អន្តរជាតិដែលយកចិត្តទុកដាក់​ដូចគ្នា​ក៏ដូចជា​ឯកភាព​ទស្សនៈ​វិធានការ សំដៅបង្កើន​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​ដោយ​មាន​ការ​ប្តេជ្ញាចិត្ត​រក្សា​សន្តិភាពស្ថិរភាពកំណើន និងសម្បូររុងរឿងនៅទ្វីបអាស៊ី៕

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ