22/02/2016 09:35 GMT+7 Email Print Like 0

លើកកំពស់គុណភាព​ក្រុម​ចៅ​ក្រម​ឆ្លើយ​តប​នឹង​សំណូម​ពរធ្វើ​សមាហរណកម្ម​អន្តរជាតិ​


រូបថតៈ VGP/Phan Hoàng

ក្រុមចៅក្រមត្រូវបានបណ្តុះបណ្តាលយ៉ាងហ្មត់ចត់ ដើម្បីដោះស្រាយ​ល្អនូវរឿង​ក្តី និងជំនុំ​ជំរះ​ប្រភេទ​ឧក្រិដ្ឋកម្ម​តាម​បែប​ប្រពៃណី និងក្រៅ​ប្រពៃណី​​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ជំលោះមាន​កត្តា​បរទេស​និង​ជំលោះ​អន្តរជាតិ។ នេះជា​ចំណុច​ស្នូលមួយ​ក្នុង បណ្តាបញ្ហាដែលលោក Truong Hoa Binh ចៅក្រមតុលាការប្រជាជន​កំពូល​សង្កត់​ធ្ងន់​នៅក្នុង​សន្និ​សីទ អនុវត្តការងារតុលាការប្រជាជនទីក្រុងហូជីមិញ​ឆ្នាំ​២០១៦ ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី​២០ខែកុម្ភៈឆ្នាំ២០១៦។ តាមលោក Truong Hoa Binh ថា ក្នុង​កាលៈទេសៈដែល​វៀតណាម កំពុង​ធ្វើសមាហរណ​កម្ម ស៊ីជម្រៅ​ជាមួយ​ពិភពលោក​ ហើយវិស័យ “យុទ្ធធម៌” ក៏បានចូលរួមសន្ធិសញ្ញា អន្តរជាតិលើគ្រប់វិស័យហើយចុះ​ហត្ថ​លេ​ខា​លើកិច្ច​ព្រមព្រៀង​ទ្វេភាគី​ ជាមួយ​ប្រទេសដទៃជាច្រើនកុះករ។ លោក​Truong Hoa Binh បានសង្កត់ធ្ងន់ថា តុលា ការទាំង​ពីរជាន់ របស់ទីក្រុងហូជីមិញ ត្រូវ​យក​ចិត្តទុក​ដាក់ការងារ​ត្រៀម​រៀប​ចំ ប្រភព​ធន​ធាន​មនុស្ស​មាន​គុណ​ភាព​ខ្ពស់ ឆ្លើយ​តប​ទៅនឹង​សំណូមពរ ធ្វើសមាហ​រណកម្មអន្តរជាតិ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ