26/12/2014 11:21 GMT+7 Email Print Like 0

លើកកម្ពស់​ទំនាក់ទំនង រវាង​វៀតណាម និង​កម្ពុជា​ជាថ្មី​ឱ្យ​ឡើង ដល់​កម្រិត​កំពូល


ឯកឧត្ដម ទ្រឿ​ង តឹ​ន​សាង ប្រធាន​រដ្ឋ​នៃ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម

ភ្នំពេញ៖ ​តប​តាម​ការអញ្ជើញ​របស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរម នាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្ដម ទ្រឿ​ង តឹ​ន​សាង ប្រធាន​រដ្ឋ​នៃ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ ព្រះរាជាណាចក្រ​កម្ពុជា​ពីថ្ងៃ​ទី​២៣​ដល់ ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៤​។​

​ព្រឹ​ត្ដិ​ការណ៍​នេះ ត្រូវបានសាធារណមតិ​ទូទៅក៏ដូចជា​ប្រជា​ពល​-​រដ្ឋ​កម្ពុជាមានការ​ចាប់អារម្មណ៍ និងមានទឹក​ចិ​ត្ដរីក​រាយ​​ទទួល​ស្វាគមន៍​យ៉ាងកក់ក្ដៅ ។​

​កម្ពុជា​-​វៀតណាម គឺជាប្រទេស​២នៅ​ជិតខាង​គ្នាដែលមាន ទំនាក់​ទំនងជា​ប្រពៃណី​តាំងពី​យូរ លង់​មកហើយ​។ ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​១៩៦៧ ប្រទេស​ទាំង​២បាន​កសាង ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ក្នុងនាម ជា​ប្រទេស​បងប្អូន​ភូមិ​ផង​របង​​ជាមួយ​។​

​​កាលពី​ឆ្នាំ២០១២ ប្រទេសទាំង​២​បានធ្វើ​សកម្មភាព​រួមគ្នា​ជាច្រើន ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី ​៤៥ ថ្ងៃ​ទំ​នាក់​ទំ​នង​​ការទូត​ជា​ផ្លូវការ​នេះ​។ នេះ​គឺជា​ឱកាស​ដែល​ប្រទេស​ទាំង​២ រំលឹក​ឡើងវិញ​នូវ​ទំនាក់ទំនង​ដ៏​ស្អិត ល្មួត​ជា​ប្រ​វ​ត្ដិ​សាស្ដ្រ​​នាពេល​កន្លងទៅ របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​២​។ ក្នុង ដំណាក់កាល​ជា​ប្រ​វ​ត្ដិ​សាស្ដ្រ កម្ពុជា និង​វៀតណាម ស្មា​​កៀក​ស្មា សាមគ្គី សហការ​ចែករំលែក​នូវ​ភាព​ផ្អែមល្ហែម ល្វីង​ជូរចត់​រួមគ្នា ជួយ​គ្នា​ទៅវិញទៅមក ដោយ​សាច់​ស្រស់​​ឈាម​ស្រស់​ក្នុងការ ប្រយុទ្ធប្រឆាំង​ចក្រ​ព​ត្ដិ​និយម​ដើម្បី ឯករាជ្យ​ជាតិ​នៃ​ប្រទេស​រៀងៗ​ខ្លួន ក៏​ដូច ជា​ក្នុង​បុព្វ​ហេតុ​​កសាង​ទឹកដី​នាពេល ក្រោយមក​។​

​មកដល់​បច្ចុប្បន្ន ប្រជាជាតិទាំងពីរ​ពិតជា​មាន​មោទនភាព​ចំពោះ​អ្វី ដែល​គេ​កំពុង​បន្ដ​នូវ​បុព្វហេតុ​របស់ បុព្វបុរស​ដែល​បាន​​បន្សល់​ទុកឱ្យ​នេះ​។ ចំណង​មិ​ត្ដ​ភាព​កម្ពុជា​-​វៀតណាម រីកចម្រើន​លើ​គ្រប់​វិស័យ រួមចំណែក ដល់​ការអភិវឌ្ឍ​រួម​នៃ​​ប្រទេស​ទាំង​២​។ ទាំងសងខាង​ធ្លាប់បាន​ផ្លាស់ប្ដូរ​គណៈ ប្រតិភូ​ជាន់ខ្ពស់​មក​សួរសុខទុក្ខ​គ្នា​ទៅ វិញ​ទៅមក ដូចជា​គណៈ​ប្រតិភូ​ថ្នាក់​រដ្ឋ មកកាន់​ប្រទេស​វៀតណាម​របស់ ព្រះមហាក្សត្រ ព្រះបាទ ន​រោ​ត្ដម សីហមុនី កាលពី​ខែ កញ្ញា ឆ្នាំ​​២០១២​។ ទស្សនកិច្ច​ជា​ផ្លូវការ​របស់ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា​កាលពី​ខែកក្កដា ឆ្នាំ​២០១២ និង​កាលពី​ខែ​សីហា​ឆ្នាំ ២០១៤​។ ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ របស់​សម្ដេចនាយករ​ដ្ឋ​មន្ដ្រី ហ៊ុន សែន កាលពី​ខែធ្នូ​ឆ្នាំ​២០១៣​។ ដំ​ណើរ​ទស្សន កិច្ច​ជា​ផ្លូវរដ្ឋ​របស់​អគ្គលេខាធិកា​រ បក្ស​កុម្មុយនីស្ដ​វៀតណាម ង្វៀន ភូ​ត្រុ​ង ទៅកាន់​កម្ពុជា​កាលពី​អំ​ឡុង​​ខែវិច្ឆិកា​ឆ្នាំ ២០១១​។ ដំណើរ​ទស្សនកិច្ច​ផ្លូវការ របស់​ឯកឧត្ដម​នាយ​ក​រដ្ឋមន្ដ្រី ង្វៀន តាន់​យុង មកកាន់​កម្ពុជា​កាល​ពី​ខែ មករា ឆ្នាំ​២០១៤​។​

ក្នុង​បណ្ដា​ដំណើរ​ទស្សនកិច្ច និង​ក្នុង​ការជួប​សន្ទនា​គ្នា​ទាំងនេះ​ថ្នាក់ ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​២ តែង បាន​ប្ដេជ្ញា​ថា​នឹង​ជំរុញ​ឱ្យ​កាន់តែ ជ្រាលជ្រៅ​បន្ថែមទៀត​ទំនាក់ទំនង មិ​ត្ដ​ភាព​សហ​ប្រតិ​ប​ត្ដិ​ការ​រវាង​ប្រទេស ទាំង​២ ឱ្យ​ឡើង​ដល់​​កម្រិត​ថ្មី​មួយទៀត គឺ​ទំនាក់ទំនង​គ្រប់​ជ្រុងជ្រោយ​។ ភាគី ទាំង​២ បាន​ព្រមព្រៀងគ្នា​បន្ដ​រៀបចំ ដំណើរ​ទស្សនកិច្ច​និង​​ការជួប​សន្ទនា​គ្នា រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ក៏ដូចជា​ថ្នាក់ រដ្ឋមន្ដ្រី​ថ្នាក់​ជំនាញ ថ្នាក់មូលដ្ឋាន និង ប្រជាពលរដ្ឋ​នៃ​ប្រទេស​​ទាំង​២​ក្នុង ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក​។

​ទាំងសងខាង​បាន​ឯកភាពគ្នា​បន្ដ​សហការ​បង្កលក្ខណៈ​ងាយស្រួល​ឱ្យ​គ្នា​ជំរុញ ផលប្រយោជន៍​ដែលមាន​ស្រាប់​នៃ ប្រទេស​​នីមួយៗ​បង្កើន​កិច្ច​សហ​ប្រតិ​ប​ត្ដិ កា​រលើ​គ្រប់​វិស័យ ពិសេស​គឺ​លើ​វិស័យ ដែលមាន​សក្ដានុពល​ដូចជា​វិស័យ ទេសច​រណ៍​ ទូរគមនាគមន៍ អាកាសចរណ៍ ធនាគារ ប្រេងឥន្ធនៈ ក​សិ​-​ឧស្សាហកម្ម ជំរុញ​ការវិនិយោគទុន​នៃ ប្រទេស​​ទាំង​២ ឱ្យ​ឡើងដល់ ៥ ពាន់ លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥ ។ ដើម្បីឱ្យ បាន​ទៅដល់​ចំណុច​គោលដៅ​នេះ ទាំង​សង​ខាង​បាន​ឯកភាពគ្នា​ក្នុងការ លើក​ទឹក​ចិ​ត្ដ ជួយឧបត្ថម្ភ និង​លើក ទឹកចិត្ដដ​ល់​រាល់​ការធ្វើ​វិនិយោគ ការធ្វើ ពាណិជ្ជកម្ម​​របស់​ពាណិជ្ជករ​នៃ​ប្រទេស ទាំង​២ ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់ ប្រជាពលរដ្ឋ​ប្រទេស​ទាំង​២​។​

​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប តែងតែ​ចងចាំ​មិនអាច​បំភ្លេចបាន​នូវរយៈពេល​រស់នៅក្នុងរ​បប​ប្រល័យ ពូជសាសន៍​ខ្មែរ​ក្រហម​​​។ ផ្ដើមចេញពី ស្ថាន​នរកលោកិយ​នេះ ប្រៀបបាន​នឹង សិល្ប៍​មន្ដអាគម​នៃ​អាទិទេព​បណ្ដា កងទ័ព​ស្ម័គ្រចិត្ដ​វៀត​ណាម​ស្មា​កៀក​ស្មា ជាមួយ​កម្លាំង​នៃ​រណសិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា (​បច្ចុប្បន្ន​គឺ​រណសិរ្ស សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​​កម្ពុជា​) បាន សង្គ្រោះ​ប្រជាជាតិ និង​ប្រជាជន​កម្ពុជា ឱ្យ​រួច​ផុតពី​គ្រោះ​ប្រល័យពូជសាសន៍​។ ប្រធានរដ្ឋសភា ប្រធាន​​កិ​ត្ដិ​យស គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន ក្រុមប្រឹក្សា​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍ មាតុភូមិ​កម្ពុជា សម្ដេច​​អគ្គ​មហា​-​ពញា​ចក្រី ហេង សំរិន បាន​កំណត់ថា “​ជោគជ័យ​ថ្ងៃ ៧​មករា​ឆ្នាំ​១៩៧៩ បាន បញ្ចប់​សម័យកាល​ដ៏​ខ្មៅ​ង​ងឹត​ ដែលពុំធ្លាប់មាន​ក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា បើកចេញ​នូវ​ទំព័រ​ប្រ​វ​ត្ដិ​សាស្ដ្រ​ថ្មី ក្នុងនោះ ប្រជាពលរដ្ឋ​កម្ពុជា​ទ​ទួល​​បាន​​មកវិញ នូវ​សិទ្ធិ សេរីភាព និង​ឱកាស​ស្ដារ​និង កសាង​ប្រទេសជាតិ​”​។​

​សម្ដេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​កំណត់ថា ប្រសិនបើ​គ្មាន​ការ ជួយឧបត្ថម្ភ​គាំទ្រ​ពី​វៀតណាម​ទេនោះ ក៏​គ្មាន​ទឹក​ដី​កម្ពុជា​បច្ចុប្បន្ន​នេះដែរ​។ បណ្ដា​ថ្នាក់ដឹកនាំ​កម្ពុជា​ផ្សេងទៀត​ក៏​ធ្លាប់ បានកំណត់​ដែរ​ថា ប្រសិនបើ​គ្មាន​ជោគ ជ័យ​ថ្ងៃ​​៧​មករា​ឆ្នាំ​១៩៧៩​ទេនោះ កម្ពុជា ក៏​គ្មានអ្វីៗ​ទាំងអស់​ដូច​សព្វថ្ងៃ​នេះដែរ​ ។ គុណបំណាច់​និង​ពលិកម្ម​របស់​ប្រជាជន​​នៃ​ប្រទេស​ទាំង​២ក្នុងការ​តស៊ូ​ដ៏​ឧត្ដុង្គ ឧត្ដម ជាពិសេស​គឺ​ការតស៊ូ​របស់​បណ្ដា យុទ្ធជន​ដ៏​ក្លាហាន​ដែល​បាន​ពលី ពិការ និង​បណ្ដា​អតីត​កងទ័ព​ស្ម័គ្រចិត្ដ វៀតណាម បាន​ជួយ​ជា​វិភាគទាន​ដល់ សាមគ្គីភាព មិ​ត្ដ​ភាពជា​ប្រពៃណី​នៃ​ប្រជាជាតិ និង​ប្រជាជន​ប្រទេស​ទាំង ​២ កម្ពុជា និង​វៀតណាម​។​

​​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ ទំនាក់ទំនង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​២​បាន កើនឡើង​យ៉ាង​លឿន និង​ជា​បន្ដបន្ទាប់​។ ឆ្នាំ​២០១២​ ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥ ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង ប្រទេស​ទាំង​២ តួលេខ​ពាណិជ្ជកម្ម ទៅមក រវាង​​ប្រទេស​ទាំង​២​កម្ពុជា វៀតណាម​មានតម្លៃ ៣,៣​ពាន់​លាន ដុល្លារ​។ ឆ្នាំ​២០១៣ និង​២០១៤​តួលេខ នេះ​ត្រូវបាន​លើក​កម្ពស់​ជា​បន្ដបន្ទាប់​។ បច្ចុប្បន្ន វៀតណាម​មាន​គម្រោង វិនិយោគ​ចំនួន ១២៦ គម្រោង​នៅ ប្រទេស​កម្ពុជា​ជាមួយ​ទុន​វិនិយោគ​ចំនួន ៣​ ពាន់​លាន​ដុល្លារ​អាមេរិក​ប្រមូលផ្ដុំ​លើ វិស័យ​ដាំ​ដើមឈើ​ឧស្សាហកម្ម រាវរករ៉ែ និង​វិនិយោគ​លើ​បញ្ហា​​ប្រេងឥន្ធនៈ អភិវឌ្ឍន៍​ប្រភព​ថាមពល​អគ្គិសនី ទូរគមនាគមន៍ ធនាគារ​ហិរញ្ញវត្ថុ​។ វិនិយោគិន​ជាច្រើន​មិន​ត្រឹម​តែ​​បាន ទទួលជោគជ័យ​ក្នុងការ​វិនិយោគទុន នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន ជួយ​កែលម្អ​ជីវភាព​រស់នៅ និង​ផ្ដល់ ការងារ​ជាច្រើន​ដល់​ប្រជាជន​កម្ពុ​ជារួម ចំណែក​ក្នុង​បេសកកម្ម​កាត់បន្ថយ​ភាព ក្រីក្រ​នៅ​កម្ពុជា​។ សកម្មភាព​នៃ​គម្រោង​ វិនិយោគ​មួយចំនួន​ទទួលបាន​លទ្ធផល ជា​វិជ្ជមាន និង​ត្រូវបាន​រាជរដ្ឋាភិបាល កម្ពុជា​វាយតម្លៃ​ខ្ពស់​ដូចជា វិ​ស័យ​ ទូរគមនាគមន៍ ,​គម្រោង វិនិយោគ​រវាង​ស្ថាប័ន​អាកាសចរណ៍ ជាតិ​កម្ពុជា​ជាមួយ​អគ្គ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​​វៀតណាម​, ធនាគារ (​ធនាគារ វិនិយោគទុន និង​អភិវឌ្ឍន៍​វៀតណាម នៅ​ប្រទេស​កម្ពុជា​-BIDC, ធនាគារ កសិកម្ម​វៀត​ណាម​,​ធនាគារ កងទ័ព​,​ធនាគារ​SHB) ដាំ​ដើម​កៅស៊ូ (​ដោយ​សហជីព​ចម្ការ កៅស៊ូ​វៀតណាម VGR និង​បណ្ដា​ក្រុម ហ៊ុន ជា​សមាជិក )​ មន្ទីរពេទ្យ​ចើ​រ៉ី ភ្នំពេញ​។​

​​វាយតម្លៃ​លទ្ធផល​វិនិយោគទុនរបស់​ប្រទេស​វៀតណាម​នៅ​ប្រទេស កម្ពុជា សម្ដេចនាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន ធ្លាប់​បាន​​សន្និដ្ឋានថា សេដ្ឋកិច្ចកម្ពុជា មានការ​រីកលូតលាស់​ដូច​សព្វថ្ងៃនេះ គឺមាន​វិភាគទាន​ដ៏​ធំធេង​របស់​វៀត​-​ណា​ម តាមរយៈ​ការងារ​វិនិយោគទុន និង​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​។​

​កិច្ចសហប្រតិបត្ដិការ​កម្ពុជា ​- ​វៀតណាម​លើ​វិស័យ​វិទ្យាសាស្ដ្រ អប់រំ បណ្ដុះបណ្ដាល សុខាភិបាល ទេស​-​ចរណ៍ មាន​ការ​​អភិវឌ្ឍ​យ៉ាងខ្លាំង​ក្លា​។ ប្រទេស​ទាំង​២ បានផ្ដល់​អាហា​-​រូបករណ៍​ដល់​សិស្ស និស្សិត អ្នក​ស្រាវ ជ្រាវ​ទៅ​សិក្សា​នៅ​ប្រទេស​​រៀងៗ​ខ្លួន​។ ទោះបីជា​នៅមាន​ជួប​ការលំបាក ប៉ុន្ដែវៀតណាម​បាន​ចាត់តាំង​គណៈប្រតិភូពេទ្យ និង​វេជ្ជបណ្ឌិត​​ជា​ច្រើន​មកកាន់ កម្ពុជា​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ដល់​ប្រជាជន​កម្ពុជា ជាពិសេស​គឺ ប្រជាពលរដ្ឋ​ដែល​រ​ស់​នៅតាម​ព្រំដែននៃ​ប្រទេស​ទាំង​២ ។​

​គឺជា​ប្រទេស ​២ ដែលមាន​ភ្នំ​និងទន្លេ​ជាប់​គ្នា​តាំងពី​បរម​បុរាណ​មកម្ល៉េះ នោះកម្ពុជា​និង​វៀតណាម បាន​បង្កើន កិច្ច​សហ​ប្រតិបត្ដិការ​ផ្នែក​ការពារជាតិ ផងដែរ ។ ភាគី​ទាំង​២ បាន​សហការគ្នា យ៉ាង​គត់មត់ ផ្លាស់ប្ដូរ​ព័ត៌មាន​គ្នា ទៅ​វិញ​ទៅ​មក ដោះស្រាយ​បានល្អ នូវ​បណ្ដា​រឿងរ៉ាវ​ដែល​បានកើត​ឡើង នៅ​តំបន់​ព្រំដែន បន្ដ​ការត្រួតពិនិត្យ ព្រំដែន​រួមគ្នា សហកា​រ​គ្នា​យ៉ាង​គត់មត់ ក្នុងការ​ស្វែងរក​ឆ្អឹង​សព​យុទ្ធជន​ស្ម័គ្រ ចិ​ត្ដ​វៀតណាម​ដែល​បាន​ពលី​ជីវិត​ក្នុង សម័យ​សង្គ្រាម​​ក្នុងប្រទេស​កម្ពុជា ។​

​អនុលោម​តាម​កិច្ចព្រមព្រៀង នានា​ដែល​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​២ បាន​ចុះហត្ថលេខា​រួមគ្នា ក្នុងការ​កំណត់ និង​ការ​បោះបង្គោល​ព្រំដែន​គោក​រវាង ប្រទេស​ទាំង​២ ក្រុមការងារ​ថ្នាក់ជាតិ នៃ​ប្រទេស​ទាំង​២ បាន​សហការគ្នា ដោយ​ឈរ​លើ​ស្មារតី​ទំនាក់​ទំនងជា មិ​ត្ដ​ភាព​ពិសេស ។ ភាគី​ទាំង​២​កំពុង ប្រឹងប្រែង​ឱ្យ​ឆាប់​បានសម្រេច​កិច្ចការ នេះ និង​ស្ថាបនា​​ផ្លូវ​ព្រំដែន​មួយ​សន្ដិភាព មិ​ត្ដ​ភាព ស្ថិរភាព និង​អភិវឌ្ឍន៍ ។​

​ជា​ប្រទេស​២​ដែលមាន​វត្ដ​មាន នៅលើ​ផែនទី​នៃ​ជ្រោយ​ឥណ្ឌូចិនជាសមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ នៅ​លើ​​ឆាក​អន្ដរជាតិ និង​ក្នុង​តំបន់ កម្ពុជា​និង​វៀតណាម បង្កើន​កិច្ចសហប្រតិបត្ដិការ​ជិតស្និទ្ធ គាំទ្រ​គ្នា​ទៅវិញទៅមក ក៏​ដូច​ជា សហការ​ប្រទេស​ទាំង​៣ កម្ពុជា លាវ និង​វៀតណាម ,​សហការ​ប្រទេស ទាំង ៤ កម្ពុជា លាវ មី​យ៉ាន់​ម៉ា និង វៀត​ណាម សហ​ប្រតិ​ប​ត្ដិ​ការ មហា​អនុតំបន់​ទន្លេមេគង្គ បើកទូលាយ​,​យុទ្ធសាស្ដ្រ​សហ​ប្រតិ​ប​ត្ដិ​ការ សេដ្ឋកិច្ច​ទន្លេ​ទាំង​​៣​គឺ Ayeawady Chao Phraya Mekong (ACMECs), ASEM, អង្គការសហប្រជាជាតិ ។​

​​ព្រះមហាក្សត្រ ព្រះបាទ ន​រោ​ត្ដម សីហមុនី ដ៏​ជាទី​សក្ការៈ​នៃ យើង បាន​សន្និដ្ឋានថា “​ប្រជាជន​វៀតណាម គឺជា​មិ​ត្ដ​ដ៏​ជា​ទី​ទុក​ចិ​ត្ដរបស់​ប្រជាពលរដ្ឋ​កម្ពុជា ។ ប្រជាពលរដ្ឋ​កម្ពុជា​គឺ ជា​មិ​ត្ដ​ជិតខាង​ល្អជា​រៀង​ដរាប​របស់ ប្រជាជន​វៀត​ណាម​ ។

​​កម្ពុជា​នឹង​បន្ដ​ពូន​ជ្រំ​ចំណង មិ​ត្ដ​ភាពជា​ប្រពៃណី​គ្រប់​ជ្រុងជ្រោយ ល្អ​ស្អាត​រវាង​កម្ពុជា​និង​វៀតណាម​”​។ ខាងមុខនេះ ក្រោម​​ការគ្រប់គ្រង​ប្រកប ដោយ​ភាព​វៃឆ្លាត​របស់​ព្រះបាទ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ​កម្ពុជា​ និង​ការដឹកនាំ របស់​រាជរដ្ឋាភិបាល ទន្ទឹមគ្នានេះ ជាមួយ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ ទៅកាន់​ប្រទេស​កម្ពុជា​របស់​​ប្រមុខរដ្ឋ នៃ​សាធារណ​សង្គមនិយម​វៀតណាម លើក​នេះ​របស់​ឯកឧត្ដម ទ្រឿ​ង តឹ​ន សាង យើង​មានការ​ជឿ​ជាក់​​យ៉ាង​មុតមាំ ថា កម្ពុជា វៀតណាម​បន្ដ​ជ្រោង និង លើកកម្ពស់​ទំនាក់ទំនង​ឡើងដល់​កម្រិត កំពូល​ឆ្លើយតប និង​ផល​ប្រយោជន៍ របស់​ប្រជាជាតិ​ទាំង​២ និង​ជាការ​ទន្ទឹង រង់ចាំ​នៃ​ប្រជាជន​នៃ​ប្រទេស​ទាំង​២ ៕ សុខ​សាន​

តាមគេហទំព័រhttp://www.rasmeinews.com/

បណ្តាអត្ថបទបានផ្សាយ