01/08/2017 10:06 GMT+7 Email Print Like 0

លក់ដេញថ្លៃស្នាដៃឆ្នើមរបស់វិចិត្រករល្បីល្បាញនៅវៀតណាម


គំនូរ  “សេចក្ដីស្នេហ៍គ្រាដំបូង” របស់វិចិត្រករ Tran Van Can (រូបថត៖ baomoi.com)

នាយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅការលក់ដេញថ្លៃស្នាដៃសិល្បៈរបស់វិចិត្រករល្បីល្បាញនៅវៀតណាម។ ព្រឹត្តិការណ៍នេះទាក់ទាញការចូលរួមរបស់អ្នកសម្រាំងគំនូរជាច្រើនក្នុងប្រទេស។ តាម វិចិត្រករ Tran Manh Hung ថា គំនូរទាំង១២ផ្ទាំងដែលត្រូវបានលើកយកមកលក់ដេញថ្លៃលើកនេះសុទ្ធតែជាវណ្ណកម្មសិល្បៈថ្លៃថ្លា៖

“នេះជាការលក់ដេញថ្លៃជំនាញ ដែលជួយបើកទូលាយទីផ្សារវិចិត្រកម្មវៀតណាមដែលដំបូងបង្អស់គឺការជក់ចិត្តរបស់ក្រុមហ៊ុនរៀបចំការលក់ដេញថ្លៃ ហើយបន្ទាប់នោះគឺសាធារណៈជនបានដឹងបន្ថែមអំពីវណ្ណកម្មសិល្បៈ”។

ចំណុចលេចធ្លោនៃការលក់ដេញថ្លៃលើកនេះគឺគំនូរដោយចំណងជើងថា “សេចក្ដីស្នេហ៍គ្រាដំបូង” របស់វិចិត្រករ​ Tran Van Can មានតំលៃចាប់ផ្ដើមចំនួន ៦ ពាន់ដុល្លាអាមេរិក ហើយក្រោយពីការដេញថ្លៃជាច្រើនលើកច្រើនសារ វណ្ណកម្ម នេះត្រូវបានលក់ក្នុងតំលៃ៤១ពាន់ដុល្លាអាមេរិក៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ