11/10/2016 10:56 GMT+7 Email Print Like 0

រំលឹកទិវារំដោះរដ្ឋធានីនិងមហាសន្និបាតសមាគមនជនហាណូយនៅអាល្លឺម៉ង់


ទិដ្ឋភាពនៃពិធី
សមាគមជនហាណូយនៅអាល្លឺម៉ង់ទើបនឹងរៀបចំទិវារំដោះរដ្ឋធានីនិងមហាសន្និបាតលើកទី ​៤ ​អាណត្តិ ​២០១៦​-​២០១៨​នៃសមាគមជនហាណូយនៅអាល្លឺម៉ង​។ នាប៉ុន្មានឆ្នាំកន្លងទៅ សមាគមជនហាណូយនៅអាល្លឺម៉ង់ត្រូវបានវាយតម្លៃថា ជាសមាគមមួយមានសកម្មភាពសកម្មក្នុងសហគមន៍ជនវៀតណាមនៅឯកបរទេស។ ថ្លែងមតិក្នុងឱកាសព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ លោក Doan Xuan Hung បានចាត់ទុកថា សកម្មភាព​នេះ បានរួមចំណែកចែករំលែកជាមួយគ្រួសារមានស្ថានភាពលំបាក ជួយជនរួមជាតិឆ្ពោះទៅមាតុប្រទេសផងនិងតភ្ជាប់ អាណិកជនជាជនហាណូយនៅអាល្លឺម៉ង់កាន់តែសាមគ្គីភាព ធ្វើសមាហរណកម្មកាន់តែល្អប្រសើរនៅប្រទេសសាមី។ លោកឯកអគ្គរដ្ឋទូតមានបំណងថា សមាគមនឹងបន្តពង្រីកប្រៀបខ្លាំងរបស់ខ្លួនសំដៅកសាងសមាគមឲ្យក្លាយទៅជាសមាគមខ្លាំងមាំមួនបំផុតក្នុងចំណោមសមាគមជនវៀតណាមនៅអាល្លឺម៉ង់៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាអត្ថបទបានផ្សាយ