27/03/2017 10:09 GMT+7 Email Print Like 0

រំលឹកខួបអនុស្សាវរីយ៍លើកទី៨៦នៃទិវាបង្កើតសម្ព័ន្ធសមាគមន៍យុវជនកុម្មុយនីស្តហូជីមិញ

នាព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៧ នៅមហាវិទ្យាល័យគរុកោសល្យទីក្រុង​ហូជីមិញ បាន ប្រព្រឹត្តទៅកម្មវិធី “និស្សិត​​គរុកោសល្យជាមួយកោះសមុទ្រមាតុ​ប្រទេស” ដោយមានការ ចូលរួមរបស់និស្សិតយ៉ាងច្រើនកុះករ។កញ្ញា Luu​ Tuyet Tran និស្សិតឆ្នាំទី១នៃ​មហាវិទ្យាល័យ​គរុកោសល្យ​ទីក្រុងហូជីមិញ​បាន​ចែក​រំលែក​ថា៖ 

“​នាង​ខ្ញុំគិត​ថា សម្ព័ន្ធសមាគមន៍យុវជន​ជាបរិយាកាស​ល្អណាស់ ដោយ​មាន​សកម្មភាព​ប្រយោជន៍​ជាច្រើន។ ថ្ងៃ​នេះ​មានមិត្ត​ជាច្រើនត្រូវ​ បាន​លើក​តម្កើង​ជា​និស្សិត​គំរូ។ ប្រការនេះលើកទឹកចិត្តឲ្យផ្ទាល់ ខ្ញុំខំប្រឹង​ប្រែង​សិក្សា​រៀន​​សូត្រ​ថែម​ទៀត​។”


ការរត់អូឡាំពិកដើម្បីសុខភាពប្រជាជនទាំងមូលត្រូវបានរៀបចំឡើងសំដៅរំលឹកខួបលើកទី៨៦ទិវាបង្កើតសម្ព័ន្ធសមាគមន៍យុវជនកុម្មុយនីស្តហូជីមិញ

នាព្រឹកថ្ងៃនេះដែរ នៅទីក្រុង Yen Bai ខេត្ត Yen Bai ប៉ែកខាងជើងវៀតណាម​ បាន​ប្រព្រឹត្តទៅទិវារត់​អូឡាំពិក​ក្រោមប្រធានបទ “ដើម្បីសុខភាព​ប្រជាជនទាំងមូល”​ ទិវាបុណ្យយុវជនថ្នាក់ខេត្ត និងទិវា​បុណ្យសុវត្ថិភាព​ចរាចរណ៍ ដោយ​មាន​សកម្មភាគួរឲ្យទាក់ទាញដ៏សម្បូរបែប។សិស្សានុសិស្ស និស្សិត កម្មាភិបាល កម្មករ និង​ប្រជាជន​ទីក្រុង Yen Bai ប្រមាណ​៦ពាន់​នាក់ បាន​ចូលរួម​បណ្ដា​សកម្មភាព​នេះ។ លោក​Lương Mạnh Hà លេខា​អចិន្ត្រៃរង​​សម្ព័ន្ធ​សមាគមន៍​យុវជន ខេត្ត Yên Bái បានឲ្យដឹងថា​៖

“​បណ្ដាសកម្មភាពក្នុងឱកាសរំលឹក​ខួបទិវា បង្កើត​សម្ព័ន្ធសមាគមន៍យុវជន​នេះ នាំមក​នូវអត្ថ​ប្រយោជន៍​ជាក់​ស្ដែង ចំពោះ​យុវជនគ្រប់រូប។ នេះក៏ជាឱកាស​ដើម្បី ប្រមូល​ផ្ដុំ​ទាក់ទាញ​មិត្តវ័យក្មេង​ចូលរួម​ សកម្មភាព​ដ៏សប្បាយ​អ៊ូអរ​​ដើម្បី​លើក​​ទឹកចិត្តគេសិក្សារៀនសូត្រ និងបំពេញការ​ងារឲ្យ​បាន​ល្អថែម​ទៀត​ផង​ដែរ​”​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ