19/11/2014 14:30 GMT+7 Email Print Like 0

រំលឹកខួបអនុស្សាវរីយ៍លើកទី៨៤នៃទិវាបង្កើតរណសិរ្សជាតិឯកភាពវៀតណាម

នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា  ឆ្នាំ២០១៤ គណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញ បាន​រៀប​ចំ​ពិធី​រំលឹកខួបអនុស្សាវរីយ៍លើកទី៨៤នៃទិវាបង្កើតរណសិរ្សជាតិឯកភាពវៀតណាម (ថ្ងៃទី១៨ ខែវិច្ឆិការ)។ក្នុងរអំឡុង៨៤ឆ្នាំកន្លងមកបដិសន្ធិនិងអភិវឌ្ឍន៍ រណសិរ្សប្រជាជាតិឯកភាព សព្វ​ថ្ងៃជារណសិរ្សមាតុភូមិវៀតណាម ជានិច្ចកាលជាមូលដ្ឋាននយោបាយ​ដ៏រឹងមាំ​របស់​រដ្ឋ​អំ​ណាច​និងប្រជាជន ដោយបានចលនា ប្រមូលផ្ដុំជនគ្រប់រូបរួមកម្លាំងកាយចិត្ត ឆ្លងកាត់​លើ​បណ្ដា​ការលំបាកនិងសាកល្បង។


ទីក្រុងហូជីមិញរំលឹកខួបអនុស្សាវរីយ៍លើកទី៨៤នៃទិវាបង្កើតរណសិរ្សជាតិឯកភាពវៀតណាម

ក៏ក្នុងឱកាសនេះដែរ សមូហភាពនិងបុគ្គលចំនួន២០នៅទីក្រុងហូជីមិញមានកិត្តិយស​ទទួល​គ្រឿង​ឥស្សរិយយសពលកម្មរបស់ប្រធានរដ្ឋ និងប័ណ្ណសរសើររបស់់​នា​យក​រដ្ឋ​មន្រ្តី​រដ្ឋា​ភិ​បាល​៕​

Ngoc Xuan អ្នកយកព័ត៏មានVOVប្រចាំនៅទីក្រុងហូជីមិញ

បណ្តាអត្ថបទបានផ្សាយ