27/11/2016 08:55 GMT+7 Email Print Like 0

រំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ដាណឺម៉ាក


ឯកអគ្គរាជទូតដាណឺម៉ាកប្រចាំវៀតណាមលោកស្រី Charlotte Laursen (រូបថត៖TTXVN)

នាយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀត​ណាម ស្ថានទូត​ដាណឺម៉ាក​ប្រចាំ​វៀតណាម បានរៀបចំពិធីរំលឹក​ខួបអនុស្សាវរីយ៍​លើកទី​៤៥ទិវាបង្កើតទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ (ថ្ងៃទី២៥ វិច្ឆិកា)។ លោកស្រី Charlotte Laursen ឯកអគ្គរាជទូត​ដាណឺម៉ាក​ប្រចាំវៀត​ណា​ម​បាន​ចែក​រំលែក​ថា ក្រោយរយៈពេល៤៥ ឆ្នាំ ទំនាក់ទំនង​រវាងប្រទេសទាំងពីរមិនត្រឹមតែឈប់​នៅកំរិត​ទំនាក់​ទំនងការ​ទូត​ប៉ុណ្ណោះទេ ថែម​ទាំងបានកសាងចំណងមិត្តភាពជា​ជំហានៗ​ហើយ​ក្លាយ​ទៅជា​ទំនាក់​ទំនង​ដៃគូ​ដ៏ស្អិតរមួត​ទៀត។ បណ្ដា វិស័យសហប្រតិ​បតិ្តការ​រវាង​វៀតណាម និងដាណឺម៉ាក​នា​បច្ចុប្បន្ន​រួម​មាន​សេដ្ឋកិច្ច​ វប្បធម៌​ទេសចរណ៍​និងសិល្បៈ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ