18/09/2016 10:09 GMT+7 Email Print Like 0

រំលឹកខួបអនុស្សវរីយ៍លើកទី៧៦១ទិវាមរណភាពរបស់ វីរៈបុរសជាតិ Tran Hung Dao


រូបថតៈ thanhnien

នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០១៦ នៅខេត្ត Hai Duong បានរៀបចំពិធីរំលឹកខួបលើក​​ទី៧​១៦ ទិវា​មរណ​ភាព​របស់​ វីរៈ​បុរសជាតិ Tran Hung Dao (១៣០០-២០១៦) និង​បើក​ពិធី​បុណ្យ រដូវ​ស្លឹក​ឈើជ្រុះ​ Con Son-Kiep Bac ឆ្នាំ២០១៦។ វីរៈបុរស​ជាតិ Tran Hung Dao ជាវីរៈបុរស​ឈ្លាសវៃ​ ដែល​បានឆ្លងកាត់​រាជ្ជកាល Tran ចំនួន៤ជំនាន់។ នា​ទសវត្សទី១៣ អ្នកយោធាឈ្លាស​វៃ Tran Hung Dao រួមជាមួយបណ្តាស្តេច Tran ស្នេ​ហាជាតិ​វាយ​ឈ្នះសត្រូ​វម៉ុង​ហ្គោលី។​ ជារៀង​រាល់​ឆ្នាំ ពិធី​បុណ្យរដូវស្លឹកឈើជ្រុះគឺសំដៅរំលឹក​វីរៈបុរស​ជាតិ Tran Hung Dao ហើយក្លាយ​ទៅ​ជាព្រឹត្តិការណ៍​វប្បធម៌ធំមួយ​ក្នុងជីវភាព​រស់​នៅខាង​ព្រលឹង​របស់​ជន​ជាតិ​វៀត​ណាម និង​ទាក់​ទាញ​ភ្ញៀវមក​ទស្សនា​ជាច្រើនកុះករ៕​
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ