13/11/2016 14:23 GMT+7 Email Print Like 0

រំលឹកខួបលើកទី៨០នៃទិវាប្រពៃណីកម្មករ៉ែ-ប្រពៃណីផ្នែកធ្យូងថ្ម


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធី
(រូបថតៈ baoquangninh)

នាយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅខេត្ត Quang Ninh ភាគខាងជើងវៀតណាមបានប្រព្រឹត្តទៅពិធីរំ​លឹក​ខួប​លើកទី៨០នៃទិវាប្រពៃណីកម្មកររ៉ែនិងទិវាប្រពៃណីផ្នែកធ្បូងថ្ម ថ្ងៃទី១២ ខែវិច្ឆិកា។ អញ្ជើញថ្លែងមតិនៅទី​នេះ ​ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានស្នើថា នាពេលខាងមុខ ផ្នែកធ្បូងថ្មត្រូវ
បង្កើនការគ្រប់ គ្រងសហគ្រាសសំដៅធានាសន្តិសុខថាមពលជាតិ។ លោកស្រី Nguyen Thi Kim Ngan អញ្ជើញ​ផ្តល់អនុសាសន៍ថា៖

“ផ្នែកធ្បូងថ្ម ចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធក្រុមហុនឧស្សាហកម្មធ្បូងថ្ម-រ៉ែវៀតណាមនិងអគ្គក្រុមហ៊ុន Dong Bac ជាមួយខេត្ត Quang Ninh តាមពាក្យស្លោក ខេត្តនិងធ្បូងថ្មតែមួយសំដៅពង្រីកនូវសក្កានុភាព ប្រមូលផ្តុំប្រភពកម្លាំង ពលំ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងធានាសន្តិសុខសង្គមលើទូទាំងខេត្ត។ រួម
ជាមួយគ្នា នោះ គប្បីអនុវត្តផែនការអភិវឌ្ឍន៍ផ្នែកនិងរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ រួមចំណែកសកម្មទៅក្នុងការកសាងតំបន់កាន់តែសម្បូរធូរធាពីមួយថ្ងៃទៅមួយថ្ងៃ”។

នៅក្នុងពិធីនេះដែរ ខេត្ត Quang Ninh បានទទួលប័ណ្ណទទួលស្គាល់ជាបេតិកភ័ណ្ឌថ្នាក់ជាតិ “ទីតាំងលោកប្រធានហូជីមិញធ្លាប់ទស្សនាអណ្តូងរ៉ែ Deo Nai” ផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ