01/10/2015 09:31 GMT+7 Email Print Like 0

រំលឹកខួបលើកទី៦៦ទិវាបង្កើតសាធារណៈរដ្ឋប្រជាមានិតចិន(ទី១តុលា)


រំលឹកខួបលើកទី៦៦ទិវាបង្កើតសាធារណៈរដ្ឋប្រជាមានិតចិន(ទី១តុលា)

ថ្លែងមតិនៅពិធីរំលឹកខួបលើកទី៦៦ទិវាបង្កើតសាធារណៈរដ្ឋ​ប្រជាមានិត​ចិននាយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ​២០១៥​ ​នៅក្រុង​ហា​​ណូយដែលរៀបចំដោយ​ស្ថានទូតចិន​ប្រចាំនៅវៀតណាម រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Bui Quang Vinh បាន​ជូនពររាល់សមិទ្ធិដែលប្រជាជនចិនដណ្ដើមបានក្នុងអំឡុង៦៦​ឆ្នាំកន្លងទៅ ទន្ទឹមនឹង​នោះ​សម្ដែងជំនឿជាក់ថា ប្រជាជនចិននឹងបន្តដណ្ដើមបាន​សមិទ្ធិជាច្រើន​ថែម​ទៀត​ក្នុង​បុព្វហេតុកែទម្រង់បើកទ្វារនិងកសាងលិទ្ធិសង្គម​និយមពិសេសចិន។ រដ្ឋមន្ត្រី Bui Quang Vinh បានអះអាងនូវបំណងរួមជាមួយ​ភាគី​ចិន​ខំប្រឹងប្រែងសហប្រតិបត្តិការ​សមភាពមានផលប្រយោជន៍ដូច​នា​លើ​​វិស័យ​នានា ដោះស្រាយសមស្របការ​ខ្វែង​គំនិត​ជំរុញទំនាក់ទំនងដៃគូ​សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិនអភិវឌ្ឍន៍ស្ថិរភាព​និរន្តរភាពរួមចំណែកសកម្មសំរាប់សន្តិភាពស្ថិរភាពនិងអភិវឌ្ឍន៍​របស់ដំបន់និងពិភពលោក។ រីឯឯកអគ្គរដ្ឋទូតចិន Hong Xiaoyong បានអះអាងថា ចិនមាន​បំណងរួមជាមួយវៀតណាមធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជាប្រពៃណីបើក​ទូលាយកិច្ចសហប្រតិបត្តិការមាន​ផល​ប្រយោជន៍ដូចគ្នាជំរុញទំនាក់ទំនងដៃគូ​សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យទទួលបានវឌ្ឍន៍ភាព​ថ្មី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ