30/10/2014 08:58 GMT+7 Email Print Like 0

រំលឹកខួបលើកទី៦០នៃទិវាទទួលជនរួមជាតិភាគខាងត្បូង ដែលមកជួបជុំគ្នានៅភាគខាងជើងវៀតណាម


លោកប្រធានរដ្ឋ Truong Tan Sang ថ្លែងមតិក្នុងពិធី
(រូបថតៈTTXVN )

ថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី៦០នៃការទទួលកម្មាភិបាល យុទ្ធជននិស្សិត​ និង​ជនរួមជាតិ​នៅ​ភាគខាងត្បូង មកជួបជុំគ្នានៅភាគខាងជើងវៀតណាម(១៩៥៤-២០១៤) ដែល​ប្រព្រឹត្ត​ទៅ​នា​​យប់ថ្ងៃទី២៨ ខែតុលានៅទីរួមខែត្ត Sam Son របស់ខេត្ត Thanh Hoa ប្រធានរដ្ឋ​វៀតណាម​លោក​​ Truong Tan Sang បាន​លើកសរសើរនូវគុណបំណាច់ដ៏ធំធេងរបស់បក្សភាគ រដ្ឋអំណាច និងប្រជាជនខេត្ត Thanh Hoa និងទីរួមខេត្ត Sam Son ក្នុងរយៈពេលប្រវត្តិ សាស្រ្តមុននេះ ដែល​បាន​​បង្កលក្ខ័ណ្ឌ សំភារៈល្អបំផុតសម្រាប់កម្មាភិបាល យុទ្ធជន និស្សិត និងជនរួមជាតិភាគ​ខាង​ត្បូង​មកជួបជុំគ្នានៅភាគខាងជើង។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖“សព្វថ្ងៃ​ប្រទេស​ជាតិ​យើង​មានសន្តិភាព ឯកភាព។ បុព្វហេតុផ្លាស់ប្តូរ ថ្មីឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្ម និង​ការ​ធ្វើសមាហរណកម្មនាប៉ុន្មានឆ្នាំកន្លងទៅ ទទួលបានសមិទ្ធិផល​ដ៏​ធំធេង ​ជា​ច្រើន​ពោរ​ពេញ​ទៅ​​ដោយអត្ថន័យប្រវត្តិសាស្រ្ត។ រួមជាមួយប្រទេសទាំងមូល គណៈកម្មាធិការបក្ស រដ្ឋ​អំ​ណាច​និង​ប្រជាជនខេត្ត​ Thanh Hoa ក៏ទទួលបានសមិទ្ធិផលលើគ្រប់វិស័យ។

ដោយមានមោទនភាពជាមួយប្រពៃណីមហាសាមគ្គីជាតិទាំងមូល ឆន្ទៈឯកភាពប្រទេសជាតិ របស់ប្រជាជនវៀតណាម ឆ្លងកាត់រាប់ពាន់ឆ្នាំប្រវត្តិសាស្រ្ត យើងសច្ចាធ្វើអស់ពីកម្លាំងកាយ​ចិត្ត​ ដើម្បីកសាង និងការពាររឹងមាំមាតុប្រទេស ដើម្បីប្រជាជនមាន ប្រទេសខ្លាំងមាំមួន យុត្តិធម៌ និង​អរិយធម៌។ក៏នាយប់ថ្ងៃ២៨តុលា លោកប្រធានរដ្ឋ Truong Tan Sang បានអញ្ជើញចូល​រួម​ពិធី​បើកការដ្ឋានសាងសង់មណ្ឌលអនុស្សាវរីយ៍ជនរួមជាតិ យុទ្ធជន  និងនិស្សិត​នៅ​ភាគ​ខាង​ត្បូង​​វៀតណាមមកជួបជុំគ្នានៅភាគខាងជើងវៀតណាម៕

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ