18/10/2015 10:31 GMT+7 Email Print Like 0

រំលឹកខួបទិវានារីវៀតណាមទី២០តុលានៅឯបរទេស


រំលឹកខួបទិវានារីវៀតណាមទី២០ខែតុលានៅឯបរទេស

នាយប់ថ្ងៃទី១៦ខែតុលាឆ្នាំ២០១៥ នៅរដ្ឋធានី Praha សាធារណៈ​រដ្ឋឆែក ក្លឹបនារី Huong Viet ជា​សមា​គមនារី​​វៀត​ណាមប្រចាំនៅឆែកមុន​នេះ បានរៀប​ចំពិធី​រំលឹក​ខួបលើកទី១០ នៃ​ទិវាបង្កើត​និងលើកទី​៨៥​នៃ​ទិវាបង្កើត​សម្ព័ន្ធ​សមាគមនារី​វៀត​ណាម (ទី២០ខែ​តុលា)។ ថ្លែងមតិ​នៅពិធីនេះ ឯក​អគ្គរដ្ឋទូត​វៀត​ណាម​​​ប្រ​ចាំនៅឆែក​បាន​អះអាងថា ស្ថានទូតវៀតណាម និងសមាគមជនវៀតណាមប្រចាំ​នៅ ឆែកជា​និច្ច​កាល​គាំទ្រ និងជួយឧបត្ថម្ភដើម្បីសមាគមនារីវៀតណាម និងក្លឹបនារីបង្កើន​សកម្មភាព​មូលដ្ឋាន​ រួម​ចំណែក​​​កសាង​សហ​គមន៍​​ជន វៀតណាមនៅឆែកស្ថិរភាព​សមាហរណកម្ម និងអភិវឌ្ឍន៍។

នារសៀលថ្ងៃទី១៦តុលា សមាគមនារីវៀតណាមនៅខេត្ត Odessa (អ៊ុយក្រែន)​បានរៀប​ចំពិធី​រំលឹក​ខួប​លើក​ទី៨៥​​នៃទិវាបង្កើត​សម្ព័ន្ធ​សមាគមនារី​វៀតណាមផង​ដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ