18/04/2016 07:55 GMT+7 Email Print Like 0

រោងចក្រកាត់ដេរភូថាញ៖ ជោគជ័យពីទិសដៅខុសគ្នា

ទោះបី ទើប​ចូលវិស័យវាយនភណ្ឌ​ជាង៨ឆ្នាំ ប៉ុន្តែក្រុមហ៊ុន​ភូថាញ បាន​អះអាង​នូវ​ពាណិជ្ជ​សញ្ញា​លើទីផ្សារ​ក្នុង​និងក្រៅប្រ​ទេស ដោយ​សារ​មាន​យុទ្ធ​សាស្រ្ត ភាព​ខុស​​គ្នា នៅ​ពេល​ប្រមូល​ផ្តុំការ​យក​ចិត្តទុក​ដាក់​អាវ​ខោ​ទ្រនាប់ និងស្រោម​ជើង​សម្រាប់​បុរស​។

នៅក្នុងមណ្ឌល​រោងចក្រ មានប្រព័ន្ធម៉ាស៊ីនតម្បាញ​ស្វ័យប្រវត្តិ​ទំនើបចំនួន​៣០​០​គ្រឿង លោកង្វៀនវៀត​តុង ប្រធាន​ក្រុមប្រឹក្សាគ្រប់​គ្រង និងជាអគ្គនាយក​ក្រុមហ៊ុន​កាត់ដេរ​ភូថាញ បាន​ចែក​រំលែក​ជាមួយ​យើង​ខ្ញុំពីគោល​គំនិត​ផ្តើម​បង្កើត​ក្រុម​ហ៊ុន​នេះ។

នៅឆ្នាំ១៩៩៦ វៀតណាមកាលសម័យនោះ មានតែរោងចក្រតម្បាញគីមស្វឹន​ឌិញ​តែមួយ​គត់ ដែល​ជំនាញ​ផលិត​តែស្រោម​ជើង​ តាមលិខិតកក់ទំនិញរបស់ជប៉ុន។ សម័យនោះ រោង​ចក្រ​មិនលក់​ទំនិញ​ចេញ​ទៅទីផ្សារ​ក្នុង​ប្រទេស​ទេ ដូចនេះលោក​តុងនិង​ប្រជាជន​យ៉ាង​ច្រើន ត្រូវឈរ​តម្រៀប​ជាជួរ​ដើម្បី​ទិញ​ផលិត​ផល​ដែល​ខូច​មិន​អាច​នាំចេញ​លក់​បាន។ ហើយដោយសារតែការឈរតម្រៀម​ ជាជួរជាច្រើនលើក ដើម្បីទិញស្រោម​ជើង​នោះ លោក​តុង​បាន​មើល​ឃើញទីផ្សារ​មួយ ដែលមានសក្តានុភាពយ៉ាងធំ លោកបាន​ប្តេជ្ញាចិត្ត​ធ្វើតាម​។

ការជួបដោយ​ចៃដន្យរវាងលោកតុង និង​មិត្តជនជាតិកូរ៉េខាងត្បូង​ម្នាក់ បានជួយ​លោកធ្វើក្តីបំណង​របស់​ខ្លួន​ក្លាយ​ជាការ​ពិត​។ ដោយ​សារ​​ការ​ជំនួយ​ឧបត្ថម្ភ​​របស់​មិត្តម្នាក់នេះ លោកតុងដំឡើងបានម៉ាស៊ីន​ដេរប៉ាក់​ចំនួន១០​គ្រឿង ដែល​ប្រហាក់​ប្រហែលដូច រោងចក្រតម្បាញដេរ​ប៉ាក់ស្វឹនឌិញដែរ ហើយមាន​តម្លៃ១១០០ដុល្លា​អាមេរិក​ក្នុងមួយ​គ្រឿង ផ្តើម​បុព្វហេតុអាជីវកម្ម​ដោយទម្រង់រូ​បភាព​ដំបូង គឺឯកជន។ ដល់ឆ្នាំ២០០៨ ក្រុមហ៊ុន​កាត់​ដេរ​ភូថាញ​ទើប​បាន​បង្កើត​ជាផ្លូវការ និងសកម្មភាពតាមទម្រង់រូបភាព​សម្ព័ន្ធក្រុមហ៊ុន​ដូច​សព្វថ្ងៃ​នេះ។


កម្មករក្រុមហ៊ុនកាត់ដេរភូថាញដំណើរការប្រព័ន្ធម៉ាស៊ីនតម្បាញនៅខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រ។

វិនិយោគបំពាក់ម៉ាស៊ីនថ្មីបានជួយក្រុមហ៊ុនកាត់ដេរភូថាញបើកទូលាយជាងពីទម្រង់ផលិតកម្ម។

ភាគច្រើនបំពាក់ឧបករណ៍ម៉ាស៊ីនទំនើបបានប្រើប្រាស់ក្នុងខ្សែសង្វាក់ផលិតស្រោមជើងនៅក្រុមហ៊ុនកាត់ដេរភូថាញ។

កម្មករកាត់ដេរភូថាញពិនិត្យគុណភាពផលិតផលលើខ្សែសង្វាក់ផលិតកម្ម។

ផ្លាស់ប្តូរបច្ចេកវិទ្យាថ្មីជាសកម្មភាពដែលក្រុមហ៊ុនភូថាញយកចិត្តទុកដាក់ជានិច្ច។

ជ្រុងមួយនៃខ្សែសង្វាក់ផលិតកម្មនៅក្នុងក្រុមហ៊ុនកាត់ដេរភូថាញ។

ខ្សែសង្វាក់ខ្ចប់ផលិតផលស្រោមជើងនៅក្រុមហ៊ុនកាត់ដេរភូថាញ។

ផលិតផលស្រោមជើងរបស់ក្រុមហ៊ុនកាត់ដេរភូថាញ។

ទន្ទឹមនោះ ដើម្បី​ផលិតចេញផលិតផលសមស្របនឹងជនជាតិវៀតណាម លោក​បាន​ស្រាវជ្រាវ​ពីស្ថាន​ភាពបែក​ញើស​នាំ​​ឲ្យធុំ​ក្លិន​ជើង គឺដោយ​សារ​បរិស្ថាននិង​អាកាសធាតុ​ក្តៅ​មា​នសំណើម ជាលក្ខណៈរបស់​វៀត​ណាម។ ពីការ​​ស្រាវ​ជ្រាវ​នេះ ក្រុមហ៊ុនបង្កើតបានបច្ចេក​ទេសណាណូ នាំចូលក្នុង​ផលិត​ផល ដោយ​មាន​គុណ​ប្រយោជន៍​កំចាត់​​មេ​រោគ ទន្ទឹមនោះនៅបង្កើតបានវត្ថុ​ធាតុមាន​លទ្ធភាព​កំចាត់​ធុំក្លិន ប្រឆាំង​មេរោគ​ជ្រៀត​ចូ​ល​ក្នុង​វត្ថុ​ធាតុ​ផលិត​កម្ម ដើម្បី​ជួយស្រូបយកញើស អ្នកប្រើប្រាស់មិនត្រូវធុំក្លិន​ជើង​ទៀត​។

ម្យ៉ាង​ទៀត ក្រុមហ៊ុនកំពុងស្រាវជ្រាវនិងបង្កើតនាំ​ចូល​ ឲ្យប្រើប្រាស់នៅវត្ថុធាតុដូចជា អំបោះរក្សាក្តៅ អំបោះ​សម្រាប់​ប្រភេ​ទផលិតផល​អាវទ្រនាប់​រដូវរងារ និងរដូវក្តៅ។

សព្វថ្ងៃ បរិមាណផលផលិតស្រោមជើង របស់ក្រុមហ៊ុនសម្រេច២០លានគូ ក្នុងមួយ​ឆ្នាំ និង​ជាង​មួយ​លាន​កំផ្លេអាវ​ទ្រនា​ប់​ក្នុង​មួយឆ្នាំ។ ក្រៅពីផ្គត់ផ្គង់ឲ្យទីផ្សារក្នុង​ប្រទេស ក្រុមហ៊ុន​នៅផលិត​នាំចេញ​ទៅ ទីផ្សារ​បរទេសនា​នាដូ​ច​ជា​៖ គុយ​បា (៥ ដល់៦លានគូក្នុងឆ្នាំ២០១៣) ជប៉ុន កូរ៉េង​ខាង​ត្បូង និង​ប្រទេស​មួយ​ចំនួ​ននៅ ​ក្នុង​តំបន់​អាមេរិក​ខាង​ត្បូង​៕

 



ពេលវៀតណាម​ចូលរួមអនុសញ្ញាពាណិជ្ជកម្ម​ដូច​ជា៖ TPP, AEC ជាឱកាស​ដ៏ធំសម្រាប់​ក្រុមហ៊ុន​កាត់ដេរ​ភូថាញ​ជ្រើស​រើស និង​វិនិយោគ​ឧបករណ៍​ម៉ាស៊ីន​ថ្មី តាម​រយៈ​នោះទាញ​យក​បាន​ប្រៀប​ខ្លាំង​អំពី​ពន្ធ​។

(លោកង្វៀនវៀតតុង ប្រធានក្រុមប្រឹក្សា​គ្រប់​គ្រង និង​ជា​អគ្គ​នាយក​ក្រុម​ហ៊ុន​កាត់​ដេរ​ភូថាញ​)

 

 

អត្ថបទ៖ ថាវវី   រូបថត៖ វៀតកឿង









 
បណ្តាអត្ថបទបានផ្សាយ