18/11/2015 09:57 GMT+7 Email Print Like 0

រៀបចំឡើងវិញពិធីបុណ្យប្រពៃណីចំនួន៧របស់ជនរួមជាតិបណ្ដាជនជាតិ


រៀបចំឡើងវិញពិធីបុណ្យប្រពៃណីចំនួន៧របស់ជនរួមជាតិបណ្ដាជនជាតិ

ចំណុចពិសេស​នៃបណ្ដាព្រឹត្តិការណ៍ ក្នុងក្របខ័ណ្ឌសប្ដាហ៍មហាសាមគ្គីបណ្ដាជនជាតិ-បេតិក​ភ័ណ្ឌ​វប្បធម៍​វៀត​ណាម ដែលកំពុង​ប្រព្រឹត្តទៅនៅភូមិវប្បធម៍-ទេសចរណ៍​ បណ្ដា​ជន​ជាតិ​វៀត​ណាម​គឺរៀប​ចំឡើង​វិញ​ ពិធី​បុណ្យ​ប្រពៃ​ណី​ចំនួន​៧ដ៏ពិសេសរបស់ជនរួមជាតិ បណ្ដាជនជាតិ។ ពិធីបុណ្យ​ចំនួន៧បានរៀបចំ​ឡើងវិញ​ក្នុង​ឱកាស​នេះរួម​មាន ពិធីបួងសួងសូមឲ្យមេឃភ្លៀងរបស់​ជនជាតិ Kho Mu ស្រុក Muong Ang ខេត្ត Dien Bien និងជន​ជាតិ Binh Dinh ពិធី​បុណ្យ A Za Koonh (បួងសួងសូមឲ្យអាកាស​ធាតុ អំណោយផល) របស់ជន​ជាតិ Ta Oi ស្រុក A Luoi ខេត្ត Thua Thien Hue ជាដើម។ លោក Lam Van Khang អនុប្រធាន​គណៈកម្មការ​គ្រប់គ្រង​ភូមិ​វប្បធម៍​ទេសចរណ៍​​បណ្ដា​ជនជាតិវៀតណាម និងជាប្រធានគណៈចាត់តាំងសប្ដាហ៍មហាសាមគ្កី​ បណ្ដាជន​ជាតិ-បេតិកភ័ណ្ឌ​វប្បធម៍​វៀតណាម បានឲ្យដឹងថា៖

“ចំណុច​ស្នូលនិងប្រធានបទទូទៅនៃ បណ្ដាពិថីបុណ្យគឺបួងសួងសូមឲ្យទេវតា តាមថែរក្សាឲ្យជន​រួមជាតិ​បណ្ដាជន​ជាតិមានជីវភាព​រស់ នៅសុខសាន្តត្រាណធូធារសុភមង្គល់។ ពិធី​បុណ្យទាំង​នោះបង្ហាញ​ការដឹង​គុណចំពោះ​ទេវតា ប៉ុន្តែទន្ទឹមនឹងនោះជាការដឹងគុណបក្សនិងបដិវត្តន៍៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ