27/06/2016 09:58 GMT+7 Email Print Like 0

រៀបចំរចនាសម្ព័ន្ធឡើងវិញដើម្បីបង្កើនប្រសិទ្ធភាពនៃវិស័យឧស្សាហកម្មធ្យូងថ្ម


បនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung ថ្លែងមតិ (រូបថតៈ VGP/Xuân Tuyến)

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ក្នុងជំនួបធ្វើការជាមួយសម្ព័ន្ពក្រុមហ៊ុនឧស្សាហកម្មធ្បូងថ្ម-រ៉ែ​វៀត​ណាម ឧបនាយក​រដ្ឋមន្ត្រីរដ្ឋាភិបាល​វៀត​ណាម លោក Trinh Dinh Dung បាន​ចាត់ទុក​ថា ការងារ​រៀបចំ​រចនា​សម្ព័ន្ធ​វិស័យ​ឧស្សាហកម្ម​ធ្បូង ដែលកំពុងបាន​អនុវត្ត​នោះទទួល​បានល​ទ្ធផល ជាជំហាន​ដំបូង ប៉ុន្តែ​ដើម្បី​អភិវឌ្ឍន៍​ឲ្យបាន​ល្អថែម​ទៀត​វិស័យនេះ ត្រូវលើកកំពស់ពលានុភាព ចុះតម្លៃនិងធានាបរិយាកាស​ធ្វើអាជីវកម្មផងដែរ​។ ស្តីពី​ដំណោះស្រាយ​រយៈមធ្យម និងយូរអង្វែង លោក Trinh Dinh Dung បានស្នើរឲ្យ​វិស័យ​ឧស្សាហកម្មធ្បូង​ថ្ម បន្ត​ជម្រុញ​ការងា​រត្រួត​ពិនិត្យ និង​វាយតម្លៃនូវធនធានធម្មជាតិ ធ្វើជាមូលដ្ឋាន​សម្រាប់​ការរៀបចំ​ផែន​កា​រអភិវឌ្ឍន៍​វិស័យនេះ នាពេលខាងមុខ។​ លោក Trinh Dinh Dung ក៏បានស្នើ​ឲ្យ សម្ព័ន្ព​ក្រុម​ហ៊ុន​ឧស្សាហកម្ម​ធ្បូងថ្ម-​រ៉ែវៀត​ណាម​ផ្តោតការយក​ចិត្តទុក​ដាក់ ពិសេសទីលើជីវភាពរស់នៅរបស់កម្មករ មុនបង្អស់គឺ​ធានា​សុវត្ថិភាព​​ពលកម្ម បន្ទាប់មកទៀតគឺបញ្ហាផ្ទះស្នាក់នៅ បង្កើនចំណូល និងលើក​កំពស់​ជីវភាព​ខាង​វប្បធម៌​ ​និង​ស្មារតី​សម្រាប់កម្មករ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ