20/03/2017 10:17 GMT+7 Email Print Like 0

រៀបចំព្រឹត្តិការណ៍ “ជ្រលក់ព័ណ៍បែតងសម្រាប់ទីក្រុងហាណូយ”

នាយប់ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧ នៅសួន​ឧទ្យាន Ly Thai To នៃទី​ក្រុង​ហាណូយ​ស្ថានទូត អៀរ​ឡង់​ប្រចាំ​នៅ​វៀត​ណាម បាន​រៀប​ចំព្រឹត្តិការណ៍​“ជ្រលក់​​ព័ណ៌​បៃតង​សម្រាប់​ទីក្រុង​ហាណូយ” និង​ទិវាវប្បធម៌ អៀរ​ឡង់ ២០១៧ សំដៅ​​រំលឹក​ទិវាបុណ្យ​ជាតិ​ អៀរ​ឡង់។ អញ្ជើញ​ថ្លែងមតិ​ក្នុង​ពិធី ឯក​អគ្គរដ្ឋ​ទូត អៀរ​ឡង់​ប្រចាំ​នៅ​វៀត​ណាម លោក​ស្រី Cait Moran បាន​ឲ្យដឹង​ថា ឆ្នាំ​២០១៧​ជាឆ្នាំ​ទី៨ នៃគោល​គំនិត​ច្នៃ​ប្រឌិត​​ថ្មី “ជ្រលក់​ព័ណ៍​បៃតង​លើ​សកល​លោក​​ទាំង​​មូល​” តាមនោះទីក្រុង​ហាណូយ បានក្លាយទៅជាទីក្រុងដំបូ​ង នៅអាស៊ីអាគ្នេយ៍ ចូល​រួម​​ក្នុងយុទ្ធនា​ការ​នេះ។ ​លោកស្រីឯកអគ្គរដ្ឋទូត​សង្ឃឹម​ថា ព្រឹត្តិការណ៍​នេះនឹង​លើកទឹក​ចិត្ត​ជនវៀត​ណាម ឲ្យទៅទស្សនា អៀរ​ឡង់ ដើម្បី​​រកឃើញ​ភាពស្រស់​ស្អាត ក៏ដូចជាការរួស​រាយ​រាក់​ទាក់​ របស់ប្រជាជន អៀរឡង់​ផងដែរ៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាអត្ថបទបានផ្សាយ