19/12/2016 10:46 GMT+7 Email Print Like 0

“រឿងព្រេង” អំពីអ្នកលេងព្យាណូ ដាំងថាយសើន (Dang Thai Son)

ជា​អ្នក​ដំបូង​​បាន​ជាប់ឯកទគ្គកម្ម​នៅតំបន់អាស៊ី​និង​ក្លាយទៅ​ជា​ រឿង​ព្រេង អ្នក​លេងព្យាណូ​វៀត​ណាម​​ ដែល​ទទួល​ពាន​រង្វាន់​​ Frédéric Chopin ក្នុង​ការ​ប្រកួត​ប្រជែងព្យាណូ​អន្តរជាតិ នា​ខែ​តុលា ឆ្នាំ១៩៨០ នៅ​ទីក្រុង Warszawa (នៃ​ប្រទេសហូឡង់)។ សិល្បករ​ប្រជាជន​ ដាំង​ថាយ​សើន (Dang Thai Son) បន្ត​ទទួល​ភាព​ជោគជ័យ​​​ក្នុង​ផ្លូវ​សិល្ប​របស់​ខ្លូន​ ដោយ​ការសម្តែង​នៅ​ ៣០ ប្រទេស​និង​ ៤ ទ្វីប៖ ទ្វីបអាស៊ី ទ្វីប​អឺរ៉ុប ទ្វីប​អាមេរិក ទ្វីប​អូសេអានិក។

មិត្ត​រួម​អាជីពនិយាយឲ្យ​ដឹង​ថា៖ តំបន់​វិឡា Zela Zowa Wola ​ឆ្ងាយ​ពី​រដ្ឋធានី (នៃ​ប្រទេស​ហូឡង់) ប្រហែល ៣០ គីឡូម៉ែត្រ​ ដែលមាន​​ក្តាខៀន​ពណ៌មាសមួយ ​បើ​សិន​ជា​​សិល្បករ សិល្បការិនី​ណា​ត្រូវ​មាន​ឈ្មោះ​លើ​ទីនោះ ប្រការនេះ​មិន​ត្រឹម​តែ​​លើក​​តំកើង​​​បុគ្គល​​នោះប៉ុណ្ណោះទេ ថែមទាំង​​ជា​​មោទនភាព​របស់​ប្រទេស​ជាតិនិង​ប្រជាជន។ ​

​ហើយ​លើ​ក្តារខៀន​នេះ​​មាន​ឈ្មោះ​ប្រជាជន​វៀតណាម​ម្នាក់៖ សិល្បករ​​ប្រជាជន​ ដាំង​ថាយ​សើន អ្នក​បាន​ទទួល ពាន​​រង្វាន់​លេខ​មួយ​​ក្នុង​ការ​ប្រកួត​ប្រជែងតន្ត្រី​អន្តរជាតិ F.Chopin លើកទី ១០ នា​សារទរដូវ នៅ​រដ្ឋធានី Warsaw (ហូ​ឡង់)

​​មិន​ចំពោះ​​​ខ្ញុំតែម្នាក់​ទេ នៅចំពោះ​​ប្រជាជន​វៀតណាម​ណា​ក៏​ដោយ ពេល​វេលាដែល​ដឹង​ព័ត៌មាន​នេះ​ ក្នុង​ដួង​ចិត្ត​​​បង្កើត​ការ​រំជួល​ចិត្ត​និង​មោទនភាព។ ​មិន​​មោទនភាពម្តេចបាន​ ព្រោះនៅក្នុង​ការ​ប្រកួត​ប្រជែង​តន្ត្រី​អន្តរជាតិ​លើកទី ១៤ (ឆ្នាំ២០០០)។ ​​បន្ទាប់​ពី ២០ ឆ្នាំ​ ប្រកួត​ប្រជែងនឹង​ឯកទគ្គកម្ម​​
លេងព្យាណូដែល​​ប្រទេស​វៀតណាម​ទទួល​បានហើយ ​ប្រទេស​ធំ​​ដូច​ជាប្រទេស​ចិន​​ទើប​មាន​សិល្បករ​វ័យ​ក្មេង Li Yundi ទទួល​ពាន​រង្វាន់​លេខ​មួយ។

​ក្នុង​វិស័យ​សិល្បៈ ​ដូច​សម្តី​របស់​​សិល្បករ​ប្រជាជន​ ដាំង​ថាយ​សើន​ បាន​ចែក​រំលែក៖ ពាន​រង្វាន់​​តែ​ជា​​ជំហាន​ដំបូង​និង​ដូចជា​សំបុត្រ​មួយ ដើម្បី​បោះ​ជំហាន​ចូល​ក្នុង​ផ្លូវ​សិល្បៈ ទីកន្លែង​ទាម​ទារ​សិល្បករ​មាន​ឆន្ទៈ​មិន​ប្រែ​ប្រួល​ជា​និច្ចបូក​នឹងអណ្តាត​ភ្លើង​​ត្រូវបាន​ឆេះ។


សិល្បករប្រជាជន ដាំងថាយសើន -  “រឿងព្រេង” សិល្បករលេងព្យាណូ របស់វៀតណាម។
រូបថត៖ ត្រឹនថាញ់យ៉ាង


សិល្បករលេងព្យាណូ ដាំងថាយសើន បានសម្តែងលើឆាកសម្តែងនៅសាលមហោស្របធំ នៅរដ្ឋធានីហាណូយ
នាខែធ្នូ ឆ្នាំ១៩៩៣។ រូបថត៖ ត្រឹនឌីញ


សិល្បករ ដាំងថាយសើន សម្តែងជាមួយវង់តន្ត្រីជាតិ ក្រោមការដឹកនាំរបស់អ្នកបញ្ជាភ្លេងជនជាតិ
អងគ្លេស F.Peter ។ រូបថត៖ ត្រឹនឌីញ


 
សិល្បករ ដាំងថាយសើន សម្តែង បន្ទាប់ពីទទួលពានរង្វាន់លេខមួយក្នុងការប្រកួតប្រណាំងភ្លេងអន្តរជាតិ
លើកទី ១០ នាឆ្នាំ១៩៨១ នៅ Warszawa (ប្រទេសហូឡង់)។
រូបថត៖ ឯកសាររបស់កាសែតរូបភាពវៀតណាម


សាស្ត្រាចារ្យសូវៀត V.A.Na-tan-xôn និងកូនសិស្សរបស់លោកនៅរដ្ឋធានីម៉ូស្គូ (សូវៀតចាស់) ក្នុងបណ្តាឆ្នាំ១៩៨០។
រូបថត៖ ឯកសាររូបភាពវៀតណា


ការទទួលស្វាគមន៍ លោកដាំងថាយសើនត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីទទួលពានរង្វាន់ការប្រកួតប្រជែងតន្ត្រីអន្តរជាតិ F.Chopin លើកទី ១០ នាឆ្នាំ១៩៨១ នៅរដ្ឋធានី Warszawa (ប្រទេសហូឡង់) នៅអាកាសយានដ្ឋាន។
ពីខាងស្តាំទៅខាងឆ្វេង៖ លោកស្រី ថាយធីលៀន (Thai Thi Lien)  - អ្នកម្តាយសិល្បករ ដាំងថាយសើន (Dang Thai Son) លោកឯកអគ្គរដ្ឋទូតហូឡង់ I-an Xli-vin-xki ប្រចាំនៅរដ្ឋធានីហាណូយ សិល្បករប្រជាជន ដាំងថាយសើន (Dang Thai Son)  លោករដ្ឋមន្ត្រីក្រសួងវប្បធម៌ និងព័ត៌មាន ង្វៀនវ៉ាន់ហៀវ (Nguyen Van Hieu) ។
រូបថត៖ ឯកសាររបស់កាសែតរូបភាពវៀតណាម


ទស្សនិកជននិងគ្រូចាស់ជូនផ្តាឲ្យសិល្បករ ដាំងថាយសើន ក្រោយពិធីសម្តែងរបស់គាត់ក្នុងបណ្តាឆ្នាំ១៩៨០។
រូបថត៖ ឯកសារកាសែតវៀតណាម


សិល្បករព្យាណូ ដាំងថាយសើន នាខែធ្នូ ឆ្នាំ១៩៩៣។ រូបថត៖ ត្រឹនឌីញ

សិល្បការ ដាំងថាយសើន និងបងស្រីបង្កើត សាស្ត្រចារ្យរង សិល្បការិនី ដាំងធូហា (Dang Thu Ha) ។
រូបថត៖ ត្រឹនឌីញ


សិល្បករ ដាំងថាយសើន លើផ្លូវរដ្ឋធានីហាណូយនាបណ្តាឆ្នាំ១៩៩០។
រូបថត៖ ត្រឹនឌីញ


ផ្នែកមួយនៃ album របស់សិល្បករព្យាណូ ដាំងថាយសើន បានផ្សព្វផ្សាយនៅប្រទេសជប៉ុន និងកាណាដាក្នុង
បណ្តាឆ្នាំ ១៩៨០។ រូបថត៖ ត្រឹនឌីញ


ដោយ​ស្មារតីនេះ សិល្បករ​ប្រជាជន ដាំង​ថាយ​សើន ​បាន​​“ពុំភ្លេច​គេង​​លក់”​ ក្នុង​ការ​ជោគជ័យទេ ​ត្រូវ​​ការ​បន្ត​ខិតខំ​ប្រឹង​ប្រែង​ថែម​ទៀត។ បន្ទាប់​បី​​ទទួល​ពាន​រង្វាន់​លេខ​មួយ​ក្នុង​ការ​ប្រកួត​ប្រជែងតន្ត្រី​អន្តរជាតិ នា​ឆ្នាំ​នោះ សិល្បករ ដាំង​ថាយសើន បាន​រៀនបន្ថែម ៣ ឆ្នាំ​ទៀត និង​បញ្ចាប់​ការ​សិក្សា​របស់​លោក​គ្រូ Natanson ។

បន្ទាប់​​មក លោក​បន្ត​រៀន​ជាមួយលោក​គ្រូ Dimitry Bahkirov។ ទន្ទឹម​នឹង​នេះ ​លោក​បន្ត​កា​ររៀន​សូត្រ​ក្នុង​ការ​លេង​ព្យាណូ លោក​ចាប់​ផ្តើម​​​ដំណើរ​​ការ​សម្តែង​​ជា​បន្ត​បន្ទាប់​​ទៅកាន់ ៣០ ប្រទេសដែល​ស្ថិ​ត​លើ ៤ ទ្វីប៖ ទ្វី​បអាស៊ី ទ្វីបអឺរ៉ុប ទ្វីប​អាមេរិក ទ្វីបអូសេអានី។
​ 
ក្រៅ​បណ្តា​​ស្នាដៃ​របស់​ F.Chopin លោក​ក៏​បាន​ស្រាវជ្រាវ​​​បន្ថែមពីអ្នកនិពន្ឋជាច្រើន ​​ជាមួយនឹងស្នាដៃ​តន្ត្រី​ដ៏​ល្បី​ឈ្មោះ ដើម្បី​សម្តែងនៅ​ពេល​​សម្តែង​ដោយម្នាក់​ឯង នៅ​ពេល​គាត់​សម្តែង​ជាមួយ​វង់ភ្លេង​ក្រោម​ការ​ដឹកនាំ​របស់​អ្នកបញ្ជា​ភ្លេងដ៏​ល្បី​ឈ្មោះ​ជា​ច្រើន​នាក់​។ សិល្បករប្រជាជន​ ដាំង​ថាយ​សើន​ ធ្លាប់​ថត​​​សម្លេងព្យាណូនៅ​បណ្តា​បន្ទប់​ថត​​ដ៏​​ល្បី​ឈ្មោះ​ដូចជា៖ CBS Sony, Victor JVC, Melodya... 


សិល្បករ ដាំងថាយសើន សម្តែងព្យាណូដោយម្នាក់ឯង នៅសាលមហោស្របធំ (រដ្ឋធានីហាណូយ)
នាខែមិនា ឆ្នាំ២០១៦។ រូបថត៖ ត្រឹនថាញ់យ៉ាង


នាទីសម្តែងដ៏ប៉ិនប្រសប់របស់សិល្បករ ដាំងថាយសើន...
រូបថត៖ ត្រឹនថាញ់យ៉ាង


...សូម្បីតែ ជួនកាល សិល្បករ ដាំងថាយសើន ច្នៃប្រឌិតឡើងដើម្បីលេងព្យាណូដោយដៃម្ខាង...
រូបថត៖ ត្រឹនថាញ់យ៉ាង


ទិដ្ឋភាពនៃរាត្រីសម្តែងរបស់សិល្បករ ដាំងថាយសើន នៅសាលមហោស្របធំ (រដ្ឋធានីហាណូយ)
នាខែមិនា ឆ្នាំ២០១៦។ រូបថត៖ ត្រឹនថាញ់យ៉ាង


ទស្សនិកជនផូនផ្កា បន្ទាប់ពី សិល្បករ ដាំងថាយសើនបញ្ចប់ឈុតសម្តែង។
រូបថត៖ ត្រឹនថាញ់យ៉ាង

សម្តែង​ជុំ​វិញ​ពិភពលោក​​ជិតមួយ​ភាគ​បួន​នៃ​សតវត្សរ៍​​កន្លង​ទៅ ​មាន​ប៉ុន្មាន​​ក្តីសប្បាយរីករាយ​ក៏​ដូច​ជាភាពទុក្ខ​ព្រួយនិងទី​ក្រុង Montreal (នៃ​ប្រទេស​កាណាដា) បាន​ក្លាយទៅ​ជា​ស្រុក​កណើត​ទីពីររបស់​លោក ប៉ុន្តែ​ចំពោះ​​ប្រទេស​វៀតណាម ក្នុ​ង​ដួង​ចិត្ត​លោក​​នៅតែរក្សា​​​​ក្តី​ស្រឡាញ់​ឥត​ព្រំដែន។ ទោះ​បី​​លោក​រស់​នៅ​ឆ្ងាយ​ពី​ស្រុក​កណើត​ក៏ដោយ ប៉ុន្តែ​សិល្បករ​ប្រជាជន​ ដាំង​ថាយ​សើន​ នៅតែ​​​យក​មោទនភាព​របស់​ប្រទេស​វៀតណាម​ទៅ​កាន់​ពិភពលោក។ នា​ថ្ងៃដែល​​លោក​បាន​ត្រឡប់​មក​ស្រុក​កំណើត​វិញនិង​មាន​បំណង​ប្រាថ្នា​​នូវ​​ការ​រួម​ចំណែក​និង​បរិច្ចាក ដើម្បី​ជួយ​ឧបត្ថម្ភ​​​នូវ​ការអភិវឌ្ឍន៍​តន្ត្រី​បុរាណ​នៅ​ប្រទេសវៀតណាម។ នេះ​គឺ​បណ្តា​សកម្មភាព​​ដូចជា​ការ​ជូន​ព្យាណូនិង​ថវិការ​សំរាប់​វិទ្យា​ស្ថាន​តន្ត្រី​ហាណូយ សមាគមន៍​តន្ត្រីករ​វៀតណាម រហូត​ដល់​ការ​ជូន​អាហារូបករណ៍​​​​​ទៅ​ដល់​សិល្បករ​ព្យាណូ​កុមាររបស់​វៀតណាម​ និង​ចូលរួម​ក្នុង​បណ្តា​កម្មវិធី​​ប្រគំតន្ត្រី ការ​ប្រកួត​ប្រជែង​តន្ត្រី​ក្នុង​ស្រុក​និង​ក្នុងតំបន់​អាស៊ី។

ជា​រឿង​រាល់​ឆ្នាំ លោក​​បាន​​ត្រឡប់​មក​​ប្រទេស​វៀតណាម​វិញ ដើម្បី​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែអ​​ព្យាណូ​អន្តរជាតិ​ហាណូយ​ ដែល​រៀបចំ​នៅ​ដើម​ខែ​កញ្ញា។ ក្នុង​ការ​ប្រកួត​ប្រជែង​​នេះ 
ជា​រឿង​រាល់​ឆ្នាំ​ លោក​​អញ្ជើញ​ធ្វើ​ជា​​ប្រធាន​កិត្តយស​។ ​ប្រការ​ដែល​យើង​ខ្ញុំ​ចាប់​អារម្មណ៍​បំផុត​ នៅពេល​ជួប​សិល្បករ ដាំង​ថាយ​សើន​ នៅ​ស្រុក​កំណើត​គឺ “ភាព​រាក់ទាក់” របស់​លោក។ ​ស្ថិត​នៅ​ទីតាំង​ខ្ពស់​ដែល​​សិល្បករ​ណា​លើពិភពលោក​កំពុង​​ខិតខំ​ប្រឹង​ប្រែង ​ដើម្បី​ឆ្ពោះ​កាន់ទៅ ប៉ុន្តែ​​លោក​នៅតែ​​រក្សា​ភាព​​ល្អិត​ល្អន់ ឆើយឆាយ និង romatic ក្នុង​តន្ត្រី រីឯក្នុង​ជីវភាព​រស់​នៅ លោកសាមញ្ញ​និង​ស្មោះ​ត្រង់​ខ្លាំង​ណាស់។


សិល្បករ ដាំងថាយសើននៅក្បែរព្យាណូ។ រូបថត៖ ត្រឹនថាញ់យ៉ាង

សិល្បករប្រជាជន ដាំងថាយសើន ក្នុងសន្និសីទកាសែតស្តីពីការប្រកួតប្រជែងលេងព្យាណូអន្តរជាតិហាណូយ
លើកទី ៣ (ខែកញ្ញា ឆ្នាំ២០១៥)។ រូបថត៖ ត្រឹនថាញ់យ៉ាង


សិល្បករ ដាំងថាយសើន (លេខពីរពីខាងឆ្វេង) ក្នុងការប្រកួតប្រជែងលេងព្យាណូអន្តរជាតិហាណូយលើកទី ៣
(ខែកញ្ញា ឆ្នាំ២០១៥)។ រូបថត៖ ត្រឹនថាញ់យ៉ាង


សិល្បករ ដាំងថាយសើន ថតរូបជាមួយបេក្ខកជនពីរនាក់ ដែលទទួលពានរង្វាន់ខ្ពស់បំផុត ក្នុងការប្រកួតប្រជែង
ព្យាណូអន្តរជាតិហាណូយលើកទី ៣ (ខែកញ្ញា ឆ្នាំ២០១៥)។ រូបថត៖ ត្រឹនថាញ់យ៉ាង


សិល្បករ ដាំងថាយសើន ថតរូបជាមួយអ្នកម្តាយគឺសិល្បការិនី ថាយធីលៀន (Thai Thi Lien)។
រូបថត៖ ត្រឹនថាញ់យ៉ាង

ដូច​ពាក្យសម្តី​សំរាប់​សិល្បករ ដាំង​ថាយសើន៖ “ដាំង​ថាយ​សើន​បាន"​លេង" ដូច​ជា​វាសនា។ វាសនានោះ​បាន​​ធ្វើ​សើន​ (Son) ក្លាយទៅ​ជា​ "សិល្បករ​លេងព្យាណូ​ដ៏ឆ្នើម"។ លោក​ពិត​ជា​សមស្រប​នឹង​មោទនភាព​មិន​ត្រឹម​តែ​​របស់​ជនជាតិ​វៀតណាម​តែ​ប៉ុណ្ណោះទេ ថែមទាំង​“លិល្បករលេង​ព្យាណូ​”គួរឲ្យរាប់អាន./.



-"ស្រស់​ស្អាត​និង​ឈ្លាសវៃ​" ជាពិសេស​នៅ​ពេល​លោក​លេង​តន្ត្រីដោយ​គ្មាន​ការណែ នាំ​។ រដ្ឋធានី​ហាណូយ ទីកន្លែង​បង្កើត​សិល្បករ ដាំង​ថាយ​សើន ​ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់ ...ភាព​ប៉ិនប្រសប់​នៅពេល​លោក​លេង​ព្យាណូដែល​បង្កើត​តុល្យភាព​និង​សោភ័ណ្ឌភាព ..." (The Gazette Montrian  ថ្ងៃទី១៧ ខែ​មេសា ឆ្នាំ១៩៩៣)។

- "ដាំង​ថាយសើន ប្រុស​ម្នាក់​ជនជាតិ​វៀតណាម​លេងបទ​ concerto របស់​តន្ត្រីករ S.Rachmaninov ជាមួយ​វង់ភ្លេង ដែល​ប្រមូល​​ភាព​ស្រស់​ស្អាត សោភ័ណ្ឌភាព​​​និង​ភាព​សាមញ្ញ។ សំនៀង​ខ្លាំង​ក្លា​រួម​ផ្សំ​និងភាព​ល្អិតល្អន់​ដោយ​ដៃ​ទាំងពីរ​ដ៏​ប៉ិន​ប្រសប់
..."
 (The Japan Time - ថ្ងៃទី២០ ខែ​មិថុនា ឆ្នាំ១៩៩៣)


អត្ថបទ៖ ថាវ​វី រូបថត៖ ត្រឹន​ថាញ់​យ៉ាង ត្រឹន​ឌីញ
និង​ឯកសារកាសែត​រូបភាព​វៀតណាម


បណ្តាអត្ថបទបានផ្សាយ