06/03/2017 09:20 GMT+7 Email Print Like 0

“រឿងគ្រួសារ” របស់ង្វៀនត្វឹនយុង (Nguyen Tuan Dung)

វិចិត្រករវ័យ​​ក្មេង​ ង្វៀន​ត្វឹន​យុង​ (Nguyen Tuan Dung) កើត​ឆ្នាំ​​១៩៩០ អ្នក​ស្រុក​ថាញហ្វ័រ​ (Thanh Hoa) នាំ​​មក​ជូន​​អ្នក​​ទស្សនានូវ​​រឿង​រ៉ាវ​រំភើប​ចិត្ត​ បរិ​យាយ​ពី​​​គ្រឿង​​​ប្រើប្រាស់​ជិតឌិត​នៅ​ជុំ​វិញ​ខ្លួន​ តាម​​​រយៈ​រូប​​គំនូរ​ “រឿង​រ៉ាវអំពី​​ខ្ញុំ​”។​
 

ស្នាដៃ​ទាំង​១៥​របស់​យុង (Dung) បាន​​បង្ហាញ​ដោយ​វត្ថុធាតុ​ Acrylic នៅ​លើ​ក្រដាស​កាសែត​ បាន​បង្ហញ​សាឡើង​​វិញ​នូវ​ភាពជាក់ស្តែង​និង​សាមញ្ញ​ ​អំពី​គ្រឿង​ប្រើប្រាស់​​​ជិត​ឌិត​​ជាមួយ​ជីវភាព​ពលកម្ម​​ដូចជា៖ កង់ចាស់​ ស្នប់​​​កង់ កៅ​អី​​ឈើ​ មួក​ស្លឹក​ នំប៉ោង ​​​បាយ​ដំណើប​មួយ​កញ្ចប់​...។ល។​ នៅ​តំបន់​ស្រុក​ថាញ​ហ្វ័រ (Thanh Hoa)​ ។​
 
រូប​គំនូរ​​របស់​យុង (Dung) ​សាមញ្ញនិង​ធម្មតាណាស់​ តែវា​បែរជា​ជ្រាប​និង​បន្សល់ទុក​​ភាព​រំភើប​ចិត្ត​ដល់​អ្នក​ទស្សនា​​។ រូបភាព​យ៉ាង​សាមញ្ញ​ដូចជា​ គោយន្ត​ កង់​ កញ្ចប់​មី..។ល។​ រំលឹក​សាឡើង​វិញ​​​នូវ​​​ជីវភាពរស់​នៅ​ដោយ​អារម្មណ៍​ចង់ចាំ​​​​ពី​កុមារភាព​។ យុង(Dung)​ ​ឲ្យ​ដឹង​ថា៖ “​ខ្លួន​ចង់​រក្សាទុកនូវ​​តថភាព​ជាក់​ស្តែង​ ពី​ជីវភាព​​រស់​នៅ​​ជុំ​វិញ​ ហើយ​អ្វីៗ​ដែល​បាន​និង​កំពុង​រសាត់​​​​ទៅ​​ ដែល​មាន​វត្ត​​​មាននៅ​ជុំ​វិញ​​ជីវភាព​នេះ​។ វ័យ​កុមារ​ភាព​នៅ​​ក្បែរ​​គ្រួសារ ​ជា​ដើម​​គំនិត​ច្នៃ​ ហើយ​ជា​ប្រធាន​បទ​ មាន​ឥទ្ធិពល​យ៉ាង​​ធំឆេង​​បំផុត​ ដល់​កម្រង​ស្នាដៃ​​​រូប​គំនូរ​​នេះ​របស់​​ខ្លួន​”។​​


វិចិត្រករវ័យក្មេង ង្វៀងត្វឹនយុង (Nguyen Tan Dung) នៅក្បែរស្នាដៃរបស់ខ្លួន។

ស្នាដៃ៖ នឹក

ស្នាដៃ៖ ជ្រុងមួយនៃអារម្មណ៍ចងចាំ

ស្នាដៃ៖ ថ្ងៃសុខសាន្ត

ស្នាដៃ៖ មិត្តឪពុក

ស្នាដៃ៖ វ័យកុមារភាពទី១

ស្នាដៃ៖ រឿងចាស់រឿងថ្មី។

ស្នាដៃ៖ រឿងបង្គា

ស្នាដៃ៖ វ័យកុមារទី២

ស្នាដៃ៖ រឿងចាស់

ស្នាដៃ៖ រឿងដំឡូង

ស្នាដៃ៖ រឿងអតីត

ស្នាដៃ៖ រឿងទី១

ស្នាដៃ៖ រឿងភ្លៀងក្តៅ

ស្នាដៃ៖ ខ្ញុំ

 ង្វៀន​ត្វឹន​យុង (Nguyen Tuan Dung) ធ្លាប់​ទៅ​ចូល​​រួម​តាំងពិព័រណ៍​វិចិត្រ​សិល្បៈ​​ ទូទាំង​ប្រទេស​​ឆ្នាំ​២០១៥ ហើយ​ដំណើម​បាន​រង្វាន់​លើកទឹក​ចិត្ត​។ ទន្ទឹម​នោះ​ យុង​ (Dung) ក៏បាន​​ទៅ​ចូលរួម​​ក្រុម​​តាំងពិព័រណ៍​យ៉ាង​ច្រើន​​ដូច​ជា៖ តាំង​​ពិព័រណ៍​​បុណ្យ​ Art ឆ្នាំ​២០១៦ តាំងពិព័រណ៍​​រូប​គំនូរ​​​អន្តរជាតិ ​នៅ​ប្រទេស​កូរេ​ខាង​ត្បូង​ តាំង​ពិព័រណ៍​​រួម​ប្រាស្រ័យ​​វៀតណាម​និង​ថៃ...។ល។​ តាំង​ពិព័រណ៍​ “រឿង​រ៉ាវ​អំពី​​ខ្ញុំ” បាន​​រៀប​ចំ​នៅ​​​​ Craig Thomas Gallery 27i ត្រឹន​ញ៉ឹត​យឹត (Tran Nhat Duat) ខណ្ឌ១​ ទីក្រុង​​ហូជីមិញ​ អូស​បន្លាយ​ដល់អស់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៦។​

 អ្នក​ទស្សនា​មាន​ចំណាប់អារម្មណ៍​ទៅ​លើ​រូប​គំនូរ​របស់​យុង (Dung) បរិយាយ​​​​​ពី​រូប​រាង​​កង់​​។ រូបគំនូរដែល​​យុង (Dung) គូរបង្កើត​រូប​​កង់​មួយ​គ្រឿងៗ​​តែង​​មានវណ្ណៈ​​មួយ​​ ទោះបី​គ្មាន​​វត្តមាន​​មនុស្ស​ ប៉ុន្តែ​អ្នកទស្សនា​តែងតែ​មើល​ឃើញ​នូវ​​ស្រមោល​មនុស្ស​លឹប​​​ៗ​នៅទី​​នោះ​។ កង់​រាជ​ហង្ស ​របស់​​ឪពុក​ម្តាយ​​យុង (Dung) មាន​តាំង​ពី​​ទើប​ស្គាល់​គ្នាមក​​ កង់​ជា​មធ្យោបាយ​រកស៊ី​ចិញ្ចឹម​​ជីវិត​ កង់​ក៏ជា​មធ្យោបាយ​ទៅមក​ជិត​ស្និទ្ធ ​ចំពោះ​ជនជាតិ​វៀតណាម​កាល​សម័យ​មុនៗ​​...​។​ល។​ កង់​ដូចជា​មិត្ត​ជិតស្និទ្ធ​ជាមួយ​មនុស្ស​គ្រប់​រូប​ នាំ​​មកនូវ​​អារម្មណ៍​ពិសេស​​និង​​ល្អ​ស្អាត​​។ ​ផ្ទាំង​គំនូរ​នីមួយៗ ដូចជាវាំង​នន​​នៃ​ជីវភាព​។ ​
 
ង្វៀន​ត្វឹន​យុង​  (Nguyen Tuan Dung) ប្រើ​ប្រាស់​វត្ថុធាតុ​ Acrylic នៅ​លើ​ក្រដាស​កាសែត​ ពីព្រោះ​​តួអក្សរ​ ឬ​រូបភាព​នៅលើ​កាសែតទុក​​ដូចជា​ ផ្ទៃ​មុខ​មាន​ស្រាប់​យ៉ា​ង​​ប្លែក​ជក់ចិត្ត ​ពេល​នាំ​ទៅ​គួប​ជាមួយ​ភាសា​វិចិត្រ​សិល្បៈ​។ ក្រៅពី​នោះ​ ចំណង​ជើង​​និង​ខ្លឹម​សារ​នៅ​​លើ​កាសែត​ ដែល​មាន​លក្ខណៈ​​ព័ត៌មាន​ទាន់​ហេតុ​ការណ៍​ បាន​យុង (Dung) ​ជ្រើសរើស​យ៉ាង​ហ្មត់ចត់​ សម្រាប់​ធ្វើឲ្យ​​លេច​ធ្លោ​​នូវ​ប្រការមួយ ​​ដែលរូប​គំនូរ​ចង់​​បរិយាយ។​
 
បង​ង្វៀន​ហ្វាង​ផាត​ (Nguyen Hoang Phat) អាយុ​៥៦ឆ្នាំ នៅ​ខណ្ឌ​ប៊ិញ​ថាញ​ (Binh Thanh) ក្រោយ​ពេល​ទស្សនា​រូបគំនូររួច ​​បាន​ឲ្យ​ដឹងថា៖ “សំឡឹង​មើល​ផ្ទាំង​គំនូរ​នេះ ខ្ញុំ​នឹក​ឃើញ​ដល់​សម័យ​មូលធន​។ សម័យ​នោះ​ជីវភាព​រស់​នៅ​​សាមញ្ញ​ ប៉ុន្តែ​មានមនោសញ្ចេតនា​​កក់​ក្តៅ​។ កង់​កាលនោះ​ មាន​តម្លៃខ្លាំងណាស់​ ហើយ​​​នោះ​ជា​មធ្យោបាយ​​ធ្លាប់​​ឃើញ របស់​​មនុស្សគ្រប់​គ្នា​។ អារម្មណ៍ចង​ចាំ​ទាំង​អស់​​​របស់​ខ្ញុំ​ ចេះ​តែ​រលឹក​ឡើង​ ពេលដែល​សំឡឹង​មើល​​គ្រឿង​​​ប្រើប្រាស់​​ដូចនេះ​”៕​

 

អត្ថបទ៖ ង្វៀន​អ្វាញ​ រូបថត៖ ថុងហាយ​
 


បណ្តាអត្ថបទបានផ្សាយ