13/06/2015 11:15 GMT+7 Email Print Like 0

រួមចំណែកបង្កើនការយល់ដឹងរវាងប្រជាជនវៀតណាមនិងអាមេរិក

នាយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀត​ណាម​លោក​ Vu Xuan Hong បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់នៃទីភ្នាក់ងារសារព័ត៌មាន AP របស់​អាមេរិក​ ដឹកនាំដោយលោកប្រធាននិងជាអគ្គនាយក AP Gary Pruitt ដែលកំពុងមកបំពេញទស្សន កិច្ចការ​ងារ​នៅ​វៀតណាម។ នៅទីនេះ លោក Vu Xuan Hong បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ របស់​​ថ្នាក់ដឹកនាំនិងអ្នកយកព័ត៌មាន AP ជាសកម្មភាព១ក្នុងចំណោមសកម្មភាពដែល​រួម​ចំណែក​ក្នុង​ការ​ងារ​រំលឹក​ខួបអនុស្សាវរីយ៍លើកទី ២០នៃទិវាប្រក្រតីទំនាក់ទំនងវៀតណាម-អាមេរិក ក៏ដូចជា រួមចំណែកបង្កើន​ការ​យល់​ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំង២ ផងដែរ៕
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ