អត្ថបទផ្សេងទៀត
ដៃគូ រាជបុត្រសៀក វៀតណាម

ដៃគូ “រាជបុត្រសៀក” វៀតណាម

10/05/2017 15:33 GMT+7

នៅ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៦ ដោយ​កាយវិការ​រក្សាលំនឹងដ៏​ប៉ិន​ប្រសប់​ ​ដោយ​យក​ក្បាល​​ទាល់​​និង​​គ្នា​ បង​ប្អូន​សិល្បករ​សៀក​ជនជាតិ​វៀតណាម​ យ៉ាង​ក្វឹក​កើ​ (Giang Quoc Co) - យ៉ាង​ក្វឹក​ង៉ិប​ (Giang Quoc Nghiep)បាន​ខិត​ខំ​ប្រើ​កម្លាំង​ធ្វើ​ដំណើរ​ឆ្លងកាត់​​៩០​កាំ​ជណ្តើរ​ឡើងទៅកាន់​​វិហារ Girona ​ (នៅ​​ទីក្រុង Girona ប្រទេសអេស្ប៉ាញ​) ក្នុង​អំឡុង​​ពេល​៥២នាទី​។ ជាមួយ​កម្រិត​ពិបាក​និង​គ្រោះ​ថ្នាក់​​ខ្ពស់​ ការ​ធ្វើ​ដំណើរ​ខាងលើ​ទាក់​ទាញ​មនុស្ស​​មក​ទស្សនា​ផ្ទាល់​និង​លើកទឹក​ចិត្ត​យ៉ាង​កុះ​ករ​​ ក្នុង​​នោះ​​មាន​ទាំង​​អ្នក​មុខអ្នក​ងារនៃ​​វិហារ​ មន្ត្រី​មូលដ្ឋាន ​និង​សិល្បករ​សៀក​អន្តរជាតិ​។​
អានព័ត៌មានលំអិត...
បុរសជនជាតិអាមរិក លាបពណ៌ ផ្លូវ​ថ្នល់​បូរាណ​

បុរសជនជាតិអាមរិក “លាបពណ៌” ផ្លូវ​ថ្នល់​បូរាណ​

01/05/2017 08:01 GMT+7

ថ្ងៃមួយ​ ច្រក​ចូលតូចដែល​​ប្រឡាក់ទៅដោយ​​ស្លែ ចាស់​គម្រិល នៅ​ក្បែ​រ​ទីស្ការ​បូជា​​គិម​ង៉ឹន​ (Kim Ngan) នៅផ្លូវ​​ហាង​បាក (Hang Bac) (ហាណូយ) ​បាន​ផ្លាស់​សម្លៀក​​បំពាក់​​ថ្មី​​ រស់​​រវើក​ និង​​ស្រស់​ប៉​​ប្រិម។ អ្នក​និពន្ធ​នៃ​ផ្ទាំង​គំនូរ​ចម្រុះទៅដោយ​​ពណ៌សម្បុរ​​នេះ គឺ​​បុរស​ជនជាតិ​​អាមេរិក​ Scott Matt ។
អានព័ត៌មានលំអិត...
លោកឯកអគ្គរដ្ឋទូត Konstantin Vasilievich Vnukov មាន​ឧបនិស្ស័យ​ជាមួយវៀតណាម

លោកឯកអគ្គរដ្ឋទូត Konstantin Vasilievich Vnukov មាន​ឧបនិស្ស័យ​ជាមួយវៀតណាម

12/04/2017 11:13 GMT+7

ចំពោះ​លោក​ឯកអគ្គរដ្ឋ​ទូត​​រុស្ស៊ី Konstantin Vasilievich Vnukov វៀតណាម​​ជាទឹក​ដី​ដ៏​អស្ចារ្យ​ បាន​លោក​​ស្រឡាញ់​រាប់អានអស់ពីដួង​ចិត្ត​​។ លោក​អញ្ជើញ​មក​ដល់ប្រទេស​​វៀតណាម ​ជា​លើក​ដំបូង​បង្អស់​​នៅ​ឆ្នាំ​២០០៦ ជាអ្នក​ការទូត​រុស្ស៊ី​ កាល​​នោះ​​​អញ្ជើញអមដំណើរ​លោក​​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin ចូល​រួម​សន្និសីទ​កំពូស​ APEC នៅ​វៀតណាម​ ហើយចាប់ពីពេល​នោះ​មក​ លោក​បាន​ផ្សារ​ភ្ជាប់​ជាមួយ​​ដែន​ដី​រូប​អក្សរ S ដូចជា​ឧបនិស្ស័យ​មួយ​។
អានព័ត៌មានលំអិត...
លោក សាស្ត្រាចារ្យរង បណ្ឌិត ង្វៀនក្វាងតឹន (Nguyen Quang Tuan) - វេជ្ជបណ្ឌិតឆ្នើមក្នុងជំនាញផ្នែកបេះដូង

លោក សាស្ត្រាចារ្យរង បណ្ឌិត ង្វៀនក្វាងតឹន (Nguyen Quang Tuan) - វេជ្ជបណ្ឌិតឆ្នើមក្នុងជំនាញផ្នែកបេះដូង

10/04/2017 16:08 GMT+7

ដោយបំណង​បរិច្ចាក រួម​ជាមួយ​​ចិត្តមនុស្សធម៌​និង​មនោសញ្ចេតនា​ចំពោះអ្នកជំងឺ  លោក សាស្ត្រាចារ្យ​រង  បណ្ឌិត ង្វៀន​ក្វាង​តឹន (Nguyen Quang Tuan) តំណាង​​រដ្ឋសភា ​នីតិកាល ១៤ នាយក​មន្ទីរពេទ្យ​បេះដូង​ហាណូយ (Ha Noi) រួមជាមួយ​សហការី សហការិនី ​បាន​បង្កើតប្រព័ន្ធ​មជ្ឈមណ្ឌល​មួយ​ដែល​បំពាក់​បច្ចេកវិទ្យាដ៏ទំនើបនៅតាមបណ្តាខេត្ត​មួយចំនួន បាន​ជួយ​អ្នក​ជំងឺ​ក្រីក្របានទទួលការព្យាបាល​ជំងឺ​​បន្ទាន់និងទាន់ពេលវេលា ។ ក្នុងកែវភ្នែក​របស់​មិត្ត​អន្តរជាតិ សាស្ត្រាចារ្យ​​រង​  បណ្ឌិត ង្វៀន​ក្វាង​តឹន (Nguyen Quang Tuan) បាន​រួម​ចំណែក​ក្នុងការ​បង្កើត​​ការ​ទីតាំង​​នៃ​​ផ្នែក​បេះដូង​នៅ​ប្រទេសវៀតណាម។
អានព័ត៌មានលំអិត...
Jordan Vogt-Roberts៖ ខ្ញុំជ្រើសរើសវៀតណាម​ព្រោះ​គ្មានទី​ណាដែល​ស្រស់​ស្អាត​ជាង​នេះ​ទៀត​

Jordan Vogt-Roberts៖ ខ្ញុំជ្រើសរើសវៀតណាម​ព្រោះ​គ្មានទី​ណាដែល​ស្រស់​ស្អាត​ជាង​នេះ​ទៀត​

23/03/2017 15:04 GMT+7

ទោះបី​ទទួល​សម្ពាធ​យ៉ាង​ធ្ងន់ ពី​អ្នក​រួម​ការងារស្តីពី​ការ​ត្រូវ​យក​បរិបទ​ភាព​យន្ត​ នៅ​កន្លែងដែល​ Hollywood ធ្លាប់​បាន​ថត​ពីមុន​មក​នោះ ប៉ុន្តែ​ពេល​មក​ដល់​វៀតណាម​ អ្នក​និពន្ធរឿង​ Kong យល់​ភ្លាម​ថា​ គ្មានទី​​ណាដែល​​ស្រស់ស្អាត​ជាង​វៀតណាម​ទេ​សម្រាប់ការ​​អនុវត្ត​ “Kong: Skull Island”។  
អានព័ត៌មានលំអិត...
មនុស្សម្នាក់ដែលបានស្រាវជ្រាវអំពីកោះនិងសមុទ្ររបស់វៀតណាមក្នុងរយៈពេលជាង ៤០ ឆ្នាំ

មនុស្សម្នាក់ដែលបានស្រាវជ្រាវអំពីកោះនិងសមុទ្ររបស់វៀតណាមក្នុងរយៈពេលជាង ៤០ ឆ្នាំ

22/02/2017 15:25 GMT+7

ដោយ​ស្មារតីស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ប្រ​វត្តិ​សាស្រ្ត​រ​និង​វប្ប​ធ៌ម​របស់​ប្រ​ទេស​ជាតិ​​​​ ហេតុ​នេះ​ហើយ​​លោក​បណ្ឌិតប្រវត្តិសាស្ត្រ ​​​​ង្វៀន​ញ៉ា (Nguyen Nha) ​បាន​ចំ​ណាយ​ពេលវេលា​​ជាង​៤០ឆ្នាំ​ ដើម្បី​ស្វែង​រក​​និង​ស្រាវ​ជ្រាវបណ្តា​ឯក​សារ​និង​វត្ថុ ​ដែល​ទាក់ទង​​នឹង​អ​ធិ​បតេយ្យ​ភាព​ ជា​ពិ​សេស​គឺបណ្តា​ឯកសារ​អំ​ពីប្រជុំ​កោះ​ទាំងពីរ៖ ប្រជុំ​កោះ​​ទ្រឿង សា (Truong Sa) និងប្រជុំកោះ​ហ័ង​សា (Hoang Sa)។ ការ​ងារ​របស់​លោកនេះ​​​បាន​​រួម​ចំ​ណែក​ក្នុង​ការផ្គត់​ផ្គង់​​ឯក​សារនិង​​វត្ថុ​​តាងដ៏​សំ​ខាន់ៗ​អំ​ពី​អធិប​តេយ្យ​ភាព​កោះ​និងសមុទ្រ​របស់​ប្រ​ទេសយើង។​​
អានព័ត៌មានលំអិត...
កម្លោះថាច់សាញ (Thach Sanh)  ឆ្លងកាត់សតវត្សរ៍

“កម្លោះថាច់សាញ (Thach Sanh) ” ឆ្លងកាត់សតវត្សរ៍

06/01/2017 14:03 GMT+7

ក្នុងរយៈពេល​ជាងពីរ​ទសវត្សរ៍ បណ្តា​ឈុត​សម្តែង​​សៀក​សត្វ​ពស់​ថ្លាន់​​ក្នុង​និងក្រៅ​ស្រុក របស់សិល្បករ​ឆ្នើម តុង​ទាន់​ថាំង (Tong Toan Thang) មិន​ត្រឹម​តែ​​ធ្វើឲ្យទស្សនិកជន​ចាប់ចិត្ត​ ដោយទេព​កោសល្យ​របស់​គាត់​តែ​ប៉ុណ្ណោះទេ នៅថែមទាំងបាន​ធ្វើ​ឲ្យសត្វ​ដែល​មនុស្សជា​ច្រើន​នាក់​ភ័យខ្លាច ក្លាយទៅ​ជា​សត្វ​​គួរ​ជាទីស្រឡាញ់​ បន្ទាប់ពី​​​គេបាន​មើលការសម្តែង​របស់​គាត់។ ក្រៅពី​ឈ្មោះ “​កម្លោះ​​ថាច់​សាញ (Thach Sanh) ឆ្លង​កាត់​សតវត្សរ៍” ត្រូវបាន​ទស្សនិកជន​​ក្នុង​ស្រុក​​ដាក់​ឈ្មោះ សិល្បករ​ឆ្នើម​ តុង​ទាន់​ថាំង (Tong Toan Thang) ក៏​មាន​​ឈ្មោះ​ក្រៅផ្សេងៗ ទៀត នៅ​ពេល​គាត់​ទៅ​បរទេស​សម្តែងដូចជា៖ ព្រះ​អង្គម្ចាស់​ពស់​ថ្លាន់ (នៅ​សហរដ្ឋអាមេរិក) ប្រុស​ពស់​ថ្លាន់ (នៅប្រទេស​ស៊ុយអែត) ស្តេច​ពស់​ថ្លាន់​ (នៅ​ប្រទេសចិន) Tazan (នៅ​ព្រះរាជាណាចក្រថៃ) … .
អានព័ត៌មានលំអិត...
តន្រ្តីករ ហ្វិញខាយ (Huynh Khai) - អ្នកអស់ពីចិត្តពីថ្លើមដើម្បីតន្រ្តីជនជាតិ

តន្រ្តីករ ហ្វិញខាយ (Huynh Khai) - អ្នកអស់ពីចិត្តពីថ្លើមដើម្បីតន្រ្តីជនជាតិ

21/12/2016 09:24 GMT+7

មាន​កំណើត​ក្នុង​ត្រកូល​​​សិល្បៈ​តន្រ្តី​ច្រៀង​ចាប៉ី​​មិន​ជំនាញ​ សិល្បករ​ឆ្នើម​ ហ្វិញ​ខាយ​ (Huynh Khai) សព្វថ្ងៃជា​ប្រធាន​ផ្នែក​តន្រ្តី ​នៃ​វិទ្យាស្ថាន​តន្រ្តី​​​ទីក្រុង​ហូជីមិញ​​។ លោកជា​អ្នកនិពន្ធ​ទំនុក​បទភ្លេង​​ល្ខោន​កាយ​ឡឿង (Cai Luong)​ ចម្រៀង​មិន​ជំនាញ ​ធ្វើ​រណ្តំ​ចិត្ត​មនុស្ស​ ក៏ដូចជា​រួម​វិភាគទាន​យ៉ាង​ច្រើន ​​ក្នុង​ការ​រក្សា​​និង​អភិវឌ្ឍន៍​​តន្រ្តី​ជនជាតិ​វៀតណាម​។
អានព័ត៌មានលំអិត...