12/06/2015 10:59 GMT+7 Email Print Like 0

រុស្ស៊ីអំពាវនាវឲ្យអនុវត្តដ៏ពេញលេញកិច្ចព្រមព្រៀងទីក្រុង Minsk

នាថ្ងៃទី ១០ ខែមិថុនា ​ឆ្នាំ២០១៥ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាន អំពាវនាវឲ្យភាគីទាក់ទិន​នានា​នៅ​​តំបន់ខាងកើតអ៊ុយក្រែនអនុវត្តដ៏ពេញលេញកិច្ច ព្រមព្រៀងទីក្រុង Minsk ស្តីអំពីបទឈប់បាញ់​ដែល​ចូល​ជា​ធរមានពីពាក់កណ្ដាលខែកុម្ភៈកន្លងទៅ។ ថ្នាក់ដឹកនាំរុស្ស៊ីដែលកំពុងបំពេញទស្សនកិច្ចនៅ​អ៊ីតាលី​បាន​សង្កត់​​ធ្ងន់ថា៖ ការអនុវត្តកិច្ចព្រមព្រៀងទីក្រុង  Minsk មានអត្ថន័យស្លាប់រស់ដើម្បីបញ្ចប់ ជំលោះនៅតំបន់​ខាង​កើត​អ៊ុយក្រែន។​ ការអំពាវនាវរបស់លោក Vladimir Putin ត្រូវបាននាំចេញបន្ទាប់ពីក្រសួងការបរទេសរុស្ស៊ី​បាន​ឲ្យ​ដឹងថា៖ ការអនុវត្តកិច្ចព្រម ព្រៀងពោលខាងលើនៅជួបការលំបាកជាច្រើន។ ម៉ូស្គូបានចាត់ទុកថា៖  Kiev មិន​អនុវត្តឲ្យបានត្រឹមត្រូវភារកិច្ចរបស់ខ្លួនតាមកិច្ចព្រមព្រៀងនោះទេ។ អនុរដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Grigory Karasin បានប្រកាសថា៖ ម៉ូស្គូអស់ស្ឈឹមអំពីដំណើការអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk៕
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ