21/11/2015 09:29 GMT+7 Email Print Like 0

រុស្ស៊ីលើក​ឡើង​លក្ខខណ្ឌស​ម្រាប់​កិច្ចសហប្រតិបត្តិការ​ជាមួយ​សម្ព័ន្ធភាព​លោកខាង​លិច​ប្រឆាំង​នឹងIS​

នាថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៥​ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាន​ប្រកាសថា ម៉ូស្គូ​ត្រៀមខ្លួ​ន​ជា​ស្រេច​សហប្រតិបត្តិការ​ជាមួយ​សម្ព័ន្ធភាព យោធា​លោកខាងលិច​ដែលកំពុងប្រយុទ្ធ ជាមួយពួគឧទ្ទាម IS ប្រសិន​បើ​សមាជិក​នានា នៃសម្ព័ន្ធភាពនេះគោរពអធិបតេយ្យភាពរបស់ស៊ីរី​។ ក្នុងការឆ្លើយសំភាសន៍​ជាមួយវិទ្យុសម្លេង​រុស្ស៊ី លោក Lavrov បានអះអាងថា “យើងខ្ញុំត្រៀមខ្លួនជា ស្រេចសហប្រតិបត្តិការ​ជាមួយ​ប្រទេសនានា​ជាសមាជិក​របស់​សម្ព័ន្ធ​ភាព​អន្តរ​ជាតិប្រឆាំង IS​និងត្រៀមជាស្រេចសហការជាមួយពួកគេប្រសិនបើ​ ពួកគេគោរព អធិបតេយ្យភាព​ក៏ដូច​ជាផលប្រយោជន៍​របស់ថ្នាក់ដឹកនាំស៊ីរី”។ តាមផែនការ រដ្ឋ​មន្ត្រី Lavrov នឹងទៅទស្សនកិច្ចប្រទេសទួរគី នាថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៥​ ដើម្បីចូលរួមកិច្ច ប្រជុំលើកទី៥នៃក្រុមផែនការយុទ្ធសាស្ត្រ​រុស្ស៊ី-ទួរគី​សំដៅផ្លាស់​ប្តូរព័ត៌​មាន​ស្តីពី​ស្ថានភាពនៅស៊ីរី មជ្ឈឹមបូព៌ា​និងអាហ្រ្វិកខាងជើង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ