26/06/2015 10:05 GMT+7 Email Print Like 0

រុស្ស៊ីពន្យាពេលបទហាមឃាត់នាំចូលមុខទំនិញដើម្បីឆ្លើយតបនឹង EU


រុស្ស៊ីពន្យាពេលបទហាមឃាត់នាំចូលមុខទំនិញដើម្បីឆ្លើយតបនឹង EU (Image: VNA)

នាថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៥ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បាន​ប្រកាសថា៖ បណ្ដា​វិធាន​ការឆ្លើយ​តបត​វិញបទ​ដាក់ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប  (EU) ត្រូវបានពន្យា​ពេលបន្ថែម​មួយឆ្នាំ​ទៀត ក្នុង​នោះ មាន​បទ​ហាម​ឃាត់​នាំចូល​ពី​EU។ សេចក្តីប្រកាស​របស់ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin មិន​ជូន​ដំណឺង​លំអិត​ខ្លឹមសារ​នៃបទ​ហាមឃាត់ពោលខាង​លើឡើយ ប៉ុន្តែ មុន​នេះ ប្រធានព្រឹទ្ធសភា​អាមេរិក លោក​ស្រី Valentina Matvienko បានប្រកាស​ថា៖ ក្នុងការ​កសាង​បទហាមឃាត់​របស់រុស្ស៊ី ត្រូវពិនិត្យមើល​ទស្សនៈនៃប្រទេស​ដែលមាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ និងនយោបាយល្អប្រសើរ ជាមួយម៉ូស្គូផង ដូចជា​ហុង​គ្រី ក្រិកនិង​ស៊ីប​ហើយ​ចាត់​ទុក​គប្បី​គាំទ្រ​​បណ្ដាប្រទេស​នេះ។ ក្រៅពី​នោះ រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ រុស្ស៊ី លោក Aleksander Tkachev បាន​ស្នើ​ឲ្យពិនិត្យ​មើល​​បទហាមឃាត់​នាំចូលផ្កា​នុំចំណីត្រី​ខកំប៉ុង ក្នុងក្របខ័ណ្ឌបទ​ហាមឃាត់​ពោលខាងលើ។ ទីភ្នាក់​ងារសារ​ព័ត៌មាន​រុស្ស៊ី TASS បាន​ដកស្រង​ពាក្យ​សំដី​របស់អ្នក​ប្រមុខប្រទេស​នេះថា​៖​ចរចា​ពោល​ខាង​លើត្រូវ​បាន​អនុម័ត​ដើម្បី​ធានាសន្តិសុខ​របស់រុស្ស៊ី ពីបទដាក់ទណ្ឌកម្មនៃ EU ព្រមទាំង នេះគ៏ជាទិស​ដៅល្អសំរាប់ អ្នក​ផលិត​កសិកម្ម​ក្នង​ប្រទេស​រុស្ស៊ី ផង​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ