24/10/2014 09:15 GMT+7 Email Print Like 0

រាល់សកម្មភាពរបស់ចិននៅប្រជុំកោះTruong Sa គឺខុសច្បាប់


លោកស្រី Pham Thu Hang អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម (VOV)

នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ នៅទីក្រុងហាណូយក្រសួងការ​បរទេស​វៀត​ណាម​បាន​រៀប​ចំ សន្និសីទកាសែតសាមញ្ញ។​ នៅសន្និសីទការសែន​នេះ ឆ្លើយសំនួរអំពីប្រតិកម្មរបស់​វៀត​ណាម​ចំពោះការដែលចិនកសាងព្រលាន​យន្តហោះ នៅវាល Chu Thap ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម ​ក៏​ដូចជាការដែលចិន ឡើងសម្លេងគាំទ្រតៃវ៉ាន់ដាក់ពង្រាយ នាវា កងទ័ពប្រចាំការនៅកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa លោកស្រី Pham Thu Hang អ្នក នាំពាក្យរងក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា៖

“ជាថ្មីម្ដងទៀតយើងខ្ញុំអះអាងយ៉ាងខ្លាំងក្លានូវអធិបតេយ្យភាពដែលមិន​អាច ប្រកែកបានចំពោះ ប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។ វៀត​ណាមមានមូលដ្ឋាន កត្តិយុត និងភ័ស្តុតាង ប្រវត្តិសាស្ត្រ​យ៉ាងពេញលេញ​ ដើម្បី​អះអាងនូវអធិបតេយ្យភាពរបស់ខ្លួននៅប្រជុំកទាំងពីរ​នេះ។ រាល់​សកម្ម​ភាព​របស់​ភាគីនានានោដំបន់នេះ ​ដោយមិនបានការអនុញ្ញាត​របស់​វៀត​ណាម​​សុទ្ធតែ​ជាខុសច្បាប់និងមោឃៈ៕

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ