30/11/2016 15:35 GMT+7 Email Print Like 0

រាជទាយាទ Vajiralongkorn ឡើងសោយរាជ្យសម្បត្តិ្តព្រះមហាក្សត្រថ្មីរបស់ថៃ


រាជទាយាទ Vajiralongkorn ឡើងសោយរាជ្យសម្បត្តិ្តព្រះមហាក្សត្រថ្មីរបស់ថៃ (VNA)

នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ រាជទាយាទ Maha Vajiralongkorn ឡើងសោយរាជ្យសម្បត្តិ្តព្រះមហាក្សត្រថ្មីរបស់ថៃដោយមានព្រះនាមគឺព្រះមហាក្សត្រ Maha Vajiralongkorn Badinthorn Theppayawarangkool។ ព្រះអង្គបានក្លាយទៅជាព្រះមហាក្សត្រ Rama ទី ១០ នៃរាជវង្សចក្រីរបស់ថៃបន្ទាប់ពី ព្រះមហាក្សត្រ Bhumibol Adulyadej ចូល​ទិវង្គត​នា​ខែតុលាកន្លងទៅ។

ការឡើងសោយរាជ្យសម្បត្តិ្តរបស់រាជទាយាទ Maha Vajiralongkorn ត្រូវបានអនុវត្តតាមរដ្ឋធម្មនុញ្ញឆ្នាំ ២០១៤ របស់ថៃដែលក្រុមប្រឹក្សានិតិបញ្ញត្តិជាតិ (រដ្ឋសភាថៃ) បានប្រកាសនាថ្ងៃដដែលនៅសម័យប្រជុំពិសេសមួយ ៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ