16/10/2016 10:43 GMT+7 Email Print Like 0

រស់ជាតិចំណីអាហារវៀតណាមនៅសារមន្ទីដំបូងលើពិភពលោកអំពីចំណីអាហារ


រូបថតៈ vietnamplus

ស្វែងរករស់ជាតិ​ចំណីអាហារវៀតណាម ជាកម្មវិធីដោយសារមន្ទីជំនាញ​ខាង​ចំណី​អាហារ​ មានឈ្មោះថាAlimentarium​ ទីក្រុង Vevey ចំណុះរដ្ឋ Vaud ភាគ​ខាង​លិច​ប្រទេស​ស្វីស និង​ស្ថាន​ទូត​វៀត​ណាម​ប្រចាំ​នៅ​ស្វីស​រៀបចំ​ឡើង​។ នេះជា​លើក​ដំបូង​ដែល Alimentarium សារមន្ទីដំបូងលើពិភពលោកអំពីចំណីអាហារបាន​បង្កើត​មុន​នេះ​៣០​ឆ្នាំ ដែល​ជ្រើស​រើសចំណី​អាហារ របស់ប្រទេសមួយ។ ថ្លែងមតិក្នុងពិធី​បើក លោក​ស្រី Laetitia Aeberl តំណាងសារមន្ទី Alimentarium ឲ្យដឹងថា ការ​ដែល​សារ​មន្ទី​យល់​ព្រម​រួម​ជាមួយ​ស្ថាន​ទូត​វៀត​ណាម​រៀប​ចំ​កម្ម​វិធីចំណី​អាហារជា​ ប្រការពិសេសណាស់ សម្តែងឡើងការយកចិត្តទុកដាក់ នូវទំនាក់ទំនងរវាងប្រទេស​ទាំងពីរ​និង​វិស័យចំណី​អាហារ​របស់វៀតណាម។ ចូលរួមក្នុងកម្មវិធីនេះ ភ្ញៀវក៏បាន​ទស្សនា​នូវ​អាហារ​ពិសេស​របស់​វៀត​ណាម​ផង​ដែរ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ