27/06/2016 09:44 GMT+7 Email Print Like 0

រសជាតិផ្អែមរបស់ chocolate បារាំងដែលធ្វើពីផ្លែកាកាវវៀតណាម

ថ្មីៗនេះ ក្រោមប្រធាន​បទ “ប្រភេទ chocolate ឆ្ងាញ់​បំផុត ដែលមិត្តមិន​ទាន់បាន​ញ៉ាំសាក- The​ Best Chocolate You’ve Never Tasted” ស្រ្តី​អ្នក​យក​ព័ត៌​មាន Lawrence Osborne របស់​​​ស្ថាប័ន​កាសែត New York Times (អាមេរិក) បាន​ឧទ្ទេសនាម​ក្នុង​បទយក​​ការណ៍​​របស់​ខ្លួន​​​អំពី​​ដើម socola ប្រណិតបំផុត​លើពិភព​លោក ដែល​កំពុង​បាន​ផលិត​នៅមូលដ្ឋាន​តូចមួយ​ក្នុង​​ទីក្រុង​ហូជីមិញ។ ទោះ​បី​ទើប​​បង្កើត​​ឡើងបាន​ជិត៥ឆ្នាំ តែChocolate Marou សព្វ​ថ្ងៃ​បាន​វាយ​​តម្លៃជា​ប្រភេទ socola “ពិតជារបស់​បារាំង” ដោយ​មាន​វត្ថុ​ធាតុ​​គឺផ្លែ​កា​កាវ ដែល​ប្រមូល​ផល​ពី​កសិដ្ឋាន​នៅវៀត​ណាម ដែល​បានបង្កើត​ដោយអាជីវករ​ជន​ជាតិ​បា​រាំង​។

ជួបគ្នាដោយចៃដន្យ​ពីប្រាំឆ្នាំមុន ពេលនោះបុរសមានលោហិតបា​រាំង- ជប៉ុន Samuel Maruta មក​ដល់​វៀត​ណាម ដើម្បី​ធ្វើគ្រូប​ង្រៀន រីឯ Vincent Mourou ជាអតីតឯកទេសផ្សាយ​ពាណិជ្ជ​កម្ម ប៉ុន្តែ​ពួក​គាត់​មាន​ក្តីចំណូល​ចិត្ត​រួម​គឺ chocolate។ មានឱកាស​ទៅទស្សនា​និងញ៉ាំសាកគ្រាប់​កាកាវ ដែលបាន​ដាំនៅវៀត​ណាម ពួក​គេភ្ញាក់​ផ្អើរនិង​ចូលចិត្ត ពីព្រោះគ្រាប់កាកាវមានរសជាតិ​ពិសេស របស់​វា ហើយ​ពួក​គាត់​ក៏សម្រេច​ចិត្តទៅ​ដល់​តំបន់​ដីតីង្វៀន និង​វាលទំនា​បទ​ន្លេគឺ​ឡុង ដើម្បីធ្វើការ​ជាមួយ​ប្រជាកសិករ​ ក្នុងកសិដ្ឋាន​ដំណាំកាកាវ​។ គម្រោង​ការផលិត​សាកល្បង​ chocolate សិប្បកម្ម​នៅវៀត​ណាម បាន​ចាប់​ផ្តើម​ពីថ្ងៃនោះ​មក​។

ផ្តើមអាជីវកម្ម​នៅ បារៀ - វុងតៅ ហើយបន្តដល់ខេត្ត​តៀន​យ៉ាង បេន​ត្រែ ដុង​ណាយ ក្រោយពី​សាក​ល្បង​ជា​ច្រើន​លើក Samuel និង Vincent បានស្វែង​រកឃើញកា​កាវ នៅរាល់មួលដ្ឋាន​នេះ អាច​ផលិត​ចេញ chocolate ដែល​មានរស​ជាតិ​ផ្សេងគ្នា ទោះបីមាន​អត្រាដូច​គ្នា។​

ជាអ្នក​មើលសំខាន់នូវរសជាតិ​ពិសេស នៃផលិតផលតាមបែប​វប្បធម៌បារាំង Samuel និង Vincent បាន​សម្រេច​ចិត្តដាក់​ឈ្មោះឲ្យផលិត​ផល chocolate យោង​ទៅតាមមូលដ្ឋាន​ដែល​ដាំនៅដំណាំ​កាកាវ។ នៅចុង​ឆ្នាំ២០​១១ ក្រុមហ៊ុនជំនាញ chocolate single-origin មួយ (ប្រភេទ chocolate បាន​ផលិត​១០០% ពីគ្រាប់​កាកាវ​ដែល​ប្រមូល​ផល នៅក្នុងកសិដ្ឋាន​ឬតំបន់ដីប្រាកដ​មួយ) បានប្រសូត្រ​ចេញ ហើយមានឈ្មោះហៅថា Marou Faiseurs de Chocolat ជាឈ្មោះដែលបានផ្សំឡើង​ ដោយគោតនាម​របស់អ្នកទាំងពី​រគឺ​ Marata – Mourou។


ជ្រុងមួយនៃរោងចក្រផលិត Chocolate Marou ស្ថិតនៅខណ្ឌធូដឹក ទីក្រុងហូជីមិញ។

បុគ្គលិកបរទេសធ្វើការក្នុងក្រុមហ៊ុន Marou Faiseurs de Chocolat នៅខណ្ឌធូដឹក ទីក្រុងហូជីមិញ។

គ្រាប់កាកាវបានលីងមុនពេលបំបែកសម្បក។

ដំណាក់កាលលីងកាកាវ។

គ្រាប់កាកាវជាវត្ថុធាតុដើម ក្រោយពេលបានហាលស្ងួត។

គ្រាប់កាកាវជាវត្ថុធាតុដើម ក្រោយពេលហាលស្ងួត សម្រេចកម្រិតស្តងដាបាននាំចូលមក
ដើម្បីផលិត Chocolate Marou។


គ្រាប់កាកាវគំរូ បានគូសសម្គាល់តាមតំបន់វត្ថុធាតុដើមផ្សេង។

លោក Samuel Maruta ជាអ្នករួមបង្កើតពាណិជ្ជសញ្ញា Samuel Maruta ពិនិត្យគុណភាពគ្រាប់កាកាវ។

ក្នុងរោងចក្រផលិត Chocolate Marou នៅខណ្ឌធូដឹក ទីក្រុងហូជីមិញ យើង​ខ្ញុំបាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ខ្សែ​ចង្វាក់​​ផលិត chocolate បិទជិត​មួយ តាំងពីការធ្វើប្រព្រឹត្តិកម្ម​គ្រាប់​កាកាវ ទៅដល់​ខ្ចប់ជា​ប្រអប់ នាំដើម chocolate ចេញពីរោងចក្រ (ភាសាអង់​គ្លេស​ហៅថា bean-to-bar)។ នេះគឺជា​ទម្រង់​រូបភាព​ផលិត​មិន​ទាន់​បាន​អនុវត្ត​នៅវៀត​ណាម។ សព្វ​ថ្ងៃ Chocolate Marou បានផលិតចេញ​ប្រាំមួយ​ប្រភេទ ផលិត​ផល chocolate ដែល​មាន​បរិមាណ​កាកាវ ក្នុងរង្វង់ពី៧០%​ដល់​៧៨% បានច្នៃពីប្រភព​គ្រាប់​កាកាវ របស់​មូលដ្ឋាន​ទាំង​ប្រាំមួយ​ផ្គត់ផ្គង់​ឲ្យរួមមានខេត្ត​ដាក់​ឡាក់ ឡឹមដុង បារៀ-វុងតៅ តៀនយ៉ាង ដុងណាយ និងបេនត្រែ។ ក្នុង​នោះ Marou តៀនយ៉ាង​៨០% ជាប្រភេទ chocolate មាន​រសជាតិ​របស់​តំបន់​ដីដែល​សម្បូរ​បែបទៅ​ដោយ​ផ្លែឈើ​និង​ទឹក​ឃ្មុំ នៅក្បែរ​មាត់​ទន្លេ​តៀន ហើយក៏ជាប្រភេទ chocolate ចំណាប់​អារម្មណ៍​បំផុត ពីព្រោះ​វាមាន​រសជាតិ​ល្វីង ខ្លាំង​បន្តិច ដាក់​ចូលក្នុង​មាត់ភ្លាម គឺអាច​ទទួលបានអារម្មណ៍​នៃរសជាតិ ដែលរលាយ​ចេញ។ ផ្ទុយ​ទៅវិញ ប្រភេទ Marou បារៀ៧៦% បែរជានាំមកនៅការពិសោធន៍​រសផ្អែម បៀម​កាន់​តែយូរកាន់​តែក្តៅ​ហិល​បន្តិច។ នេះបាន​ចាត់ទុក​ជាប្រភេទ chocolate ពិសេសបំផុត​របស់ Marou។ ក្រៅពី​នោះ​នៅមាន​ខេត្ត​ដុង​ណាយ​៧២% ឡឹម​ដុង ៧៤% បេនត្រែ ៧៨% និងប្រភេទមួយចំនួនសម្រាប់​ចុងភៅ​ល្បីឈ្មោះ​។

តាម Samuel ក្រោយពេលជ្រើសរើសបានផ្លែកាកាវ​ឆ្ងាញ់ ម្ចាស់​ចំការ​ត្រូវ​ធានា​ធ្វើ​ហ្មត់​ចត់ ​នូវ​ដំណាក់​កាល​ច្នៃ​គ្រាប់ chocolate ដំបូង ពីព្រោះបើធ្វើខ្ជះ​ខ្ជាយ​នឹងធ្វើឲ្យ​ខូច​ឬ​បាត់​រសជាតិ​ភ្លាម។ ពេល​ជ្រើស​រើស​បាន​ទំនិញ​មាន​គុណ​ភាព​ពិត​ប្រាកដ ក្រុមហ៊ុន Marou ត្រៀមខ្លួនផ្តល់តម្លៃខ្ពស់​ជាងទីផ្សារ។ ដោយហេតុនោះ ផលិត​ផល Chocolate Marou មួយថ្ងៃទៅមួយថ្ងៃកាន់តែ​ពេញ​និយម ចំពោះអតិថិជន​អន្តរជាតិ។ ក្រោយ​រង្វាន់​ត្រៀម​នៅ​បារី​ស​ឆ្នាំ២០១២ Marou មាន​កតិ្តយលដណ្តើមបាន​បីរង្វាន់ មេដាយ​មាស ប្រាក់ សំរិទ្ធ របស់​វិទ្យាស្ថាន Chocolate London។ ជា​ពិសេស ក្នុងផ្សារណាត់ chocolate ធំបំផុតពិភព​លោកនៅ​បារីសឆ្នាំ​២០១៣ (Salon du Chocolat 2013) 400kg Chocolate Marou បានលក់​ដាច់ក្រោយ​ពីបួនថ្ងៃ​ដាក់​លក់។

សព្វថ្ងៃ ក្រៅពីសណ្ឋាគារមួយចំនួន និងសហគមន៍ជនបរទេសនៅវៀត​ណាម Chocolate Marou មាន​ទីផ្សារ​សំខាន់​នៅទ្វីប​អឺរុប បំផុតគឺប្រទេសបារាំង ស៊ុយអែត​និងអង់គ្លេស។ ផលិតផល Chocolate Marou មានវត្ត​មា​ន​នៅប្រទេស​អាមេរិក កាណាដា អូស្រ្តាលី នូវែលហ្សេឡង់ ថៃ ជប៉ុន។ល។ តាម Samuel បើ​ប្រមូល​ផល​ត្រូវ​ពេល​និង​ធានាបាន​បទដ្ឋាន​ច្នៃ កាកាវវៀតណាម មានគុណភាពមិនចេញ​ប្រភេទកាកាវ ដែល​ល្បីឈ្មោះ​មក​អំពី​អាមេរិក​ខាងត្បូងឬ​ម៉ាដាហ្គាស្ការ។ ជាក់ស្តែងនៅប្រទេស​ជាច្រើន ក្នុងនោះបំផុតគឺ​បារាំង អតិថិជន​តែង​បង្ហាញ​ភាពចំណូល​ចិត្តពេល​ដឹង Marou បានផលិតនិងមាន​វត្ថុធាតុដើម១០០%ពីវៀត​ណាម។



ផ្លែកាកាវមានប្រភពពីវៀតណាម ធ្វើជាវត្ថុធាតុដើម ផលិត Chocolate Marou ល្បីឈ្មោះ។

ចាក់ពុម្ពផលិតផល Chocolate Marou ដោយសិប្បកម្ម។ 

វិចខ្ចប់ផលិតផល Chocolate Marou។

ផលិតផល Chocolate Marou ខេត្តបេនត្រែ ៧៨% ប្រើប្រាស់វត្ថុធាតុដើមជាផ្លែកាកាវដែលបានដាំនៅខេត្តបេនត្រែ។

លោក Samuel Maruta  ជាអ្នករួមបង្កើតក្រុមហ៊ុន Marou Faiseurs de Chocolat
មានពាណិជ្ជសញ្ញា Chocolate Marou។


មិនត្រឹមតែធានាគុណភាព ផលិតផល Chocolate Marou នៅមានរចនាប្រអប់ស្អាត់ចំណាប់អារម្មណ៍។

ពីគ្រាប់កាកាវដែលបានប្រមូល​ផល បែងចែកប្រភេទ និងច្នៃសិប្បកម្មលើ​ដំបូង Chocolate Marou ពិតប្រាកដ​បាន​ទទួល​ស្គាល់​ដូច​ជាប្រភេទ chocolate លំដាប់ថ្នាក់​មួយ ពេលដើម chocolate Marou មាន​ទីជំហរ​ប្រាកដ​ជាក់​ស្តែង លើទីផ្សារ chocolate ពិភពលោក។ ពាណិជ្ជសញ្ញា chocolate ពិសេសនេះ សព្វថ្ងៃ​មាន​វត្តមាន​នៅ​តាម​ហា​ង ផ្សារទំនើបល្បីឈ្មោះពិភពលោកដូចជា៖ ប្រព័ន្ធ​ផ្សារទំ​នើប Harvey Nichols របស់អង់​គ្លេស ឬ Whole Foods របស់​អាមេរិក៕

អត្ថបទ៖ ង្វៀនវូថាញដាត  រូបថត៖ ដាំងគីមផឿង
 

បណ្តាអត្ថបទបានផ្សាយ