29/06/2017 14:54 GMT+7 Email Print Like 0

រមណីយដ្ឋានកោះកូតូ (Co To)

ស្ថិតនៅខាងកើតនៃខេត្តក្វាងនិញ(Quang Ninh) កោះកូតូ (Co To) គឺជា​រម្មណីយដ្ឋានមនោរម្យ និង​ទាក់ទាញ​ភ្ញៀវ​ទសេចរណ៍​ស្វែង​យល់​សោភណ្ឌភាព​ធម្មជាតិ​​៖ វាល​ខ្សាច់​ពណ៌សធំ​ល្វឹង​ល្វើយ​និង​ទឹក​សមុទ្រ​ថ្លា​ឈ្វេង ក្នុង​ប៉ុន្មាន​ថ្ងៃ​នៃ​រដូវ​ក្តៅ។

ក្នុងប៉ុន្មាន់ថ្ងៃ​ដើម​ខែ​មិថុនា យើង​ខ្ញុំ​រួម​ដំណើរ​ជាមួយ​​ក្រុម​យុវវ័យ​មកទេសចរណ៍​កោះ​កូតូ (Co To)​​ ដែលរៀបចំ​ដោយ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ទេសចរណ៍​ជូង (Chung) ។ បាន​ឲ្យ​ដឹង​ថា៖ ក្រុម​ហ៊ុន​នេះ​​​កំពុងអនុវត្តន៍​ផលិតផល​ទេសចរណ៍​រួម​សំរាប់​យុវវ័យ​ដែល​ចូលចិត្ត​ទេសចរណ៍​ ប៉ុន្តែ​ចង់​ចំណាយ​​​តិច ថែមទាំង​​​ធានា​បាន​ប្រើប្រាស់សេវាកម្ម​ទេសចរណ៍​ល្អ​ ​​នៅ​រម្មណីយដ្ឋានចាប់​ចិត្ត​​នៃប្រទេស​វៀតណាម​និង​​លើ​ពិភពលោក។

យើង​ខ្ញុំ​ធ្វើ​ដំណើរ​ពី​កំពង់​ផែ​កាយ​រ៉ុង​​ (Cai Rong) ដល់​កោះ​កូតុ (Co To)​​ ដោយ​នាវា​ទេសចរណ៍​ដែល​មាន​តំលៃ​ ២០ ម៉ឺន​​សំរាប់​មនុស្ស​ម្នាក់។ ​ពី​កំពង់​ផែ​ យើងខ្ញុំជិះ​រថយន្តប្រើ​ភ្លើង​​​ទៅ​ដល់​កណ្តាល​ទីរួម​ស្រុក​កូតុ (Co To)​​ និង​មើលឃើញ​ភោជនីយដ្ឋាននិងសណ្ឋាគារ​ជា​ច្រើន ដើម្បី​បំ​រើ​​ភ្ញៀវ​ទេសចរណ៍។ យើង​ខ្ញុំ​​សំរាក​នៅកូតូ (Co To)​​ mini resort រួម​មាន ១៧ ​បន្ទប់​ដែល​កសាង​តាម​រចនាបទ​ផ្ទះ​ឈើ​តូច​​​និងបែរមុខ​ទៅ​សមុទ្រ​ហ៊ុង​វ៉ាន (Hong Van) ​និង​មានតំលៃពី​ ១ លាន​ដុង ដល់​ ២ លាន​ដុង​​សំរាប់​មួយបន្ទប់​ក្នុង​រយៈពេលមួយយប់។


ភ្ញៀវទេសចរណ៍ឡើងនាវា ដើម្បីត្រៀមខ្លួនចេញដំណើរទៅកាន់កោះកូតូ (Co To) ។

ផ្លូវសមុទ្រទៅកាន់កោះ កូតូ (Co To)ដ៏មនោរម្យ ពីព្រោះយើងបានគយគន់បណ្តាភ្នំធំ
ភ្នំតូចរបស់បេតិកភណ្ឌពិភពលោកឈូងសមុទ្រហាឡុង (Ha Long)។ 


ផ្ទះឈើតូចៗបានលាបពណ៌ខុសគ្នានិងទាក់ទាញភ្ញៀវទេសចរណ៍
នៅពេលមកឆ្នេរសមុទ្រហ៊ុងវ៉ាន (Hong Van)។


វាលថ្ម ម៉ោងរ៉ុង (Mong Rong) គឺជាការរួមផ្សំដ៏អស្ចារ្យរវាងថ្មនិងទឹក និងក្លាយទៅជាទីកន្លែងចាប់ចិត្ត
បំផុតនៅចំពេលថ្ងៃត្រង់សំរាប់ភ្ញៀវទេសចរណ៍កោះកូតូ ដូច្នេះយើងមិនភ្លេចមិនមកទស្សនាទេ។ 


ទិដ្ឋភាពភូមិនេសាទនិងតំបន់ភ័ស្តុភារសំរាប់មុខរបរនេសាទលើកោះកូតូ (Co To) ។

នៅទីនេះ ភ្ញៀវទេសចរណ៍អាចស្វែងយល់សកម្មភាពនេសាទ កែច្នៃគ្រឿងសមុទ្ររបស់អ្នកនេសាទដែលរស់លើកោះកូតូ (Co To) ។

ដោយ​ជំនួយដ៏​ស្មោះ​ត្រង់​របស់​ម្ចាស់​កូតូ (Co To) mini resort ក្រុម​យើង​ខ្ញុំ​បាន​ជួល​ម៉ូតូ​មួយ​គ្រឿង​ដែល​មាន​តំលៃ ២៥ ម៉ឺន​ក្នុង​មួយ​ថ្ងៃ​ ដើម្បីងាយ​ស្រួល​ធ្វើ​ដំណើរ​ស្វែងយល់​បណ្តា រម្មណីយដ្ឋាន​ដ៏​ចាប់​ចិត្ត​លើ​កោះ​ស្រស់​ស្អាត​នេះ។

ជិះ​ម៉ូតូ​​លើ​ផ្លូវ​ជ្រាល​​​ស្ថិតក្បែរ​​តំបន់​ព្រៃ យើង​ខ្ញុំ​បាន​មកដល់បង្គោល​ភ្លើង​ហ្វារ​កូតូ (Co To) មាន​កម្ពស់ ១០០ ម៉ែត្រ​​ បើសិន​ប្រៀបនឹង​កំរិត​ទឹក​សមុទ្រ​ និង​បាន​ចាក់ទុក​ដូចជា​ “ដំបូល​”​របស់​កោះនេះ។ យើង​ខ្ញុំឡើង ៧២ កាំ​នៃ​​​កាំ​ជណ្តើរ​​ដែល​កសាង​តាម​រូបសំបក​ខ្យង។ប៉ុន្តែជាចុង​ក្រោយ​ យើង​ខ្ញុំ​បាន​ឡើង​ដល់​កំពូលបង្គោល​ភ្លើង​ហ្វារ និងគយគន់​ទិដ្ឋភាព​​​ស្រស់​ស្អាត​​​រវាង​​សមុទ្រ​និងមេឃ​នៅ​ទីនេះ​​ ដែលបាន​​​​​បង្កើត​ចំណាប់អារម្មណ៍​មិន​អាច​ភ្លេច​​បាន​ចំពោះ​យើង​ខ្ញុំ។​
 
​ធ្លាប់​​ឮ​អំពី​​កោះ​កូតូ (Co To) មានវាល​ថ្ម​ ម៉ោង​រ៉ុង (Mong Rong) គឺ​ការ​រួមផ្សំ​ដ៏​ពិសេស​​និង​អស្ចារ្យរវាង​​ថ្ម​និង​ទឹក​​ នៅ​ចំពេល​ថ្ងៃត្រង់ ដែល​ពេល​វេលា​​មកទស្សនា​​ដ៏​ស្អាត​បំផុត​ចំពោះ​​ភ្ញៀវ​ទេសចរណ៍​​មិន​អាច​មិន​មកទស្សនាទេ។ នៅ​ពេល​មក​ដល់​ទីកន្លែងនេះ យើង​ខ្ញុំ​ពិត​ជា​​ភ្ញាក់​ផ្អើល​នៅ​ពេល​មើលឃើញ​ភ្នំ​​ខ្ពស់​ស្កឹម​ស្កៃ​ដែលឆ្ពោះ​ទៅ​កាន់​សមុទ្រ​ដែល​​​ប្រៀប​នឹង​ក្រចក​សត្វ​​នាគ។

​តាម​ប្រជាជន​រស់​លើកោះ​នេះ​និយាយ​ឲ្យ​ដឹង​ថា វាល​ថ្ម​ ម៉ោង​រ៉ុង (Mong Rong) មាន​ឈ្មោះ​ផ្សេង​គឺ​កូវ​មី (Cau Mi) មាន​ទំហំ ៤០ ហិចតា ប្រវែង ២ គីឡូម៉ែត្រ​ តាម​ទិស​ឦសាន-ទិសនិរតី​។ វាល​ថ្ម​ ម៉ោង​រ៉ុង (Mong Rong) គឺ​​ប្រព័ន្ធថ្ម​​Sedimentary ​ដែល​រេចរីល​ដោយ​ទឹក​សមុទ្រ។ ឆ្លង​កាត់​រាប់​រយ​ឆ្នាំ​​​អភិវឌ្ឍន៍ភូគព្ភសាស្ត្រ ផ្ទាំង​ថ្មដែល​​មាន​រូបរាង​​ពិសេសទាំងនោះ ​ត្រួត​ឡើង​គ្នានិង​ពណ៌ថ្ម​នៅតែ​ស្រស់​ស្អាត។ វាលថ្ម​ ម៉ោង​រ៉ុង (Mong Rong) គឺ​ជាទីកន្លែង​​ស្អាត​បំផុត​ ដើម្បី​យើង​គយគន់​ព្រះអាទិត្យ​រះនៅ​កោះ​កូតូ (Co To)។

​ឆ្លង​កាត់​ផ្លូវ​​ romatic ដែល​មាន​ឈ្មោះ “ផ្លូវ​ស្នេហា” ស្ថិតក្នុង​ទីរួម​ស្រុក យើង​ខ្ញុំ​មកឆ្នេរ​សមុទ្រ​វ៉ាន​ចាវ (Van Chay) ​ដែល​ចាត់​ទុក​ដូចជា​​សមុទ្រ​ស្អាត​បំផុត​ នៅ​កោះ​កូតូ (Co To) ។ ​​ក្នុង​ខែ​មិថុនា​គឺ​ខែ​ចាប់​ផ្តើម​រដូវ​​ទេសចរណ៍ ដូច្នេះ​​វាល​សមុទ្រ​​​វ៉ាន​ចាវ  (Van Chay) ​តែង​តែជា​ច្រើន​កុះករ។ នៅ​ពេល​​អស្តង្គត​រៀប បរិយាកាស​​នៅ​ទីនេះ​ពិត​ជា​អ៊ូអរ​ ពីព្រោះ​ភ្ញៀវ​​​ងូត​ទឹក​សមុទ្រ​និង​លោត​រលក​សមុទ្រ។


ភ្ញៀវមកទស្សនាបង្គោលភ្លើងហ្វារខ្ពស់បំផុត នៅ កោះកូតូ (Co To) ។

បង្គោលភ្លើងហ្វារកូតូ (Co To) គឺមួយក្នុងចំណោម ៣០ “កែវភ្នែកនៃសមុទ្រនៅរាត្រី”
កំពុងបំភ្លឺលើតំបន់សមុទ្ររបស់ប្រទេសវៀតណាម។ បង្គោលភ្លើងហ្វារកូតូ (Co To) ត្រូវបានកសាង
ពីចុងសតវត្សរ៍ ១៩ ។ នាសព្វថ្ងៃនេះ បង្គោលភ្លើងហ្វារកូតូ (Co To) ត្រូវបានប្រើប្រាស់ថាមពល
ពីព្រះអាទិត្យ ដូច្នេះបង្គោលភ្លើងហ្វារនេះអាចបំភ្លឺក្នុងរយៈពេលយូរជាង។

ទិដ្ឋភាពនៃកោះកូតូ (Co To) មើលពីកំពូលបង្គោលភ្លើងហ្វារកូតូ (Co To)។

ពីបង្គោលភ្លើងហ្វារកូតូ (Co To) មើលសម្លឹងឆ្ងាយបន្តិច យើងបានមើលឃើញកោះកូតូ (Co To)
តូចនិងកោះថាញឡឹន (Thanh Lan) កោះទាំងពីរនេះមានវាលខ្សាច់ដ៏មនោរម្យ។


ភ្ញៀវងូតទឹកសមុទ្រក្នុងទឹកសមុទ្រថ្លាឈ្វេងនិងត្រជាក់ នៅសមុត្រវ៉ានចាវ (Van Chay)។

ភ្ញៀវទេសចរណ៍ងូតទឹកសមុទ្រថ្លាឈ្វេង តោងថ្មនិងទទួលរលកសមុទ្របោកបក់ដល់ត្រើយ។

បើសិនឆ្នេរសមុទ្រហ៊ុងវ៉ាន(Hong Van) និងវាលថ្មម៉ោងរ៉ុង (Mong Rong) គឺជាទីកន្លែងគយគន់
ព្រះអាទិត្យរះស្អាតបំផុត រីឯឆ្នេរសមុទ្រវ៉ានចាវ ( Van Chay ) វិញ ទីកន្លែងចុងក្រោយនៃ
កោះកូតូ (Co To) ពិតជា  romantic និងសុខសាន។


នារាត្រី សម្លេងច្រៀង ការជួបជុំនិងពិភាក្សារបស់បណ្តាក្រុមភ្ញៀវទេសចរណ៍ បានរៀបចំក្បែរ
អណ្តាតភ្លើងឆេះ នៅឆ្នេរសមុទ្រ។


នាទីសំរាករបស់ភ្ញៀវក្នុងផ្ទះឈើស្អាតនៃតបន់ ក្បែរឆ្នេរសមុទ្រហ៊ុងវ៉ាន់ (Hong Van)។

មកទស្សនាកោះកូតូ (Co To) ភ្ញៀវនឹងជិតស្និទ្ធជាមួយធម្មជាតិ ស្របខ្លូនក្នុងទេសភាពមនោរម្យនៅទីនេះ។

នា​ពេល​យប់ យើង​ខ្ញុំ​ពិសា​​ពិធីជប់​លៀង​​គ្រឿង​សមុទ្រ​ស្រស់ រួម​មានមឹក បង្គា ត្រី ឬខ្យងម្រាម​ដៃ​​​ឮសម្លេង​រលក​សមុទ្រ​បោកបក់​ដល់​ត្រើយ ក្រោម​ពន្លឺ​​មកពី​​ចង្កៀង​​​​​ឲ្យ​ដឹង​ព្យុះ​​ដែល​​រៀបចំ​យ៉ាងសមស្រប។ ដំណើរ​ទេសចរណ៍​កោះ​កូតូ (Co To) របស់​យើង​ខ្ញុំ​បាន​បញ្ចប់​​ដោយ​បណ្តា​បទ​ចម្រៀង​សប្បាយរីករាយ ការ​ជួយជុំ​​និង​ចែក​រំលែក​បទពិសោធន៍​ទេសចរណ៍​ជាមួយ​បណ្តា​សមាជិក​វ័យ​ក្មេង​ក្នុង​ក្រុម​​ក្បែរ​អណ្តាត​ភ្លើង​ឆេះ​​នៅ​ឆ្នេរ​សមុទ្រ./.

បើសិន​ជា​អ្នក​ចង់​​ទេសចរណ៍កោះ​កូតូ (Co To) ​​និង​ចំណាយពី ៩៩៩ ពាន់​សំរាប់​មនុស្សម្នាក់ ភ្ញៀវអាច​ទាក់​ទង​នឹង​ក្រុមហ៊ុន​ភាគហ៊ុន​ទេសចរណ៍​ជូង (Chung)។
អាស័យដ្ឋាន៖ ជាន់ទី ១៦ អគារ លេខ ២៤៣ ដេឡាថាញ (De La Thanh)
 សង្កាត់ឡាង​ហា (Lang Ha) ខណ្ឌដុង​ដា (Dong Da) រដ្ឋធានីហាណូយ (Ha Noi)។
ទូរស័ព្ទ៖ ០៨៦៨១៤៦៦៥៦
គេហទំព័រ៖ www.dichoichung.com
បណ្តាញ Facebook ៖
https://www.facebook.com/dichoichung/

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ កុង​ដាត


បណ្តាអត្ថបទបានផ្សាយ