06/11/2015 16:48 GMT+7 Email Print Like 0

រនាំងឫស្សីពកតឹនថុងហូយ

នៅស្រុក​គូជី (ទីក្រុងហូជីមិញ) គឺជាតំបន់ដាំដើម​ឫស្សី ពក​ជាច្រើន ដែល​អំណោយ​ផល​ក្នុង​ការ​ផលិត​បណ្តា​មុខ​ទំនិញ​សិប្បកម្ម​ផ្តៅ​តម្បាញ​ឫស្សី។ ក្នុងនោះ ផលិត​ផល​រនាំង​ឫស្សី​ពក​តឹន​ថុង​ហូយ ​កំពុង​តែនាំមក​នៅតម្លៃ​សេដ្ឋកិច្ច​ខ្ពស់ ជូន​ប្រជា​ពលរដ្ឋ ហើយ​បាន​​នាំ​ចេញ​​ទៅ​​កាន់​​ប្រ​ទេស​ជា​ច្រើន​​នៅ​លើ​​ពិភពលោក​។

ក្នុងប៉ុន្មានឆ្នាំថ្មីៗ​នេះ វត្ថុធាតុដើមគឺឫស្សីពក​នៅគូជី កំពុងតែបាត់​បង់ទៅបន្តិចៗ ដូច្នេះ​បណ្តា​មូលដ្ឋាន​ផលិត​រនាំង​ឫស្សី​ពក​នៅ​ទី​នេះ ត្រូវស្វែង​រកទិញ​វត្ថុធាតុ​ដើម​ពីបណ្តាខេត្ត​នៅភាគ​និរតី។ គុណ​ប្រយោជន៍​របស់​ដើម​ឫស្សី​ពក​នៅ​ភាគ​ខាង​លិច គឺសុទ្ធតែចាស់ៗ មានកម្រិតរលើ​បរលោង ក្រាស់ មូល​ស្អាត​ជាង ជួយឲ្យ​គុណភាព​ផលិត​ផល​រនាំង​ឫស្សី​ពក តាម​រយៈ​នោះ​ក៏បាន​លើក​តម្កើង​ឡើង​ដែរ។

រនាំងឫស្សីពក​តឹនថុងហូយ បានផលិតដោយបាទ​ដៃទាំ​ង​គូដ៏ប៉ិនប្រសប់​សុទ្ធសាធ របស់​ជាងដែល​មាន​ថ្វី​ដៃខ្ពស់។ វត្ថុ​ធាតុ​ដើម​ឫស្សីពក​សម្រាប់​ធ្វើរនាំង​ភាគ​ច្រើន គឺចុង​ឫស្សី​ពក​ ដោយ​មាន​រង្វាស់​ផ្ចិត​តូច មូល​ស្មើ។ ដំ​បូង មែក​ឫស្សី​ពក ត្រូវបាន​កាត់កោសសម្បក​ខៀវខាងក្រៅ មុនពេល​កាត់ជាកំណាត់​តូច​ស្មើៗ​គ្នា ដែល​មាន​ប្រវែង៦សង់​ទី​ម៉ែត្រ​ ត្រាំក្នុងទឹក Sapindales ដើម្បីប្រឆាំង​សត្វ​ខ្មូត។ ក្រោយមកយក​ទៅហាល​ឲ្យ​ស្ងួតក្រោម​កំដៅ​ថ្ងៃ ឬសម្ងួត​ក្នុង​កម្រិត​កំដៅពី​៧០-៨០អង្សាសេ គឺសម្រេចតាម​តម្រូវការ​។


វត្ថុធាតុសម្រាប់ប្រើប្រាស់ផលិតរនាំង ច្រើនតែចុងឫស្សីពកមានរង្វាស់តូចមូលស្មើ។

បំពង់ឫស្សីពកស្ងួតនឹងបានក្រងចូលជាមួយគ្នាដោយខ្សែលួស។

ទឹកពណ៌ច្រើនបែបខុសពីគ្នាបានប្រើប្រាស់សម្រាប់លាយចម្រុះពណ៌ឲ្យរនាំងឫស្សីពក។

ជាងលាយច្របល់ទឹកពណ៌ ដើម្បីជ្រើសរើសពណ៌ឲ្យផលិតផលរនាំងឫស្សីពក ។

ហើយលាបពណ៌ បង្កើតក្បូរក្បាច់រចនាឲ្យរនាំងឫស្សីពក។

នេះគឺជាដំណាក់កាល កំណត់ភាពស្រស់ស្អាតឲ្យផ្ទាំងរនាំងឫស្សីពក ដោយពណ៌និងក្បូរក្បាច់។

ដូច្នេះនេះក៏ជាដំណាក់កាលទាមទារភាពផ្ចិតផ្ចង់ ប្រុងប្រយ័ត្នរបស់អ្នកជាង។

ជាងមិនបានប្រើជក់ តែប្រើបន្ទះស្នោរមួយសម្រាប់លាបពណ៌បង្កើតក្បាច់តុបតែងខុសៗពីគ្នានៅលើរនាំងឫស្សីពក។

រនាំងក្រោយពេលបានលាបពណ៌បង្កើតក្បាច់តុបតែងរួចរាល់ទើបយកទៅហាលឲ្យស្ងួត។

រនាំងឫស្សីពកគឺជាផលិតផលបានផលិតសិប្បកម្មសុទ្ធសាធនៅថុងតឹនហូយ។

រនាំងឫស្សីពកគឺជាគ្រឿងប្រើប្រាស់ជិតដិតនៅក្នុងបណ្តាគ្រួសារវៀតណាម ដោយមានមុខងារតុបតែងនិងបាំងបន្ទប់ក្នុងផ្ទះ។

តាមបង​ង្វៀនហ៊ូបប៊ែន (Bèn) ជាម្ចាស់សហគ្រាស​រនាំងឫស្សីពក​ថាញ​ត្រុក ធ្វើចេញ​ផលិតផល​នីមួយៗ ត្រូវ​ឆ្លង​កាត់​ជាច្រើន​ដំណាក់កាល​ខុសពី​គ្នាដូច​ជា៖ ជ្រើសរើសឫស្សីពក វិញខ្សែ បង្កើតពុម្ព លាប​ពណ៌។ល។ រនាំង​ឫស្សី​ពក​ធ្វើតាម​តម្រូវ​ការ​របស់អតិថិជន​ ដែលមានចំនួនខ្សែខុសពី​គ្នា តាមធម្មតាគឺ​១០០​ខ្សែ ហើយ​ខ្សែ​នីមួយ​មាន​ប្រវែង​ចំនួន​២ម៉ែត្រ។

បណ្តាបំពង់ឫស្សីពកស្ងួត នឹងបាន​ក្រងមកជាមួយគ្នាទៅជា​ខ្សែដោយខ្សែលួស ហើយគួប​រៀប​ជា​ផ្ទាំង។ នេះគឺ​ជា​ដំណាក់​កាល​សំខាន់ ទាមទារជាង​ត្រូវពិនិត្យ​យ៉ាងហ្មត់​ចត់ ដើម្បី​ខ្សែក្រង​ទាំងនេះ​ស្រប់​និង​ស្មើ​គ្នា។ ក្រោយ​ពេល​ក្រង​ រនាំង​ឫស្សីពកមូលដ្ឋានបាន​សម្រេច នៅតែ​ដំណាក់​កាល​លាបពណ៌​តុបតែង​ គឺបានសម្រេចហើយ។

ដំណាក់កាល​លាបពណ៌ អាចកំណត់បានភាពស្រស់​ប្រណិត​របស់​រនាំងឫស្សី​ពក ដោយ​មាន​ក្បូរ​ក្បាច់​រចនា​ពិសេស​ផ្សេង​គ្នា។ ភាពដោយឡែក គឺពេលលាប​រនាំងឫស្សី​ពក ជាងមិនប្រើជក់​បែរជា​ប្រើបន្ទះ​ស្នោរ​មួយ ដើម្បី​បង្កើត​ស្នាម​គំនូសតុប​តែង​នៅលើរនាំង​ឫស្សីពក​។

រនាំង​ឫស្សីពកគឺជាគ្រឿងប្រើប្រាស់​យ៉ាង​ជិត​ស្និទ្ធ បានប្រើសម្រាប់​បាំង​រវាង​បន្ទប់​និង​បន្ទប់ ហើយ​នៅ​បាន​ចាត់​ទុក​ជា​ផ្ទាំង​គំនូរ​មួយ សម្រាប់​តុបតែង​ក្នុងផ្ទះដែរ​។ មិនតែ​ប៉ុណ្ណោះ នៅ​ជន​បទ រនាំង​ឫស្សី​ពក​នៅនាំ​មក​អារម្មណ៍​ស្រស់​ស្រាល  រាល់​ពេលដែល​មាន​ជំនោ​វាយោបក​រសៀកៗ បង្កើត​បានសំ​នៀង​ប៉ែក​ប៉កៗ​។

សព្វថ្ងៃ ឃុំតឹនថុងហូយ មាន៧មូលដ្ឋានធំៗ ជំនាញផលិតរនាំងឈើ​ឲ្យមូលដ្ឋានផលិត អាជីកម្ម​​នាំចេញ​​រនាំង​ឫស្សី​​ពក​​​នៅទី​ក្រុង។ សកម្មភាព​​របស់មូលដ្ឋាន​​ទាក់ទាញក​ម្លាំង​ពលករ​​រាប់​រយ​នាក់ ជាសមាជិក​​នៅ​ក្នុង​​គ្រួសារ និង​គ្រួសារ​​ជំនាញ​​ផលិត​​ជាង​​៥០០​​គ្រួសារ នៅឃុំជិតខាងក្នុងចំណុះ​ស្រុក​គូជី ហ៊ុក​មោង​។ ពលករ​មាន​ចំណូល​មធ្យម​ប្រមាណ​៦លាន​ដុង​ក្នុង​មួយ​ខែ។ មូលដ្ឋាន​រនាំងឫស្សីពក​ថាញត្រុក របស់​បង​ប៊ែន (Bèn) ក៏ដូច​ជាមូលដ្ឋាន​នានា​នៅក្នុង​ឃុំតឹន​ថុង​ហូយ ច្រើនឆ្នាំកន្លងតែងទទួល​បានលិខិត​កក់​ទំនិញ នាំចេញទៅ​ប្រទេស​ជាច្រើន​ដូចជា​៖ ប្រទេស​ស្វីស ហូឡង់ អាល្លឺម៉ង់ ថៃ ចិន។ល៕

ផលិតផលរនាំងពកតឹនថុងហូយមួយចំនួន៖









 
អត្ថបទ៖ ង្វៀនវូថាញដាត   រូបថត៖ ថុង​ហាយ
បណ្តាអត្ថបទបានផ្សាយ