25/02/2016 09:50 GMT+7 Email Print Like 0

រថយន្តឯកជនក្នុងតំបន់អាស៊ាននឹងត្រូវបានអនុញ្ញាត្តិធ្វើដំណើរសេរីភាពថែមទៀត


រថយន្តឯកជនក្នុងតំបន់អាស៊ាននឹងត្រូវបានអនុញ្ញាត្តិធ្វើដំណើរសេរីភាពថែមទៀត (Image: VNA)

នាថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នាយករងនាយកដ្ឋានចរាចរណ៍ថៃ លោក​ Jirut Winsanjit បានជូនដំណឺង​អំពីការ​បង្កើត​សហគមន៍​អាស៊ានបានអនុញ្ញាត្តិ​ឲ្យ កាត់បន្ថយការកំណត់ស្តីពីការធ្វើទេសចរណ៍ ដោយរថយន្ត​ឯកជន​រវាង​​ប្រទេស ជាសមាជិកអាស៊ាន។ ប្រជាពលដ្ឋថៃអាចសូមលិខិតឆ្លងដែនសំរាប់​រថយន្ត ដើម្បី ប្រើប្រាស់​ឡាន​របស់​ខ្លួន ធ្វើដំណើរឆ្លង​ព្រំដែន​រវាងថៃ​ទៅប្រទេស​ជិតខាង​នានា និងផ្ទុយទៅវិញ។ នាបច្ចុប្បន្ន ឡាវនិង​កម្ពុជា​បាន​អនុវត្ត​បែប​បទ​ផ្តល់លិ​ខិត​ឆ្លង ដែនសំរាប់ឡាន sedan និងឡាន pick-up ក្នុងពេលនោះ​វៀតណាមគ្រាន់​តែ អនុញ្ញាត្តិ​ឲ្យរថយន្ត​ដឹកជញ្ជូន​ឆ្លង​ព្រំដែន​ប៉ុណ្ណោះ។ បណ្ដាប្រទេសអាស៊ានផ្សេងៗ ទៀត​កំពុង​ស្រាវ​ជ្រាវ​អនុវត្តការ​កំណត់​ដូច​គ្នា។ នាបច្ចុប្បន្ន នាយកដ្ឋានថៃ​កំពុង រៀបចំការកំណត់ដែលអនុញ្ញាត្តិប្រើ​ប្រាស​ជា​បណ្តោះ​អាសន្ន​រថយន្ត​ពីប្រទេស អាស៊ានផ្សេងៗចូលទៅថៃ។ ប៉ុន្តែ ការបើករថយន្ត​នៅថៃនិង​ឥណ្ឌូណេ​ស៊ី​នឹង ស្មុគ​ស្មាញជាង​បើប្រៀប​នឹង​ប្រទេសអាស៊ានដទៃទៀត​​ក្នុងប្លុក ដោយសារ ប្រទេសទាំង នេះនៅ​អនុវត្ត​ច្បាប់​ចរាចរណ៍​និយម​ឆ្វេង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ