18/12/2016 10:51 GMT+7 Email Print Like 0

រណសិរ្សមាតុភូមិវៀតណាមរៀបចំសិក្ខាសាលាលើកកំពស់គុណភាពការងារឆ្លុះបញ្ជាំងពីមតិ​និងសំណើររបស់ប្រជាជន


ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan អញ្ជើញថ្លែងមតិនៅក្នុងសិក្ខាសាលា

នាព្រឹកថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ២០១៦ នៅទី​ក្រុង​ហាណូយ គណៈ​កម្មាធិការ​រណសិរ្ស​មាតុ​ភូមិវៀត​ណាម​ បាន​រៀបចំ​សិក្ខា​សាលា​ លើក​កំពស់​គុណភាព​ការ​ងារ​ក្តាប់​ជាប់​​ប្រមូល​ផ្តុំ និងឆ្លុះបញ្ជាំង​ពីមតិយោបល់ របស់​ប្រជា​ជន​ចំពោះ​​បក្សនិង​រដ្ឋ។ សមាជិក​ការិ​យាល័យ​នយោបាយ​ និង​ជាប្រធា​ន​គណៈ​កម្មាធិការ​មជ្ឈឹម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម លោក Nguyen Thien Nhan អញ្ជើញ​ធ្វើជា​អធិបតិ​សិក្ខាសាលា​នេះ។ ថ្លែង​មតិ​ក្នុងសិក្ខាសាលា លោក​ Nguyen Thien Nhan បាន​លើក​ច្បាស់​ថា៖

“យើងមានគម្រោងកសាងគោល​នយោបាយគឺត្រូវបានដឹងថា តើបច្ចុប្បន្ន​ប្រជា​ជ​ន​​កំពុង​កិត​យ៉ាង​ម៉េច​និង​មាន​​​តម្រូវ​ការ​យ៉ាងម៉េច​លើវិស័យនោះ។ ការក្តាប់​ជាប់​នូវ​​ស្មារតី​របស់ប្រជាជន ត្រូវដើរទន្ទឹមជាមួយនឹង​ការ​ស៊ើប​​​អង្កេត​ សង្គម​វិទ្យា ដែល​ចម្លើយ​​នៅវិស័យនោះ គឺប្រជាជនភាគច្រើនមានតម្រូវការអ្វីខ្លះ។ ”

​នៅក្នុងសិក្ខាសាលានេះ តំណាងជាច្រើនបានចាត់ទុកថា នាពេលខាងមុខ​ត្រូវ​លើក​​កំពស់​សមត្ថភាព​សេនាធិ​ការ ជួយគណៈកម្មាធិការបក្សក្នុង​ការក្តាប់​ជាប់ ស្រាវ​​ជ្រាវ​សាធារណមតិសង្គម​ និង​កំណត់​ច្បាស់​នូវការ​ទទួល​​​ខុស​ត្រូវ​របស់​ក្រសួង​ស្ថា​ប័ន​នានា ក្នុង​ការដោះ​ស្រាយសំណើររ​បស់អ្នក​បោះឆ្នោត៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ