06/12/2016 09:42 GMT+7 Email Print Like 0

រណសិរ្សមាតុភូមិវៀតណាមនិងគណៈកម្មាធិការរណសិរ្សទូទាំងប្រទេសចិនជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ


រណសិរ្សមាតុភូមិវៀតណាមនិងគណៈកម្មាធិការរណសិរ្សទូទាំងប្រទេសចិន
ជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានអញ្ជើញទទួលជួបជាមួយលោក Wan Gang អនុប្រធានគណៈកម្មាធិការរណសិរ្សទូទាំងប្រទេសចិននិងជារដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យាចិនដែលកំពុងបំពេញទស្សនការងារនៅវៀតណាម​។​

ក្នុងជំនួបនេះ លោក Nguyen Thien Nhan បានអះអាងថា បក្ស រដ្ឋ​និងរណសិរ្សមាតុភូមិ ប្រជាជន​ វៀត​ណាម​បានផ្តោតការយកចិត្តទុកដាក់ពិសេសលើទំនាក់ទំនងមិត្តភាពជាមួយបក្ស រដ្ឋ រណសិរ្សនិងប្រជាជន​ចិន​។ ទន្ទឹមជាមួយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាគីទាំងពីរគប្បីជម្រុញកិច្ចសហប្រតិបត្តិការក្នុងនោះមានការ​ជួប​ប្រាស្រ័យរវាងប្រជាជនគ្រប់ស្រទាប់ ដើម្បីការអភិវឌ្ឍន៍និរន្តរភាពទ្វេភាគីនាពេលខាងមុខ។

ឯកភាពជាមួយទស្សនៈថា ប្រទេសទាំងពីរគប្បីចាត់ទុកការអភិវឌ្ឍន៍របស់ភាគីនីមួយៗជាឱកាសសម្រាប់ប្រទេស​ខ្លួនលោក Wan Gang មានបំណងថា នាពេលខាងមុខ ភាគីទាំងពីរអាចជម្រុញកិច្ចសហប្រតិបត្តិការ ជាពិសេសគឺជម្រុញការច្នៃប្រឌិតចាប់ផ្តើមអាជីពក្នុងជំនាន់វ័យក្មេងផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ