23/04/2015 13:39 GMT+7 Email Print Like 0

រណសិរ្យមាតុភូមិវៀតណាមចូលរួមការវាយតំលៃចំពោះការបំរើរបស់ស្ថាប័នរដ្ឋបាល


រណសិរ្យមាតុភូមិវៀតណាមចូលរួមការវាយតំលៃចំពោះការបំរើរបស់ស្ថាប័នរដ្ឋបាល

 

ការពេញចិត្តរបស់ប្រជាជន អង្គការ ចំពោះការបំរើរបស់ស្ថាប័នរដ្ឋ​បាល​រដ្ឋ នឹង​បាន​កំណត់​សន្ទ​ស្សន៍​ពេញ​ចិត្ត​។ សន្ទ​ស្សន៍​នេះនឹងបានបង្ហាញពី​គុណ​ភាព នៃសេវាកម្មរដ្ឋបាលសាធារណៈ​ ហើយ​ពីនោះ ស្ថាប័ន​មាន​សមត្ថ​កិច្ច​នឹង​ក្តាប់​ជាប់បាន​តម្រូវការ គោលបំណងរបស់​ប្រជាជន ដើម្បីនាំចេញដំណោះស្រាយ​លើក​កំពស់​គុណភាព​បំរើ និងផ្គត់ផ្គង់​សេវាកម្ម របស់ខ្លួន​សំរាប់ប្រជាជន​និង​អង្គការ​។ នេះគឺ​ជាខ្លឹម​សារ​នៃ​កម្ម​វិធី​រួម​សហ​ការ​ស្រាវជ្រាវសន្ទស្សន៍​ពេញចិត្ត​របស់ប្រជាជន អង្គការចំពោះការបំរើរបស់ស្ថាប័នរដ្ឋបាលរដ្ឋ ឆ្នាំ​២០១៥ ដែល​​បានគណៈ​កម្មាធិការ​អចិន្ត្រៃយ៍ គណៈកម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀត​ណាម ក្រសួង​មហាផ្ទៃ សមាគម​អតីត​យុទ្ធ​ជនវៀត​ណាមបាន​ឯកភាពនាថ្ងៃទី២១ខែមេសាឆ្នាំ​២០១៥​។ តាមនោះ មាន​វិស័យ​ចំនួន៦ អំពី​ការ​ដោះស្រាយបែបបទ​រដ្ឋបាល​ត្រូវបានជ្រើសរើស ដើម្បី​កំណត់​សន្ទស្សន៍​ពេញ​ចិត្ត​រួមមាន៖ ការ​ផ្តល់​អត្ត​សញ្ញា​ណប័ណ្ណ​ប្រជាជន ផ្តល់​លិខិត​បញ្ជាក់​កម្មសិទ្ធិប្រើ​ប្រាស់ដី​ធ្លី និង​ផ្តល់លិខិតអនុ​ញ្ញាត្តិ​អោយ​កសាង​លំ​នៅ​​ដ្ឋាន នៅថ្នាក់ឃុំ​មាន​៣វិស័យ​គឺ៖ ផ្តល់លិខិតបញ្ជាក់​អាពាហ៍ពិពាហ៍  លិខិតបញ្ជាក់​កំណើត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ